យោងតាមក្រុមហ៊ុន Luminate ដែលជាអ្នកផ្តល់ទិន្នន័យផ្នែកតន្ត្រី និងការកម្សាន្ត បានឱ្យដឹងថា ការស្ដាប់និងទស្សនាចម្រៀង K-pop ទូទាំងពិភពលោកបានកើនឡើង ៤២ ភាគរយបើធៀបនឹងឆ្នាំមុន។


របាយការណ៍របស់ Luminate ដែលចេញផ្សាយកាលពីពេលថ្មីៗបានបង្ហាញថាការ Stream (ស្ដាប់និងទស្សនាអនឡាញ) សម្រាប់ក្រុម K-pop កំពូលទាំង ១០០ ប្រចាំឆ្នាំ ២០២២ បានឈានដល់ចំនួន ៩០,៤ ពាន់លានដងគិតត្រឹមថ្ងៃទី ៥ ខែតុលាឆ្នាំ២០២៣។
ក្នុងនោះប្រទេសជប៉ុនគឺជាប្រទេសដែលមានតួលេខ Stream ខ្ពស់បំផុតពោលគឺចំនួន ៩,៧ ពាន់លានដង បន្ទាប់មកគឺសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី កូរ៉េ ឥណ្ឌា ហ្វីលីពីន និងម៉ិកស៊ិក។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ប្រហែល ៣៩ ភាគរយនៃនារីជប៉ុនជំនាន់ Gen Z ស្តាប់ចម្រៀងកូរ៉េ និងបាននិយាយថាមនុស្សជំនាន់នេះទំនងជាស្តាប់ K-pop ច្រើនជាងប្រជាជនជប៉ុនទូទៅរហូតដល់ ១០៥ភាគរយ។
ក្រុមហ៊ុនបានបន្ថែមថា នៅប្រទេសវៀតណាម និងហុងកុងក៏កំពុងបង្ហាញពីកំណើនការស្ទ្រីមចម្រៀង K-pop យ៉ាងខ្លាំងផងដែរ ដោយមានការកើនឡើង ៥៩ភាគរយ និង ៥០ភាគរយធៀបនឹងកាលពីឆ្នាំមុន។
សិល្បករកំពូលទាំង ៥ ក្នុងបញ្ជី Streaming នេះមានដូចជា៖ BTS, Twice, Blackpink, Stray Kids និង NewJeans ។ ការ Stream ភាគច្រើនសម្រាប់ក្រុម BTS, Twice, Blackpink និង NewJeans គឺមកពីអាស៊ី ដោយក្រុមនីមួយៗមានអ្នកស្ដាប់នៅអាស៊ីលើសពី ៥០ ភាគរយ ខណៈដែលសម្រាប់ក្រុមចម្រៀងប្រុស Stray Kids ជាង ៦០ ភាគរយនៃការ Stream ចម្រៀងរបស់ពួកគេបានមកពីតំបន់ក្រៅអាស៊ី ដោយក្នុងនោះមាន ២៩ ភាគរយមកពីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងប្រេស៊ីល ៕


























Account
Security
Favourite Content