G-Dragon បានបញ្ជាក់ជាផ្លូវការថា ក្រុមខេប៉ុប BIGBANG នឹងធ្វើការវិលត្រឡប់មកវិញនៅចុងឆ្នាំនេះ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុម។

យោងតាមការឱ្យដឹងពីទីភ្នាក់ងារ Galaxy Corp. នៅថ្ងៃទី៩ ខែកុម្ភៈនេះ G-Dragon ដែលជាមេក្រុមផ្ទាល់ បានប្រកាសពីដំណឹងខាងលើ នៅក្នុងកម្មវិធីជំនួបជាមួយអ្នកគាំទ្រ ដែលបានធ្វើឡើងកាលពីចុងសប្ដាហ៍នេះ នៅឯកីឡដ្ឋាន KSPO Dome ទីក្រុងសេអ៊ូល។
ជាក់ស្ដែង តារាប្រុសវ័យ ៣៧ឆ្នាំបាននិយាយថា៖ “ឆ្នាំនេះ BIGBANG នឹងត្រលប់មកវិញ ទន្ទឹមគ្នានឹងខួបលើកទី ២០ នៃការបង្ហាញខ្លួនដំបូងរបស់ពួកយើង។ ក្នុងនាមជាសមាជិកម្នាក់ និងក្នុងនាមជាអ្នកគាំទ្រម្នាក់ដែរ ខ្ញុំពិតជាទន្ទឹងរង់ចាំការ Comeback នេះ ហើយសមាជិកផ្សេងទៀតក៏ដូចគ្នាដែរ»។
បន្ថែមពីនេះ G-Dragon បាននិយាយទៅកាន់អ្នកគាំទ្រ ដោយដកស្រង់អត្ថន័យចេញពីបទ Flower Road ដែលជាបទរបស់ក្រុមថា៖ “ខណៈដែលរដូវផ្ការីកខិតជិតមកដល់ សូមរង់ចាំបន្តិចទៀត ហើយកុំភ្លេចសម្រាកឱ្យបានស្រួលនៅលើវិថីផ្កានេះ”។
ក្រៅពីដំណឹងល្អខាងលើ តារាចម្រៀង និងអ្នកនិពន្ធចម្រៀងរូបនេះក៏នឹងចូលរួមសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រី Krazy Super Concert ដែលនឹងប្រព្រឹត្តទៅនៅ Dubai Media City Amphitheatre ឯអារ៉ាប់រួម នៅថ្ងៃទី ១៧ ខែកុម្ភៈ ខាងមុខនេះ៕
























Account
Security
Favourite Content