ចង់ដឹងថា«ក្រុមភាពយន្តឈូករ័ត្ន» ជំនាន់ទី៨ សម្រេចបានសមិទ្ធផលអ្វីខ្លះចូលរួម «ទិវាឈូករ័ត្ន ២០២៥» ទាំងអស់គ្នា!

បន្ទាប់ពីចាក់បញ្ចាំងឡើងវិញនូវស្នាដៃរបស់ខ្លួនតាមខេត្តដូចជាបាត់ដំបង និង សៀមរាប ក្នុងខែវិច្ឆិកា និងធ្នូ ក្នុងក្របខណ្ឌ«មហោស្រពភាពយន្តខ្លីចតុមុខ» ភាពយន្តខ្លីចំនួន២រឿង ដោយផលិតដោយក្រុមភាព​យន្តឈូករ័ត្ន ឬហៅកាត់ថា «ឈូករ័ត្ន»  សម្រាប់ឆ្នាំថ្មីនេះ នឹងបង្ហាញខ្លួនលើផ្ទាំងសំពត់សម្តងទៀត នៅរាជធានីភ្នំពេញ ក្នុង «ទិវាឈូករ័ត្ន» នៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ។ ទិវានេះ ប្រារព្វឡើងក្នុងន័យ់ផ្តល់ ឱកាសឱ្យអ្នកចូលរួមបាន ស្វែងយល់បន្ថែមពីក្រុមភាពយន្តឈូករ័ត្នឆ្នាំ២០២៥ ថាតើបានរៀនអ្វីខ្លះ ក្នុងរយៈពេលមួយឆ្នាំ និងឱកាស ក្លាយជាសមាជិកថ្មីនៃក្រុមភាពយន្តឈូករ័ត្នក្នុងឆ្នាំថ្មី២០២៦ខាងមុខនេះ ជាមួយបទបង្ហាញពីសកម្មភាពថ្មីៗ។ 

លោក ស៊ុំ ស៊ីថែន ជាស្ថាបនិករបស់«ក្រុមភាពយន្តឈូករ័ត្ន» បានលើកឡើងថា៖ «ដោយសារពេញ១ឆ្នាំ ឈូករ័ត្នគ្រប់ជំនាន់ តែងមមាញឹកក្នុងការបណ្តុះបណ្តាល ផលិត និងរៀបចំមហោស្រព ដូច្នេះហើយ ទើបយើងតែងប្រារព្ធ «ទិវាឈូករ័ត្ន» ជារៀងរាល់ចុងឆ្នាំ ដើម្បីអបអរយុវសមិទ្ធិករយើងផង និង រីករាយនឹងស្នាដៃថ្មីរបស់ពួកគាត់ ជាពិសេសចំពោះទស្សនិកជន ដែលខកខានមិនបានទស្សនា កំឡុងពេល «មហោស្រពភាពយន្តខ្លីចតុមុខ» ដែលកន្លងផុតទៅ នៅខែតុលានោះ។ ណាមួយទៀត ទិវានេះ នឹងផ្សារភ្ជាប់ ទំនាក់ទំនងរវាងសមាជិក បច្ចុប្បន្ន ជាមួយសិស្សច្បង និងបេក្ខជនសម្រាប់ឆ្នាំ ២០២៦ ដែរ។ 

លោក ស៊ីថែន ក៏បន្ថែមថា៖ «ក្រៅពីការចែកលិខិតបញ្ចប់ជំនាន់ ដល់សមាជិកឆ្នាំ២០២៥ យើងខ្ញុំក៏នឹងយក ឱកាសនោះថ្លែងអំណរគុណ ដល់គ្រប់ដៃគូ និងភាគីពាក់ព័ន្ធ ដែលខ្វាយខ្វល់ពីវិស័យភាពយន្ត តាមរយៈការជួយ ជ្រោមជ្រែងគ្រប់ផ្នែកនៃកម្មវិធីពេញ១ឆ្នាំ២០២៥ រាប់តាំងពីទីតាំង បច្ចេកទេស ឧបករណ៍ និងអាហារសម្រន់ ផ្សេងៗ»។ 

សម្រាប់ កញ្ញា ខិ សិរី ជាសមាជិកឈូករ័ត្ន ជំនាន់ទី៨ (២០២៥) ៖​ «នាងខ្ញុំបានមកឈូករ័ត្ន ដើម្បីរៀន ផលិតភាពយន្តទេ។ ប៉ុន្តែ ឈូករ័ត្ន បានបង្រៀនខ្ញុំអ្វីម្យ៉ាងដែលស៊ីជម្រៅជាងនេះទៅទៀត — គឺការដឹកនាំ ខ្លួនឯង ជឿជាក់លើខ្លួនឯង និងរីកលូតលាស់ ឆ្លងកាត់បញ្ហាប្រឈម។ ពោលគឺ លើសពីកម្មវិធីបង្រៀន ភាពយន្តទៅទៀត និយាយឱ្យចំជាកន្លែងដែលយុវជនយើងអាចប្រែក្លាយ ជោគវាសនាខ្លួនបាន។» 

សម្រាប់ អ្នកស្រី ស៊ន សុខឃៀង ជាអតីតសមាជិកឈូករ័ត្ន ជំនាន់ទី៧ (២០២៤) ៖​ «ក្រុមភាពយន្ត ឈូករ័ត្ន ជាកន្លែងនាំខ្ញុំសម្រេចក្តីស្រមែផលិតភាពយន្តខ្លីដោយខ្លួនឯង និងជាស្នាដៃអស្ខារ្យមួយ ដែលខ្ញុំមិនអាច បំភ្លេចបាន។បទពិសោធន៍នេះហើយ ដែលជំរុញខ្ញុំមានទំនុកចិត្តជាផលិតករស្រ្តីមួយរូប នៅកម្ពុជា។»

សូមជម្រាបថា កម្មវិធីនេះ «ឈូករ័ត្ន» នឹងចាក់បញ្ចាំងភាពយន្តខ្លីចំនួន២រឿង ដែលជាស្នាដៃរបស់សមាជិកក្រុម ភាពយន្តឈូករ័ត្នទាំង០៩រូប ឆ្នាំនេះ រួមមាន៖

១.រឿង «តុបាយ» (ជាប្រភេទរឿង ពញ្ញាក់អារម្មណ៍ និងផ្លូវចិត្ត) ដឹកនាំដោយលោក អ៊ុង ស៊ីវថុង និង

២.រឿង «កំណែចុងក្រោយ» (ប្រភេទរឿង វិបត្តិគ្រួសារ) ដឹកនាំដោយ កញ្ញា ឃុំ ធីតា។ 

នៅល្ងាចថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៥ ចាប់ពី ម៉ោង ៦:០០ល្ងាច ដល់ ៨:០០ យប់ នៅរោងភាពយន្ត លេជនព្រីមាម សាខា Exchange Square ភ្នំពេញ។ ការចូលរួមពុំមានគិតថ្លៃទេ ដោយគ្រាន់តែ ចុះឈ្មោះនៅតំណភ្ជាប់ នេះ៖ https://forms.gle/P3RpBdsescP5w6LW6 ជាការស្រេច។  

រីឯបេក្ខជនដែលចាប់អារម្មណ៍ក្លាយជាសមាជិកជំនាន់ទី៩ របស់ឈូករ័ត្ន (ឆ្នាំ២០២៦) អាចគោរពតាម លក្ខខណ្ឌ ដើម្បីចូលជាសមាជិកងាយៗ ឱ្យតែអ្នកស្រឡាញ់ និងចង់ស្វែងយល់ពីការផលិតភាពយន្ដ មានពេលវេលា គ្រប់គ្រាន់អាចចូលរួមសកម្មភាពជាមួយក្រុម ក្នុងការបណ្ដុះបណ្ដាលជំនាញ ការអនុវត្តន៍ដោយ ផ្ទាល់ជាមួយ ភាពយន្តខ្លី និងបន្សល់សមិទ្ធផលជាស្នាដៃវិជ្ជមានក្នុងវិស័យភាពយន្តជាមួយគ្នា។ កុំស្ទាក់ស្ទើរ ចុះឈ្មោះចាប់ពី ឥឡូវនេះ រហូតដល់៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។ ខុសពីឆ្នាំមុនៗ ឆ្នាំនេះ«ឈូករ័ត្ន» មានការគាំទ្រពីដៃគូក្រៅស្រុកសំខាន់មួយគឺមូលនិធិ Sombat Somphone Memorial Fund (SSMF) និង International Network of Engaged Buddhists (INEB)  និងថវិកាក្នុងស្រុកដោយអន្លើ បានពី «អង្គការមូលនិធិកុមារកម្ពុជា» រួមទាំងដៃគូផ្សេងទៀតដូចជា៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួង ព័ត៌មាន, ផលិតកម្ម Box Media, ហាង Camera Hut, និង រោងភាពយន្ត Legend Cinema និង Legend Premium Cinema, ដៃគូព័ត៌មាន AMS និង TV5 ដៃគូផ្គត់ផ្គង់11:11 Coffee & ChillOut និង នំខ្មែរ«នាឡិ៍», «សាលាសិល្បៈសម្តែង» និងផលិតកម្ម Pinex Pro។ ភាពជាដៃគូទាំងនេះសរបញ្ជាក់ពីបំណង របស់ «ឈូករ័ត្ន» ក្នុង ការភ្ជាប់ សម្ព័ន្ធភាពឱ្យកាន់តែរលូន និង សុខដុម ជាមួយដៃគូនៅក្នុង សហគមន៍ភាពយន្តកម្ពុជាទាំងមូល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *