ពិសេសមែន! GWM Cambodia សម្ពោធរថយន្តចំនួន ៦ម៉ូដែល ក្នុងព្រឹត្តិការណ៍បើកបរសាកល្បងរថយន្តរបស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន «GWM Cambodia» បានដាក់សម្ពោធជាផ្លូវការនូវរថយន្ត GWM ដំបូងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ នៅ The Premier Center Sen Sok។

រថយន្តម៉ូដែល HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង POER ត្រូវបានបង្ហាញនឹងទទួលបានការសាទរជាច្រើនពីភ្ញៀវកិត្តិយសកាលពីថ្ងៃអាទិត្យ។ យោងតាមក្រុមហ៊ុន GWM Cambodia រថយន្តទាំងអស់ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យា សុវត្ថិភាព និងការអនុវត្តចុងក្រោយបង្អស់ ដែលធ្វើឲ្យពួកគេក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរករថយន្តដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន។ HAVAL គឺជាម៉ាករថយន្ត SUV ដែលលក់ដាច់បំផុតរបស់ប្រទេសចិន ខណៈដែល GWM POER គឺជារថយន្ត Pickup ដែលលក់ដាច់បំផុតរបស់ប្រទេសចិនក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។

HAVAL H6 គឺជាប្រភេទ SUV ដែលមានប្រជាប្រិយភាពខ្ពស់ជាមួយនឹងម៉ាស៊ីន 2.0 លីត្រ turbo-charged ផ្តល់ថាមពលអតិបរមា 150 KW និងកម្លាំងបង្វិល 320 Nm និងជាជំនាន់ទី ៣ នៃរថយន្ត SUV ។ HAVAL H6 ផ្តល់នូវប្រសិទ្ធភាពប្រេងខ្ពស់ និងការបញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីត​(CO2) ទាបខ្លាំង ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អសម្រាប់អតិថិជនដែលយកចិត្តទុកដាក់ចំពោះបរិស្ថាន។ វាក៏ភ្ជាប់មកជាមួយលក្ខណៈពិសេសកម្រិតខ្ពស់ដូចជាការចនាម៉ូឌែលឆ្លាតវៃខ្ពស់ជាសកលរបស់ GWM ប្រព័ន្ធបើកបរស្វ័យភាពកម្រិត 2 និងមុខងារសុវត្ថិភាពកម្រិតខ្ពស់។

Haval H6 មាន ២ប្រភេទគឺ 1.5T 2WD និង 2.0T 4WD ជាមួយនឹងតម្លៃពី ៤៤,៥៨០ដុល្លារ និង៤៧,៩៨០ដុល្លារ។ GWM មានគោលបំណងធ្វើឱ្យម៉ូដែលដែលមានគុណតម្លៃខ្ពស់អាចចូលទៅដល់ទីផ្សារបាន។ ម៉ូឌែល HAVAL H6 សំបូរទៅដោយមុខងារសុវត្ថិភាព និងភាពងាយស្រួល ហើយក៏មិនសូវមាននៅក្នុងទីផ្សារជាទូទៅទេ។

HAVAL JOLION ដែលជារថយន្តប្រភេទ SUV តូចភ្ជាប់មកជាមួយប្រព័ន្ធភ្លើងខាងក្នុងប្រកបដោយប្រសិទ្ធភាព។ ម៉្យាងវិញទៀត HAVAL JOLION ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L Turbocharged ដែលអាចផ្តល់កំលាំង 105KW និងកម្លាំងរមួល 210 Nm ។ HAVAL JOLION ជារថយន្តឥតខ្ចោះសម្រាប់ការបើកបរក្នុងទីក្រុង ដែលបានភ្ជាប់មកជាមួយមុខងារសុវត្ថិភាពកម្រិតខ្ពស់ ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អសម្រាប់អ្នកប្រើប្រាស់ក្នុងក្រុង និងគ្រួសារតូចៗ។ វាក៏ភ្ជាប់មកជាមួយការរចនាម៉ូឌែលឆ្លាតវៃខ្ពស់របស់ GWM រួមជាមួយប្រព័ន្ធបើកបរស្វ័យភាពកម្រិត 2 ផងដែរ។ ការបើកបរដ៏ឆ្លាតវៃ និងលក្ខណៈសុវត្ថិភាពរបស់ HAVAL JOLION គឺសមរម្យសម្រាប់អ្នកទិញ SUV លើកដំបូង។ HAVAL JOLION បានបំពាក់មកជាមួយម៉ាស៊ីន 1.5T 2WD ដែលមានតម្លៃគួរឱ្យទាក់ទាញខ្លាំងចាប់ផ្ដើមពី $37,500 ។

GWM POER បានបំពាក់ម៉ាស៊ីនម៉ាស៊ូត 2.0 លីត្រ Turbocharged ដែលអាចផ្តល់កំលាំងរហូតដល់ទៅ 120 Kw និងកំលាំងរមួល 400 Nm។​ ផ្នែកខាងក្រោយមានភាពផ្ទៃធំទូលាយ ដែលផ្តល់ភាពល្អឥតខ្ចោះសម្រាប់ នៅក្នុងក្រុមហ៊ុនឬសហគ្រាស។ រថយន្តនេះបានភ្ជាប់មកជាមួយមុខងារសុវត្ថិភាពខ្ពស់ ដែលអាចផ្តល់ភាពងាយស្រួលក្នុងការបើកបរទៅគ្រប់ស្ថានភាពផ្លូវទាំងអស់។ ហើយផ្នែកខាងក្នុងរចនាឡើងយ៉ាងប្រណិតជាមួយប្រភេទពូកស្បែកដែលអាចផ្តល់ផាសុកភាពដល់អ្នកដំណើរ និងអ្នករួមដំណើរផងដែរ។

GWM POER មាន ២ប្រភេទគឺ 2.0T AT និង 2.0T MT ជាមួយនឹងតម្លៃចាប់ផ្តើមពី $46,900 និង$34,800 ។

លោក Kevinc Luo នាយកប្រតិបត្តិនៃក្រុមហ៊ុន Oneroad Group បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពក្នុងការណែនាំ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER នៅកម្ពុជា។ ម៉ូដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ GWM ចំពោះការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាព ហើយយើងមានទំនុកចិត្តថាពួកគេនឹងត្រូវបានទទួលស្ថាគមន៍ពីប្រជាជនកម្ពុជា»។

ក្រុមហ៊ុន Oneroad Group ជាក្រុមហ៊ុនចែកចាយ GWM CAMBODIA ប្រកាន់ខ្ជាប់នូវគោលការណ៍ «ការថែទាំជាចំបង» ។ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មជួសជុលជូនអតិថិជន GWM Cambodia បានបង្កើតមជ្ឃមណ្ឌលផ្តល់សេវាកម្មជួសជុលចំនួន២កន្លែង (ដែលមានផ្ទៃដីប្រហែល 3,000 ម៉ែត្រការ៉េ) និងកន្លែងសេវាកម្មជួសជុលរថយន្តដ៏ធំទូលំទូលាយមួយ (ដែលមានផ្ទៃដី ប្រហែល 4,000 ម៉ែត្រការ៉េ) នៅភាគខាងត្បូង និងខាងជើងនៃរាជធានីភ្នំពេញ ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន Great Wall Motor ក្នុងការថែរក្សានិងមានអារម្មណ៍ជិតស្និទ្ធបំផុត។

គួរបញ្ជាក់ថា GWM Cambodia មានទីតាំង ឬ Showroom របស់ខ្លួន នៅអគារ15z ផ្លូវលេខ 93 (មហាវិថីព្រះមុនីវង្ស) កែង 422 ភូមិ 13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អតិថិជនក៏អាចបើកសាកល្បងបើកបរ និងធ្ធើការជាវគ្រប់ម៉ូឌែលរថយន្តៈ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER ។

សម្រាប់ព័ត៌មានបន្ថែមអំពីយានយន្តទាំងនេះ សូមចូលទៅកាន់ទំព័រ Facebook របស់ GWM Cambodia ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង gwm-kh.com៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប