វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបង្ហាញចំណាត់ថ្នាក់ប្រជាប្រិយភាពក្រុមចម្រៀងខេប៉ុបសម្រាប់ខែកុម្ភៈ ដោយចម្រៀងខេប៉ុបដែលមានប្រជាប្រិយភាពខ្ពស់ជាងគេក្នុងខែនេះគឺក្រុមនារី IVE។

លទ្ធផលនេះគឺផ្អែកតាមការសរុបទិន្នន័យរយៈពេលពេញមួយខែកន្លងមកគិតចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ដោយគិតទាំងការលេចមុខលើសារព័ត៌មាន សកម្មភាពចូលរួមរបស់អ្នកគាំទ្រ និងទំនាក់ទំនងសហគមន៍នានា។
ក្រុមចម្រៀងនារីដែលមានសមាជិក៦នាក់មួយនេះបានឈរនៅលើកំពូលតារាងខែកុម្ភៈជាមួយនឹងសន្ទស្សន៍ប្រជាប្រិយភាពសរុប ៦,៧ លានពិន្ទុ បន្ទាប់ពីការ Comeback លើកចុងក្រោយរបស់ពួកគេជាមួយបទចម្រៀង “Rebel Heart” ទទួលបានជោគជ័យខ្លាំង ដោយអាចដណ្ដើមពានរង្វាន់លេខ១ សរុប ៩ ពានពីកម្មវិធីតន្ត្រីប្រចាំសប្ដាហ៍នានា។




សម្រាប់ចំណាត់ថ្នាក់លេខ២ ក្នុងខែនេះបានលើក្រុមនារី BLACKPINK ជាមួយសន្ទស្សន៍ប្រជាប្រិយភាពសរុប ៦,៥ លានពិន្ទុ ដែលថ្មីៗនេះទើបតែប្រកាសពីការវិលត្រលប់មកវិញជាក្រុមជាមួយការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០២៥។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបុរសសមាជិក ១៣នាក់ SEVENTEEN ដែលទទួលបាន ៥,៤ លានពិន្ទុ ស្របពេលចំណាត់ថ្នាក់លេខ ៤ បានទៅលើក្រុម BTS ជាមួយពិន្ទុសរុប ៤,៥ លាន និងចំណាត់ថ្នាក់លេខ៥ បានទៅលើក្រុមនារី aespa ជាមួយពិន្ទុសរុប ៤ លាន។
ចំណាត់ថ្នាក់បន្តបន្ទាប់ទៀតរួមមានក្រុមនារី fromis_9 លេខ៦ ក្រុម BIGBANG ជាប់លេខ ៧ ក្រុមនារី LE SSERAFIM ជាប់លេខ ៨ ក្រុមបុរស TWS ជាប់លេខ ៩ និងក្រុមនារី Red Velvet ជាប់លេខ១០ ៕























Account
Security
Favourite Content