KATSEYE ក្រុមចម្រៀង K-pop ចម្រុះជាតិសាសន៍ ចាប់ដៃគ្នាជាមួយនឹង Yeonjun សមាជិកក្រុម Tomorrow X Together បង្កើតរសជាតិថ្មីក្នុងបទ Touch ។

តាមរយៈការប្រកាសជាផ្លូវការនៅថ្ងៃទី១០ ខែតុលានេះ សមិទ្ធផលដែលសិល្បករទាំង៧រូបនេះរួមដៃគ្នាកសាង នឹងចេញផ្សាយនៅថ្ងៃទី១១ ខែតុលា នៅវេលាម៉ោង ១យប់ម៉ោងនៅក្នុងប្រទេសកូរ៉េ ដែលត្រូវនឹងម៉ោង ១១ព្រឹកសម្រាប់ប្រទេសកម្ពុជា។
ត្បិតចម្រៀងដើមបានចេញតាំងតែពីខែកក្កដាក៏ពិតមែន តែ version នេះ នឹងនាំយកនូវអារម្មណ៍ថ្មីមួយទៀតមកឱ្យអ្នកស្ដាប់ តាមរយៈស្នាដៃនិពន្ធផ្ទាល់របស់ Yeonjun នៅត្រង់វគ្គថ្មីរបស់ខ្លួន។

គួររំឭកផងដែរថា KATSEYE ជាក្រុមថ្មីដែលគួរឱ្យចាប់អារម្មណ៍ ដោយសារតែភាពចម្រុះជាតិសាសន៍របស់សមាជិកទាំង៦ រូបនេះ។ ជាក់ស្ដែង Sophia មានដើមកំណើតជាជនជាតិ ហ្វីលីពីន, Manon ជាកូនកាត់ ៣សាសន៍ ស្វីស-អ៊ីតាលី-ហ្គាណា, Daniella ជាកូនកាត់ វ៉េណេស៊ុយអេឡា-គុយបា, Lara ជាជនជាតិ ឥណ្ឌា, Megan ជាកូនកាត់ ចិន-សិង្ហបុរី-អាមេរិក និងសមាជិកដែលជាជនជាតិកូរ៉េតែម្នាក់គត់ Yoonchae។
ក្រុមចម្រៀងស្រី K-pop ប្រចាំការនៅក្នុងសហរដ្ឋអាមេរិកមួយនេះ ជាក្រុមចម្រៀងដំបូងបង្អស់នៅក្នុងកិច្ចសហការរវាងផលិតកម្មកូរ៉េខាងត្បូង HYBE និង Geffen Records របស់អាមេរិក ដោយអ្នកទាំង ៦ ជាបេក្ខនារីចុងក្រោយ ក្នុងចំណោមបេក្ខជន ១២ម៉ឺននាក់មកពីជុំវិញពិភពលោក ក្នុងកម្មវិធី The Debut: Dream Academy៕

























Account
Security
Favourite Content