ព្រឹទ្ធាចារ្យសិល្បៈ៣ រូប សង្កត់​ធ្ងន់​ដូចគ្នា​អំពី “មនោសញ្ចេតនា” ពេលសម្ដែង

បន្ទាប់ពី​បេសកកម្ម​ប្រកាស​ទទួល​ពាក្យ​ប្រកួត​ពី​បេក្ខជន​ទូទាំង ២៥ រាជធានី-ខេត្ត  អស់​រយៈ​ពេល ១​ខែ​កន្លះ​មក កម្មវិធី​ល្ខោន​ខ្មែរ រដូវ​កាល​​ទី​១ បាន​ស្វាគមន៍​បេក្ខជន​ជាច្រើន​ក្រុម​ទូទាំង​ប្រទេស។ ប្រព្រឹត្ត​​ទៅ​ក្រោម​វិញ្ញាសា “ទម្រង់​របាំ​​ក្បាច់​បុរាណ​ខ្មែរ” កម្មវិធី​ល្ខោន​ខ្មែរ បាន​ឈាន​មក​ដល់​វគ្គ​ជម្រើស​ដោយ​គណៈកម្មការ និង​​វគ្គ​តម្រង់​ទិស​ហើយ។

ក្នុង​ដំណាក់​កាល​​នេះ គណៈកម្មការ​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​រាល់​វីដេអូ​សម្ដែង​របស់​បេក្ខជន​ក្រុម​នីមួយៗ ហើយ​មានតែ​ក្រុម​ដែល​បំពេញ​លក្ខណៈ​ត្រឹមត្រូវ ស្រប​តាម​គោលការណ៍ និង​លក្ខន្តិកៈ​របស់​កម្មវិធី​ប៉ុណ្ណោះ ទើប​អាច​ឈាន​ទៅ​វគ្គ​បន្ទាប់​បាន។

នា​ដំណាក់​កាល​តម្រង់​​ទិស ឯកឧត្តម​សាស្ត្រាចារ្យ ព្រឿង ឈៀង បាន​​មាន​ប្រសាសន៍​​ថា ល្ខោន​មួយ​ដែល​ល្អគន់ ត្រូវ​​មាន​​គុណសម្បត្តិ ៣ យ៉ាង ទី១ គឺ​អ្នក​សម្ដែង​ត្រូវ​​មាន​នាដកម្ម (ដាក់​មនោសញ្ចេតនា លេង​ទឹកមុខ ខឹង សប្បាយ) ទី២ គឺ​អ្នក​ច្រៀង​ត្រូវ​បញ្ចូល​មនោសញ្ចេតនា ទៅ​តាម​សាច់​រឿង​ឈុត​ឆាក និង​ទី៣ អ្នក​ភ្លេង​ក៏​ត្រូវ​ចូល​តួ​ទៅ​តាម​នោះ​ដែរ ឧទាហរណ៍​ពេល​ដល់​ឈុត​កម្សត់ ភ្លេង​​ត្រូវ​​កម្សត់​តាម​នោះ មិនមែន​កន្ត្រាក់​ឡើយ។

ទាក់ទិន​ទៅ​នឹង​ផ្នែក​មនោសញ្ចេតនា​នេះ​ដដែល លោកស្រី​ព្រឹទ្ធាចារ្យ ប៉ែន សុខហួន ក៏​មាន​អនុសាសន៍​បន្ថែម​ផង​ដែរ​ថា៖ “បើ​តាម​ប្រសាសន៍​របស់​លោកយាយ ជា សាមី ល្ខោន​ក្បាច់​បុរាណ គឺ​មនោសញ្ចេតនា ត្រូវ​​លេង​ជាមួយ​ក្បាច់ បាន​ន័យ​​ថា យំ សើច តាម​រយៈ​កាយវិការ​​ក្បាច់​នីមួយៗ មិន​ដូច​បាសាក់ យីកេ​ឡើយ ហើយ​ក្បាច់​នោះ​ទៀតសោត​ត្រូវ​ឱ្យ​ច្បាស់លាស់ និង​មាន​ទម្ងន់ ឧទាហរណ៍​ថា​ពេល​ចង្អុល​លក្ខណៈ​ខឹង ត្រូវ​ចង្អុល​ឱ្យ​ធ្ងន់ ឱ្យ​ចំ។”

ចំណែក​ឯ​លោកស្រី​សាស្ត្រាចារ្យ សំ សត្យា បាន​សង្កត់​ធ្ងន់​ថា ការ​រាំ ត្រូវ​ដាក់​មនោសញ្ចេតនា​ទៅ​តាម​តួអង្គ ឧទាហរណ៍​តួ​នាង​សីតា​ពេល​ឃើញ​យក្ស និង​ឃើញ​មនុស្ស ភ័យ​ខុស​គ្នា។

ការ​ដាក់​មនោសញ្ចេតនា គឺ​ដើរ​តួ​សំខាន់​ក្នុង​ការ​រាំ ដើម្បី​ឱ្យ​ល្ខោន ឬ​របាំ​នោះ​ មាន​ភាព​រស់រវើក ទាក់​ភ្នែក​អ្នក​មើល​ឱ្យ​ចូល​អារម្មណ៍​តាម។ ជាចុងក្រោយ ព្រឹទ្ធាចារ្យ​សិល្បៈ​ទាំង ៣ រូប បាន​កោតសរសើរ​ទឹកចិត្ត​ស្រឡាញ់ និង​អភិរក្ស​វប្បធម៌ សិល្បៈ​បុរាណ របស់​បេក្ខជន​ទាំងអស់ ដែល​ជា​អ្នក​បន្តវេន ជា​ធនធាន និង​ជា​គ្រាប់​ពេជ្រ​កំពុង​ច្នៃ។

ឆ្លៀត​ក្នុង​ឱកាសនោះផងដែរ ក៏​មាន​បទ​បង្ហាញ​ស្ដី​ពី​បច្ចេកទេស​ថត និង​ផ្សព្វផ្សាយ ដោយ​លោក ឆយ ធារ៉ា ជា​សមាជិក​នៃ​លេខាធិការដ្ឋាន ​ស.ស.យ.ក ខេត្ត​ស្វាយរៀង ដែល​លោក​បាន​ណែនាំ​អំពី​វិធី ៨ យ៉ាង ដើម្បី​ទទួល​បាន​វីដេអូ​ប្រកប​ដោយ​គុណភាព​វិជ្ជាជីវៈ ក៏​ដូច​ជា​ណែនាំ​ពី​កម្មវិធី​កាត់​ត​វីដេអូ​ក្នុង​ទូរស័ព្ទផងដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា ដំណាក់កាល​បន្ទាប់​នៃ​កម្មវិធី​ល្ខោន​ខ្មែរ គឺ​ជា​ការ​ជម្រុះ​បេក្ខជន ដោយ​វាយតម្លៃ​លើ​វីដេអូ​សម្ដែង​របស់​ក្រុម​នីមួយៗ ហើយ​មាន​តែ ១២ ក្រុមប៉ុណ្ណោះ ទើប​អាច​ឆ្ពោះ​ទៅ​វគ្គ​ក្រោយ​បាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ