តារាសម្តែងកូរ៉េ Kim Woo Bin និង Suzy គ្រោងនឹងសហការគ្នាជាថ្មី ដោយធ្វើការជាមួយអ្នកនិពន្ធរឿងដ៏ល្បីល្បាញ Kim Eun Sook ។ រឿងភាគថ្មីនេះមានចំណងជើងថា ‘Wishes Granted by Genie’ ដែលនឹងមានតួអង្គទាំងពីរជាតួឯក។

ក្រុមហ៊ុន Hwa & Dam Pictures ដែលជាអ្នកផលិតរឿងនេះបានបញ្ជាក់នៅថ្ងៃទី ១៤ ខែមិថុនា នេះដោយបង្ហាញថា លោក Lee Byung Heon ដែលអ្នកដឹកនាំភាពយន្ត ‘Extreme Job’ នឹងជាអ្នកដឹកនាំរឿងភាគនេះ។
គួរបញ្ជាក់ថា អ្នកនិពន្ធស្រី Kim Eun Sook គឺជាអ្នកនិពន្ធស្គ្រីបដ៏ល្បីម្នាក់ដែលមានស្នាដៃជោគជ័យជាច្រើនរឿងដូចជា ‘A Gentleman’s Dignity’, ‘Secret Garden’, ‘Descendants of the Sun’, ‘The Heirs’, ‘Guardian: The Lonely and Great God’ និង ‘The Glory’ ។ ការចូលរួមរបស់នាងក្នុងគម្រោងនេះប្រាកដជាបង្កើតអារម្មណ៍រំភើបរីករាយជាថ្មីសម្រាប់អ្នកគាំទ្រ។
សម្រាប់រឿងភាគ ‘Wishes Granted by Genie’ នេះគឺជារឿងបែបកំប្លែងនិងមនោសញ្ចេតនា រៀបរាប់ពីសាច់រឿងរវាងតួឯកប្រុសដែលមានមនោសញ្ចេតនាខ្លាំង និងតួឯកស្រីដែលសោះកក្រោះ។ រឿងនេះគ្រោងនឹងមាន១២ភាគ ហើយនឹងចេញផ្សាយនៅឆ្នាំ២០២៤។
ភាពយន្តភាគនេះនឹងជាការសហការជាថ្មីរវាង Kim Woo Bin និង Suzy បន្ទាប់ពីរឿងភាគ “Uncontrollably Fond” ដែលពួកគេបានសម្ដែងរួមគ្នាកាលពីឆ្នាំ២០១៦។
យោងតាមក្រុមហ៊ុនផលិត រឿងភាគនេះនឹងមានការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងសាច់រឿង វីដេអូ និងការសម្តែងរបស់តួអង្គ ខណៈគ្រាន់តែសមាសភាពតួសម្ដែង អ្នកនិពន្ធ និងអ្នកដឹកនាំរឿងដ៏មានទេពកោសល្យចូលរួម ក៏ធ្វើឱ្យ ‘Wishes Granted by Genie’ ក្លាយជាគម្រោងមួយដែលគ្រប់គ្នាត្រូវទន្ទឹងរង់ចាំបាត់ទៅហើយ ៕

























Account
Security
Favourite Content