Angelina Jolie បើកផ្ទះស្វាគមន៍មិត្តដែលរងគ្រោះពីភ្លើងឆេះនៅទីក្រុង LA ឱ្យចូលស្នាក់នៅបណ្ដោះអាសន្ន

តារាសម្ដែងស្រីល្បីប្រចាំហូលីវូដ លោកស្រី Angelina Jolie បានចេញមុខជួយផ្ដល់ទីស្នាក់នៅដល់ មិត្តភ័ក្ដិដែលត្រូវជម្លៀសខ្លួនចេញពីហេតុភ្លើងឆេះធំក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

តាមរយៈការនាំពាក្យពីមនុស្សជំនិតរបស់តារាស្រីវ័យ៤៩ឆ្នាំរូបនេះ សារព័ត៌មាន People បានរាយការណ៍ថា លោកស្រីមានការសោកស្ដាយជាខ្លាំងចំពោះរឿងហេតុដែលបានកើតឡើងនេះ និងព្យាយាមសម្រាលបន្ទុករបស់មិត្តៗរបស់លោកស្រី តាមអ្វីដែលខ្លួនអាចធ្វើបាន។

ដោយប្រើឈ្មោះហៅក្រៅ បុគ្គលរូបនេះបាននិយាយថា៖ “ Angie ពិបាកចិត្តមែនទែនសម្រាប់អ្នកដែលត្រូវបាត់បង់ផ្ទះ និងអ្នកដែលរងគ្រោះទាំងអស់ពីភ្លើងឆេះលើកនេះ។ គាត់ធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន សូម្បីតែបើកផ្ទះទទួលមិត្តដែលបង្ខំចិត្តជម្លៀសចេញមកក៏ដោយ”។

ដោយឡែក ក្រៅពីអ្នកម្ដាយកូន ៦រូបនេះ នៅមានតារាជាច្រើនរូបទៀតដែលចេញមកផ្ដល់ជំនួយដល់ជនរងគ្រោះនានា។ តួយ៉ាង ព្រះអង្គម្ចាស់ Harry និងលោកស្រី Meghan Markle ក៏បានចូលរួមផ្ដល់ទីអាស្រ័យដល់មិត្តៗ និងមនុស្សជាទីស្រឡាញ់ដែរ។ ទន្ទឹមគ្នានឹង តារាស្រីជើងចាស់ Jamie Lee Curtis ជាមួយស្វាមីលោក Christopher Guest បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក។ ឯ តារាស្រី Halle Berry និង Sharon Stone វិញក៏បានបរិច្ចាគជាសម្លៀកបំពាក់ផងដែរ។

គួរឱ្យដឹងដែរថា ភ្លើងឆេះព្រៃខាងលើនេះ មានដើមហេតុដំបូងកើតចេញពីតំបន់ Pacific Palisades កាលពីថ្ងៃទី៧ ខែមករា មុននឹងរាលដាលទៅផ្នែកផ្សេងៗទៀតនៃទីក្រុងមួយនេះ ក្លាយជាគ្រោះមហន្តរាយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តទីក្រុង Los Angeles  និងបានឆក់យកជីវិតរបស់ប្រជាជនប្រមាណ១១នាក់។ នេះបានតាមរយៈការរាយការណ៍របស់ County of Los Angeles Department of Medical Examiner កាលពីថ្ងៃទី១០ កន្លងទៅ។

បន្ថែមពីនោះ គ្រោះមហន្តរាយលើនេះក៏បានលេបត្របាក់សំណង់អាគារជាង ១ម៉ឺនខ្នង ជាហេតុដែលធ្វើឱ្យប្រជាជនជាង ៨ម៉ឺននាក់ត្រូវបាត់បង់ទីជម្រក រួមគ្នានឹងបុគ្គលល្បីៗដូចជា Anna Faris, Ricki Lake, Cary Elwes, Cameron Mathison, Leighton Meester និង Adam Brody ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *