Hanni ក្រុម NewJeans នឹងចូលរដ្ឋសភាដើម្បីផ្តល់ព័ត៌មានអំពីការគំរាមកំហែងដែលខ្លួនជួបប្រទះនៅកន្លែងធ្វើការ

Hanni សមាជិកក្រុមនារីខេប៉ុប NewJeans បានបញ្ជាក់ថា នាងនឹងបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការការងាររបស់រដ្ឋសភានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២៥ ខែតុលា ដើម្បីធ្វើជាសាក្សីផ្តល់សក្ខីកម្មអំពីការគំរាមកំហែងនៅកន្លែងធ្វើការ បន្ទាប់​ពី​កន្លងមក​នាង​បាន​ ​Live វីដេអូជាមួយ​សមាជិក​ផ្សេង​ទៀតទាក់ទងនឹងជម្លោះរវាង HYBE និង ADOR រួមទាំងការណ៍ដែលនាងត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌នៅក្នុងក្រុមហ៊ុនក្នុងបញ្ហាផ្សេងៗ ក៏ដូចជាឧបទ្ទវហេតុដែលអ្នកចាត់ការមួយរូបនៅទីភ្នាក់ងារបានបញ្ជាឱ្យក្រុមចម្រៀងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនមិនអើពើចំពោះ NewJeans ។

ត្រលប់ទៅសប្តាហ៍មុន គណៈកម្មាធិការការងារ និងបរិស្ថានរបស់រដ្ឋសភាបានអញ្ជើញ Hanni និង Kim Ju Young ដែលជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន ADOR ឱ្យបង្ហាញខ្លួនជាសាក្សី ដើម្បីផ្តល់ព័ត៌មានអំពីការគំរាមកំហែងនៅកន្លែងធ្វើការ ជាពិសេសជាមួយនឹងឧស្សាហកម្ម K-Pop។ មែនទែនទៅ Hanni មិនចាំបាច់ចូលរួមក៏បាន ប៉ុន្តែ​ប្រសិនបើ​នាង​ទៅ​ នេះក៏​ត្រូវ​បាន​​ចាត់​ទុក​ជា​សំឡេង​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ឱ្យ​មានការនិយាយដោយបើកចំហរពី​ការ​គំរាមកំហែង (Bully) នៅ​កន្លែង​ធ្វើការ​។

រហូត​មក​ដល់​ថ្ងៃទី៩ ខែតុលា តារាចម្រៀងដើមកំណើតវៀតណាមរូបនេះបាន​បង្ហើប​តាម​រយៈ​វេទិកា​និយាយ​ជាមួយ​អ្នក​គាំទ្រ​ថា នាងនឹងធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍នេះដោយបានសរសេរថា៖ “Bunnies (ឈ្មោះក្លឹបអ្នកគាំទ្រ NewJeans) ខ្ញុំបានគិតហើយ! ខ្ញុំ​នឹង​ទៅ​សភា។ ខ្ញុំនឹងទៅតែម្នាក់ឯង កុំបារម្ភ។ ខ្ញុំកំពុងធ្វើវាសម្រាប់ខ្លួនខ្ញុំ និងសមាជិកផ្សេងទៀត ហើយសម្រាប់ Bunnies … ខ្ញុំបានគិតរឿងនេះច្រើនហើយ ប៉ុន្តែខ្ញុំជឿថាការឆ្ពោះទៅមុខគឺជារឿងត្រឹមត្រូវ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថានឹង​ធ្វើបែប​នេះ​សម្រាប់​អ្នកទាំងអស់គ្នា វា​មិន​ពិបាក​ទេ”​។

បើទោះបី នៅពេលដែល Hanni និយាយអំពីការ bully នៅកន្លែងធ្វើការក្នុងវីដេអូ Live នោះ គឺនាង​មិន​បាន​បង្ហាញ​ថា​ជាអ្នកចាត់ការ​ក្រុម​ណា ប៉ុន្តែកាលពីសប្តាហ៍មុន ទីភ្នាក់ងារ BELIFT LAB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតរបស់ HYBE បានចេញសេចក្តីថ្លែងការណ៍មួយនិយាយថា៖ “អ្នកចាត់ការរបស់ក្រុម ILLIT មិនដែលបញ្ជានរណាម្នាក់ព្រងើយកន្តើយចំពោះសមាជិក NewJeans ទេ ហើយសមាជិក ILLIT តែងតែស្វាគមន៍សមាជិក NewJeans នៅពេលពួកគេដើរកាត់” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *