បន្ទាប់ពីភាពជោគជ័យរបស់ក្រុមខេប៉ុបចម្រុះជាតិសាសន៍ KATSEYE ក្រុមហ៊ុន HYBE និង Geffen Records បានប្រកាសបើកកម្មវិធី WORLD SCOUT THE FINAL PIECE ដែលជាគម្រោងស្វែងរកអ្នកមានសមត្ថភាព ចង់ក្លាយខ្លួនជាតារាខេប៉ុប ដែលគ្រោងនឹងបង្ហាញខ្លួននៅរដូវផ្ការីក ឆ្នាំ ២០២៦ខាងមុខ។

ជាក់ស្ដែងដំណឹងខាងលើនេះ HYBE និង Geffen Records បានឱ្យដឹងនៅថ្ងៃទី៧ ខែសីហា ដោយការជ្រើសរើសតារាក្រុមថ្មីនេះ នឹងធ្វើឡើងនៅជុំវិញប្រទេសជប៉ុន។ បេក្ខនារីដែលត្រូវបានជ្រើសរើស នឹងត្រូវចូលហ្វឹកហាត់បន្ថែមចាប់ពីខែតុលា ដល់ខែធ្នូ នៅលើទឺកដីសហរដ្ឋអាមេរិក សមស្របទៅតាមទីផ្សារគោលដៅដែលក្រុមថ្មីនេះផ្ដោត ដោយសកម្មភាពទាំងអស់នឹងចង់ក្រងជាវីដេអូ សម្រាប់ចាក់ផ្សាយនៅលើកម្មវិធី Abema ក្នុងរដូវផ្ការីក ឆ្នាំ ២០២៦។
គួរឱ្យដឹងផងដែរថា កន្លងមក HYBE និង Geffen Records ក៏បានសហការគ្នាបង្កើតក្រុម Katseye ម្ដងរួចទៅហើយ ដោយសមាជិកជម្រុះជាតិសាសន៍ទាំង ៦ នាក់ គឺជាបេក្ខនារីលេចធ្លោពីកម្មវិធី The Debut: Dream Academy ឆ្នាំ ២០២៣ រួមមាន Sophia មានដើមកំណើតជាជនជាតិ ហ្វីលីពីន, Manon ជាកូនកាត់ ៣សាសន៍ ស្វីស-អ៊ីតាលី-ហ្គាណា, Daniella ជាកូនកាត់ វ៉េណេស៊ុយអេឡា-គុយបា, Lara ជាជនជាតិ ឥណ្ឌា, Megan ជាកូនកាត់ ចិន-សិង្ហបុរី-អាមេរិក និងសមាជិកដែលជាជនជាតិកូរ៉េតែម្នាក់គត់ គឺ Yoonchae។

ថ្មីៗនេះ KATSEYE ទើបតែបានសម្តែងនៅឯមហោស្រពតន្ត្រីដ៏ល្បីល្បាញលើពិភពលោក Lollapalooza Chicago ខណៈអាល់ប៊ុមតូចទីពីរ BEAUTIFUL CHAOS ក៏បានជាប់ចំណាត់ថ្នាក់ទី ៤ នៅលើតារាង Billboard 200 ជាមួយនឹងបទ Gabriela និង Gnarly ក៏បានចូលក្នុងតារាង Billboard Hot 100 ផងដែរ៕























Account
Security
Favourite Content