ម៉ម ពេជ្ជរិទ្ធ បង្ហើបរឿងរ៉ាវ​ពីក្រោយ​ការ​ចេញ​ចម្រៀង​ស្នេហាស្រុកស្រែ «បាត់គោចួបស្នេហ៍»

«បាត់គោចួបស្នេហ៍» ជាចំណងដៃបទចម្រៀងថ្មីរបស់តារាចម្រៀងវ័យក្មេង លោក ម៉ម ពេជ្ជរិទ្ធ ទៅកាន់ហ្វេនៗអ្នកគាំទ្រដែលទទូចចង់ឃើញស្នាដៃបទចម្រៀងថ្មីរបស់លោកយ៉ាងព្រោងព្រាត។

បទថ្មីចំណងជើង «បាត់គោចួបស្នេហ៍» ទើបត្រូវបានបញ្ចេញជាផ្លូវការ Channel YouTube ផ្លូវការរបស់លោក ឈ្មោះថា PJRith ពេជ្ជរិទ្ធ Music នៅវេលាម៉ោង ២:២២នាទីព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ តាមរយៈកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានសិល្បៈរបស់ AMS តារាចម្រៀងវ័យក្មេងកំពុងមានប្រជាប្រិយភាព ម៉ម ពេជ្ជរិទ្ធ បានឱ្យដឹងថា បទ «បាត់គោចួបស្នេហ៍» នេះ ត្រូវលោកបង្កើតជាពិសេសជូនដល់បងប្អូនខ្មែរដែលនៅតាមជនបទ ហើយក៏សម្រាប់បងប្អូនដែលនឹកស្រុកកំណើតផងដែរ។ 

រូបភាព៖ ផ្តល់ដោយ ម៉ម ពេជ្ជរិទ្ធ

តារាចម្រៀងវ័យក្មេង ម៉ម ពេជ្ជរិទ្ធ ឱ្យដឹងពីកត្តាជំរុញចិត្តក្នុងការផលិតបទនេះយ៉ាងដូច្នេះថា៖ «ខ្ញុំបាទស្រលាញ់ចម្រៀង និយាយពីការរស់នូវស្រុកស្រែតាំងពីក្មេងមកហើយគុំក្នុងចិត្តថាថ្ងៃមួយពេលដែលសំឡេងប្អូនពេញវ័យពេញសំឡេង ប្អូននិងផលិតចម្រៀងប្រភេទនេះច្រៀងឲ្យបាន!»

ពេជ្ជរិទ្ធ បន្តថា សម្រាប់ទីផ្សារតន្រ្តីវិញ ពេលនេះក៏កំពុងជិតឈានចូលដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង ពេជ្ជរិទ្ធ ក៏យល់ថា ខ្លួនធ្លាប់តែផលិតចម្រៀងសម្រាប់រាំលេង បើសិនជាក្នុងខណៈពេលកំពុងកើតមានវិបត្តិកូវីដ១៩បែបនេះ បងប្អូនមិនបានរាំកម្សាន្តបាន តែពួកគាត់នៅតែអាចស្តាប់បទ «បាត់គោជួបស្នេហ៍» នេះបាន។

និយាយពីអត្ថន័យបទចម្រៀងវិញនោះ ត្រូវតារាចម្រៀងវ័យក្មេងសំឡេងស្រទន់រូបនេះរៀបរាប់ឱ្យដឹងថា៖ «ស្នេហាកើតឡើងគ្រប់ពេលវេលាគ្រប់ទីកន្លែង ក្រោមហេតុផលផ្សេងៗគ្នា តែស្នេហានេះ កើតឡើងដោយសារតែ បាត់គោ ! 

ខ្ញុំបាទមានសេចក្តីរំភើបនិងសូមអរគុណ លោកគ្រូ កៅ សេដា ដែលបានរួមបង្កើតចម្រៀង បាត់គោចួបស្នេហ៍ នេះរំលឹកអានុស្សារីយ៍ ស្រុកស្រែ ។ ខ្ញុំបាទ ពុំដែលស្គាល់រសជាតិជីវិតដែលរស់នៅស្រុកស្រែចម្ការសោះឡើយ ប៉ុន្តែរចម្រៀងមួយបទនេះ ហាក់ធ្វើឲ្យរូបខ្ញុំដូចបានរស់នៅស្រុកស្រែចម្ការ ពិតៗ អ៊ីចឹង ! ហើយក៏នឹកគិតថាតើ បងប្អូនខ្មែរយើង នៅតាម ស្រុកភូមិ តាមខេត្ត តើគាត់ផ្តើមស្នេហ៍រហូតដល់ចាស់មានចៅ ប្រកបរបរធ្វើស្រែចម្ការពោរពេញដោយស្នាមញញឹម តើស្នេហានោះមានរសជាតិយ៉ាងណា ទៅ ? សូមផ្ញើចម្រៀងមួយបទនេះទៅគ្រប់បងប្អូនខ្មែរទាំងអស់ទូទាំងពិភពលោកស្តាប់កម្សាន្ត ពីខ្ញុំបាទ ម៉ម ពេជ្ជរិទ្ធ ។»

ពេជ្ជរិទ្ធ សង្ឃឹមថា ចម្រៀងមួយបទនេះអាចបំពេរអារម្មណ៍ពុកម៉ែបងប្អូន ជានិរន្ត៍ និងពោពេញដោយស្នាមញញឹមគ្រប់ពេលស្តាប់បទនេះ ហើយឆាប់ៗខាងមុខនេះ លោកក៏ មានបទចម្រៀងថ្មីៗជាច្រើនទៀតត្រៀមបញ្ចេញលើទីផ្សារផងដែរ ក្នុងនោះមានទាំងចម្រៀងត្រៀមសម្រាប់ថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះទៀតផង គឺធ្វើជាប្រភេទរាំលេងម្តង តែជាចង្វាក់អ្វីនោះ បងប្អូនចាំស្តាប់ទាំងអស់គ្នា។

លោកអ្នកអាចតាមដានសកម្មភាព និងបទចម្រៀងថ្មីរបស់តារាចម្រៀងវ័យក្មេងពេញដោយសមត្ថភាពនេះបានតាមរយៈទំព័រហ្វេសប៊ុកផ្លូវការលោក ឈ្មោះថា Picherith Morm – ម៉ម ពេជ្ជរិទ្ធ និង Channel YouTubeផ្លូវការរបស់លោក ឈ្មោះថា PJRith ពេជ្ជរិទ្ធ Music។

ខាងក្រោមនេះជាបទចម្រៀង «បាត់គោចួបស្នេហ៍» របស់តារាចម្រៀងវ័យក្មេង ម៉ម ពេជ្ជរិទ្ធ ដែលទើបចេញជាផ្លូវការថ្ងៃនេះ។ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន