ភាពយន្តថ្មីរបស់ Hyun Bin និង Lee Dong Wook មានអ្នកទស្សនាក្នុងរោងដល់ ៤ លាននាក់ តែនៅមិនទាន់រួចថ្លៃដើម

ភាពយន្តបែបប្រវត្តិសាស្ត្រ “Harbin” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង ខណៈអាចទាក់ទាញអ្នកចូលទស្សនាក្នុងរោងកុនប្រមាណ ៤លាន២សែននាក់ គិតត្រឹមថ្ងៃទី ១៣ ខែមករា។

ចាប់តាំងពីចេញផ្សាយនៅថ្ងៃបុណ្យណូអែលឆ្នាំមុនរហូតមកដល់សប្ដាហ៍ទី៣របស់ខ្លួន ខ្សែភាពយន្តនេះបានរក្សាតំណែងលេខ១ របស់ខ្លួនរយៈពេល ១៩ ថ្ងៃជាប់ៗគ្នានៅលើតារាង Box Office ប្រទេសកូរ៉េ។ ក្រោយទទួលបានអ្នកចូលទស្សនា ៤ លាននាក់ ជាមួយចំណូលសរុប ២៧ លានដុល្លារ ឥឡូវនេះ ភាពយន្តបែបប្រវត្តិសាស្ត្រដែលសម្ដែងដោយ Hyun Bin និង Lee Dong Wook បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមកំពូលភាពយន្តកូរ៉េទាំង ៥ ដែលចេញបញ្ចាំងក្នុងឆ្នាំ ២០២៤ រួមជាមួយភាពយន្តផ្នូរបិសាច “Exhuma”, ភាពយន្ត “The Roundup: Punishment”, ភាពយន្ត “I, the Executioner” និងភាពយន្ត “Pilot” ។

ជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយទៀតសម្រាប់ខ្សែភាពយន្តប្រវត្តិសាស្ត្រកូរ៉េ គឺ “Harbin” ត្រូវបានទិញសិទ្ធិចែកចាយនៅ ១១៧ ប្រទេស ដែលការលក់ទៅកាន់ទីផ្សារអន្តរជាតិនេះ ធ្វើឱ្យគោលដៅចំនួនអ្នកទស្សនាដើម្បីឱ្យភាពយន្តស្រង់ដើមបានត្រូវបានកាត់បន្ថយពី ៦,៥ លាននាក់ នៅត្រឹម ៥,៨ លាននាក់។ ខណៈថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិននិងកូរ៉េក៏កៀកចូលមកដល់នាពេលខាងមុខនេះ អ្នកវិភាគបានលើកឡើងថា ខ្សែភាពយន្តនេះនៅមានឱកាសដើម្បីរកប្រាក់ចំណេញបានច្រើនទៀត។

ភាពយន្ត “Harbin” មានសាច់រឿងនិយាយពីហេតុការណ៍កើតឡើងក្នុងឆ្នាំ១៩០៩ ដែលរៀបរាប់ពីក្រុមសកម្មជនឯករាជ្យកូរ៉េដែលបានបើកការវាយប្រហារយ៉ាងក្លាហាននៅទីក្រុងហាប៊ីន ប្រទេសចិន ប្រឆាំងនឹងជនជាតិជប៉ុនដើម្បីទាមទារឯករាជ្យរបស់ប្រទេសពួកគេត្រលប់មកវិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចម្រៀង-សម្ដែង អ្នកផលិតមាតិកាល្បីៗ ទទួលលិខិតសរសើរពីយូនីសេហ្វ លើការងារសង្គម

សិល្បករ​ សិល្បៈ​ការិនី​ តារា​សម្ដែង​ តារា​ចម្រៀង​ និង​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​រូប​ទទួល​បាន​លិខិត​សរសើរ​ពី UNICEF Cambodia ក្រោយ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុងទិវាកុមារពិភពលោកក្នុង​ខេត្ត​មណ្ឌលគិរី​​។

ពីក្មេងប្រុសម្ចាស់ពាន The Voice Kid សំឡេងផ្អែម ឥឡូវ ទេព ពិសេដ្ឋ ល្បីឈ្មោះខ្លាំងតាមរយៈបទរ៉េប

ក្មេងប្រុស ទេព ពិសិដ្ឋា ក្លាយ​ជា​ម្ចាស់​ពាន The Voice Kids Cambodia រដូវកាលទី២ នៅឆ្នាំ ២០១៨ ដែល​គ្រា​នោះ ទើប​មាន​វ័យ​ត្រឹម ១៤ ឆ្នាំ​ប៉ុណ្ណោះ។ ការ​តស៊ូ​ឡើង​មក​ប្រឡង​នៅ​រាជធានី​ភ្នំពេញ ពិតជា​មិន​ខក​បំណង​ឡើយ

សោកនាដកម្មក្នុងវិស័យខេប៉ុប៖ នៅពេលដែលភាពជោគជ័យ ដើរទន្ទឹមគ្នានឹងអត្តឃាត

ស្របពេលដែលខ្សែជីវិតនៅលើវិថីខេប៉ុបកំពុងតែមានដំណើរទៅកាន់ភាពជោគជ័យ តែសិល្បករមិនតិចរូបទេបានសម្រេចបញ្ចប់អនាគតបស់ខ្លួនត្រឹមវ័យជាង ២០ឆ្នាំ។ ហេតុអ្វីបានជាតារាខេប៉ុបទាំងនេះសម្រេចចិត្តធ្វើ

ស្វាមីសាន់ឆាយបញ្ជាក់ច្បាស់ៗថាអ្នកណាជាអ្នកទទួលកេរ្តិ៍មរតកដ៏មហាសាលរបស់ភរិយា

កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងកូរ៉េ DJ Koo ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu ឬតួសាន់ឆាយ បានចែករំលែកសារ​លើ​បណ្តាញ​សង្គមដោយ​បង្ហាញ​ពី​ទុក្ខសោក​ចំពោះ​ការ​បាត់បង់​ភរិយា

អ្នកគាំទ្រត្រៀម! Taxi Driver រដូវកាលថ្មីគ្រោងនឹងចាក់បញ្ចាំងក្នុងឆ្នាំ ២០២៥នេះ ជាមួយសាច់រឿងស៊ីជម្រៅជាងមុន

SBS បញ្ជាក់ថា ភាពយន្តភាគរឿង Taxi Driver រដូវកាលទី ៣ នឹងចេញផ្សាយនៅចន្លោះខែកក្កដា ដល់ដំណាច់ឆ្នាំ២០២៥នេះ ដោយនៅតែរក្សាតួសម្ដែងពីរដូវកាលមុនដដែល តែសាច់រឿងគួរឱ្យចាប់អារម្មណ៍ជាងមុន។

លែងប្រើឈ្មោះចាស់ហើយ! សមាជិក NewJeans ត្រៀមចូលរួមការប្រគំតន្ត្រីធំលើកដំបូងដោយប្រើឈ្មោះថ្មីថា …

បន្ទាប់ពីមានបញ្ហាចាកចេញពីផលិតកម្មមុនកុងត្រាកំណត់ ពេលនេះសមាជិកក្រុមចម្រៀងនារី NewJeans បានសម្រេចបន្តសកម្មភាពដោយប្រើឈ្មោះថ្មី NJZ ជំនួសឈ្មោះដើមរបស់ពួកគេ

ម្ចាស់ពាន Cambodia Idol រដូវកាលទី៥ គី សាវីន ចេញបទដំបូង sad ខ្លាំង ដល់ថ្នាក់ហ្វេនលាន់មាត់បែបនេះ!

បទ​ដំបូង​របស់​ម្ចាស់​ពាន Cambodia Idol រដូវ​កាល​ទី​៥ គី សាវីន ​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ​ ថា​ពីរោះ​ខ្លាំង​ខណៈ​បទ​ចម្រៀង​​បែប​យុវវ័យ​មនោសញ្ចេតនាមួយ​នេះ​ បាន​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​នៅ​ពី​ក្រោយ​ស្នេហា​​

ស្ទូឌីយោថតរូបបកស្រាយបែបនេះ ក្រោយធ្វើឱ្យបែកធ្លាយរូបថតរបស់ Taecyeon ក្រុម 2pm និងមិត្តស្រីនៅប៉ារីស

ស្ទូឌីយោថតរូប The Best Photo Paris បានចេញសុំទោស ចំពោះការចែករំលែករូបថតរបស់ Taecyeon និងមិត្តស្រី ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំថា ជារូបថតសុំសង្សាររៀបការរបស់សមាជិកក្រុម

មើលត្រឹម Trailer ក៏ស្រៀវសាច់! ភាពយន្ត “Jurassic World” វគ្គថ្មីដែល Scarlett Johansson មកសម្ដែង

ក្រុមហ៊ុន Universal Picture ទើបតែបញ្ចេញវីដេអូ Trailer ដំបូងសម្រាប់កំពូលភាពយន្តដាយណូស័រ “Jurassic World” វគ្គថ្មីកាលពីថ្ងៃទី៥ ខែកុម្ភៈ ដោយវគ្គថ្មីនេះមានចំណងជើងថា “Jurassic World Rebirth”

ឈុតតំណាងជាតិ ៣ នេះ នឹងបង្ហាញលើឆាកអន្តរជាតិក្នុងប្រទេសម៉ាឡេស៊ី

កម្ពុជា​បាន​នាំ​យក​ឈុត​តំណាង​ជាតិ ​៣​ ដែល​ច្នៃ​ដោយ​ស្នាដៃ​កូន​ខ្មែរ​ ដើម្បី​យក​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ប្រកួត ​Kids & Teens Pageant Global នៅប្រទេស​ម៉ាឡេស៊ី​ ដោយ​មាន​បវរកញ្ញា​កម្ពុជា ៣ រូប កំពុង​​ចូលរួម​

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *