តារាសម្ដែងអាមេរិក Chris Evans ដែលត្រូវបានស្គាល់ច្រើនសម្រាប់ការដើរតួជា Captain America ក្នុងស៊េរីភាពយន្ត “Avengers” និងតួឯកស្រីពីភាពយន្តស្នេហាស្រើបស្រាល “Fifty Shades of Grey” គឺតារាសម្ដែង Dakota Johnson នឹងបង្ហាញមុខរួមគ្នាក្នុងភាពយន្តមនោសញ្ចេតនាបែបកំប្លែងថ្មីមានចំណងជើងថា “Materialists”។

កាលពីពេលថ្មីៗ ផលិតកម្ម A24 ដែលជាក្រុមហ៊ុនផលិតភាពយន្តនេះ ទើបតែបញ្ចេញ Trailer ដំបូងសម្រាប់ភាពយន្តនេះ ដោយក្រៅពី Dakota Johnson និង Chris Evans តួអង្គសំខាន់ម្នាក់ទៀតគឺតារាសម្ដែងប្រុស Pedro Pascal ដែលទស្សនិកជនភាគច្រើនធ្លាប់បានស្គាល់តាមរយៈរឿងភាគ “Games of Thrones”។
សាច់រឿងសម្រាប់ភាពយន្តថ្មីនេះមានអត្ថន័យរៀបរាប់ពីរឿងរ៉ាវស្នេហាត្រីកោណរវាងអ្នកជំនាញស្វែងរកគូនៅទីក្រុងញូវយ៉កឈ្មោះ Lucy សម្ដែងដោយ Dakota Johnson ជាមួយសង្សារចាស់ដែលនាងមិនអាចបំភ្លេចបាន គឺ Jonh ដែលសម្ដែងដោយ Chris Evans និងស្នេហាថ្មីគឺជាមហាសេដ្ឋីឈ្មោះ Hary សម្ដែងដោយ Pedro Pascal។
គួរបញ្ជាក់ថា ភាពយន្ត “Materialists” គឺជាស្នាដៃនិពន្ធនិងដឹកនាំដោយផលិតករស្រីវ័យ ៣៦ឆ្នាំ អ្នកនាង Celine Song ដែលធ្លាប់មានស្នាដៃភាពយន្តជាប់បេក្ខភាពពានរង្វាន់អូស្កាកាលពីឆ្នាំ២០២៣ គឺភាពយន្ត “Past Lives”។
ភាពយន្ត “Materialists” នឹងចាប់ផ្ដើមបញ្ចាំងនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៣ ខែមិថុនា។ ចង់ដឹងថារឿងនេះគួរឱ្យចង់ទស្សនាបែបណានោះ តស់ ទៅទស្សនា Trailer ខាងក្រោមនេះតែម្ដង៖




























Account
Security
Favourite Content