កូរ៉េរកចំណូលបានជាង ៣០០លានដុល្លារពីការនាំចេញអាល់ប៊ុមខេប៉ុប​ជាលើកដំបូងក្នុងឆ្នាំ២០២៥

កាលពីឆ្នាំ ២០២៥ កូរ៉េខាងត្បូងអាចរកចំណូលបានលើសពី ៣០០លានដុល្លារអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តឧស្សាហកម្មខេប៉ុប បង្ហាញពីកំណើននៃការគាំទ្រនៅក្រៅប្រទេស ខណៈចំនួនការលក់អាល់ប៊ុមក្នុងស្រុកមានការធ្លាក់ចុះ។

ផ្អែកតាមទិន្នន័យគយរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំកន្លងទៅ ​ការនាំចេញអាល់ប៊ុមខេប៉ុបទៅក្រៅប្រទេសមានតម្លៃសរុបចំនួន ៣០១.៧លានដុល្លារអាមេរិក កើនឡើងចំនួន ៣.៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤។

ជាក់ស្ដែង ប្រទេសជប៉ុនគឺជាទីផ្សារក្រៅស្រុកធំបំផុតជាមួយនឹងចំណូលប្រមាណ​ ៨០.៦លានដុល្លារអាមេរិក បន្តដោយប្រទេសចិនជាមួយនឹងចំណូលប្រមាណ ៦៩.៧លានដុល្លារអាមេរិក និងសហរដ្ឋអាមេរិកជាមួយនឹងចំណូលប្រមាណ ៦៤លានដុល្លារអាមេរិក។

ក្រៅពីប្រទេសទាំង ៣ខាងលើនេះ តៃវ៉ាន់ អាល្លឺម៉ង់ ហុងកុង ហូឡង់ កាណាដា បារាំង និងប៉ូឡូញ​ គឺជាអ្នកនាំចូលអាល់ប៊ុមខេប៉ុបធំបំផុតទាំង ១០នៅក្នុងឆ្នាំ​ ២០២៥ កន្លងទៅ។

បើទោះបីជាតួលេខនៃចំណូលមានការកើនឡើងដូច្នេះក្ដី ទិន្នន័យពីកម្មវិធី​ Cricle Chart បានបង្ហាញថា ចំនួនអាល់ប៊ុមដែលបានលក់ចេញទាំងក្នុងស្រុក និងក្រៅស្រុកបានធ្លាក់ចុះ​ចំនួន ២ឆ្នាំជាប់គ្នា នៅត្រឹមតែ ៩៣.៥លានច្បាប់ប៉ុណ្ណោះក្នុងឆ្នាំ២០២៥ ធ្លាក់ចុះពី​ ១២០ លានច្បាប់កាលពីឆ្នាំ ២០២៣។

ទាក់ទិននឹងបញ្ហានេះ លោក Choi Kwang-ho អគ្គលេខាធិការនៃសមាគមមាតិកាតន្ត្រីកូរ៉េ​ បានឱ្យដឹងថា ចំនួនការលក់អាល់ប៊ុមក្នុងស្រុកធ្លាក់ចុះមកពីកន្លងមក ធ្លាប់មានការព្រួយបារម្ភថា CD ដែលធ្វើពីប្លាស្ទិកអាចនឹងនាំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន រួមគ្នាជាមួយនឹងទីភ្នាក់ងារដែលធ្វើទីផ្សារទៅកាន់ក្រុមអ្នកគាំទ្រគោលដៅតិចជាងមុន។

ដោយឡែក លោកបានប្រាប់បន្ថែមថា មូលហេតុដែលខេប៉ុបនៅតែអាចបន្តរក្សាប្រជាប្រិយភាពនៅលើឆាកអន្តរជាតិក្នុងឆ្នាំនេះ ក៏មានជំនួយមួយផ្នែកមកពីភាពជោគជ័យរបស់គំនូរជីវចល Kpop Demon Hunters ផងដែរ៕​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *