James Jirayu និយាយរឿងដែលធ្វើឱ្យខ្លួនខូចចិត្តបំផុតក្នុងទំនាក់ទំនងស្នេហាជាង ១០ឆ្នាំជាមួយភរិយា

បន្ទា​ប់ពីបានរៀបមង្គលការបែបប្រពៃណីនិងលក្ខណៈគ្រួសាររួចរាល់កាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ ថ្មីៗនេះតារាសម្ដែងថៃ James Jirayu និងកូនក្រមុំក្រៅសិល្បៈ Foam Benjamas ក៏បានរៀបចំ​ពិធីជប់លៀងអាពាហ៍ពិពាហ៍ធំមួយទៀតដោយមានការចូលរួមពីមិត្តរួមអាជីពជាច្រើន។

ពិធីជប់លៀងនេះដែរត្រូវបានរៀបចំឡើងយ៉ាងអធិកអធមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ​ក្រោមវត្តមានក្រុមគ្រួសារ ​មិត្តភ័ក្ដិ និងមិត្តរួមអាជីពជាច្រើននៅឯស្រុកសួនភឹង ខេត្តរ៉ាតបុរី ជាទីកន្លែងតែមួយដែល James Jirayu បានសុំមិត្តស្រីរបស់ខ្លួនរៀបការ។ បរិយាកាសនៃពិធីជប់លៀងមង្គលការលើកនេះពិតជាមានភាពរ៉ូមែនទិកជាខ្លាំង អមដោយទេសភាពភ្នំ វាលស្មៅ និងហ្វូងចៀម ខណៈតារាល្បីៗដែលបានចូលរួមក្នុងកម្មវិធីនេះមានដូចជា Mario Maurer, Great Warintorn, Boy Pakorn, Toey Jarinporn, Ann Thongprasom, Alex Teeradet និង Bow Maylada ជាដើម។

នៅថ្ងៃទី១៤ ខែមករានេះ James Jirayu ក៏បានបង្ហោះវីដេអូអំពីកម្មវិធីមង្គលនេះនៅលើឆានែលយូធូបរបស់ខ្លួនឈ្មោះ Jirayu Tangsrisuk ដែលបង្ហាញឱ្យឃើញនូវទិដ្ឋភាពដ៏រីករាយ ពោរពេញដោយស្នាមញញឹម និងទឹកភ្នែកនៃក្ដីរំភើបទាំងកូនកំលោះកូនក្រមុំ និងភ្ញៀវកិត្តិយស។ ក្នុងនោះ តារាប្រុសវ័យ ៣១ ឆ្នាំរូបនេះក៏បាននិយាយរឿងក្នុងចិត្តថា រឿងដែលធ្វើឱ្យរូបលោក​ខូចចិត្តបំផុតនៅក្នុងទំនាក់ទំនងជាមួយ Foam គឺដោយសារអាជីពរបស់លោក បានធ្វើឱ្យ Foam ត្រូវរងភាពឈឺចាប់ជាច្រើន ទាំងការដែលត្រូវលាក់បាំង និងសម្ពាធរិះគន់ពីក្រុមអ្នកគាំទ្រ។ Foam ធ្លាប់មានបំណងចង់រៀបការដោយមានវត្តមានរបស់ម្ដាយចូលរួម ប៉ុន្តែទម្រាំនាងបានរៀបការ​ ម្ដាយរបស់នាងបានចែកឋានបាត់ទៅហើយ។ មិនដឹងថាថ្ងៃអនាគតនឹងទៅជាយ៉ាងណា តែលោកសង្ឃឹមថាភាពឈឺចាប់ទាំងនោះនឹងអាចរលាយបាត់តាមពេលវេលា។

ដោយឡែកកូនក្រមុំ Foam Benjamas ក៏បាននិយាយពី James ថានាងពិតជាមានសំណាងដែលបាន James Ji ជាគូជីវិត មិនមែន James ដែលជាតារាល្បី ប៉ុន្តែគឺ James ដែលជាបុរសធម្មតាម្នាក់ដែលអាចមើលថែនារីម្នាក់ដូចជានាងបានល្អបំផុត។ នាងមិនធ្លាប់រំពឹងថានឹងមាន​ពិធីមង្គលការកើតឡើងនោះទេ ប៉ុន្តែទីបំផុតថ្ងៃនេះវាក៏កើតឡើងដោយមាន​មនុស្សជាទីស្រលាញ់គ្រប់គ្នាចូលរួមអបអរសាទរ។

បើរំឭកទៅក្រោយវិញ ចំណងស្នេហារយៈពេល ១០ឆ្នាំកន្លងមករបស់អ្នកទាំងពីរ​ត្រូវឆ្លងកាត់ឧបសគ្គផ្សេងៗជាច្រើន ដោយ Foam ធ្លាប់ទទួលបានមតិ​វាយប្រហារច្រើន និងត្រូវគេគាស់កកាយរឿងរ៉ាវផ្សេងៗ​របស់​ខ្លួន រហូតដល់នាងត្រូវបិទគណនីបណ្ដាញសង្គមទាំង​អ៊ិនស្តាក្រាមនិងហ្វេសប៊ុក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *