មជ្ឈមណ្ឌលបុប្ផាណា​រំឭកខួប ៥០ ឆ្នាំ នៃការចងចាំ ​ដោយ​រៀបចំពិព័រណ៍ដ៏ធំ​មួយសម្រាប់​ស្នាដៃ​ “រស់រាន”  របស់ លោក គឹម ហាក់ ដោយ​មាន​ការ​ប្រឹក្សា​ជាមួយ លោក ប៉ាន់ រិទ្ធី

ដើម្បីរំឭកខួប​ ៥០ ឆ្នាំនៃការដួលរលំ​ទីក្រុងភ្នំពេញ (ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥) ថ្ងៃនេះមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូម​ប្រកាសអំពីការសម្ពោធ​ពិព័រណ៍ដ៏សំខាន់​មួយ​មានឈ្មោះថា “រស់រាន” ដែលជាស្នាដៃដ៏លេចធ្លោ​​របស់លោក គឹម ហាក់ ជាសិល្បករ កម្ពុជាដែលទទួលស្គាល់ជាអន្តរជាតិ និង​ប្រឹក្សាដោយ​ផ្ទាល់ជាមួយលោក ប៉ាន់ រិទ្ធី រួមជាមួយអ្នករៀបចំពិព័រណ៍​ កញ្ញា ម៉ឹង មេត្តា។ ពិព័រណ៍នេះ នឹងបើក​ជូនទស្សនាជាសាធារណៈចាប់ពីថ្ងៃសៅរ៍ ទី ១៨ ខែ តុលា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥

លោក គីម ហាក់ (ខាងឆ្វេង) លោក ប៉ាន់ រិទ្ធី (ខាងស្ដាំ)

លោក ប៉ាន់  រិទ្ធី សហស្ថាបនិកមជ្ឈមណ្ឌលបុប្ផាណា និងជា​ទីប្រឹក្សា​រៀបចំ​ពិព័រណ៍​នេះ​បាន​មានប្រសាសន៍ថា ឥដ្ឋគ្រប់ដុំ និងជញ្ជាំងគ្រប់​ផ្ទាំងនៅទីនេះ ជាការបង្ហាញពីការចងចាំដែលមិនបំភ្លេច។ ​  តាមរយៈការផ្តល់​ទីតាំងទាំងមូលដល់ពិព័រណ៍ “រស់រាន យើង​​ក៏ចង់បញ្ជាក់ដែល​ថាការចងចាំមិនត្រឹមតែជាទង្វើនៃការតស៊ូ​តែ​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យផងដែរ។”

ពិព័រណ៍នេះនឹងរៀបចំនៅ​​ជាន់ផ្ទាល់ដី និងជាន់ទីពីរនៃមជ្ឈមណ្ឌលបុប្ផាណា ដែល​ដាក់បង្ហាញ​ស្នាដៃជម្រើសយ៉ាងលម្អិតពីក្រុមការងារ ព្រមទាំង​តាំងបង្ហាញរូបខ្លះនៅជាន់ទីមួយ ដែលជាបណ្ណាល័យរបស់មជ្ឈមណ្ឌល ក្នុងគោលបំណង​ បង្ហាញពីលក្ខណសម្បត្តិរបស់មជ្ឈមណ្ឌលក្នុងការរៀបចំពិព័រណ៍បែបសហសម័យ និងប្រវត្តិសាស្ត្រសំខាន់ៗ។

កិច្ចសហការគ្នា​រវាង លោកគឹម ហាក់ មជ្ឈមណ្ឌលបុប្ផាណា និង មូលនិធិ រៃ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចងចាំ ភាពធន់ និងអំណាចនៃការបរិយាយប្រវត្តិសាស្រ្តតាមរយៈសិល្បៈ។ តាមរយៈការផ្សាភ្ជាប់ប្រវត្តិសាស្ត្រ និងសិល្បៈ ពិព័រណ៍នេះផ្តល់ជូននូវភាសាសោតទស្សន៍ជាសកលមួយ ដែលអាចនាំសារអំពីការចងចាំ និងក្តីសង្ឃឹម ដោយបំប្លែងប្រវត្តិសាស្ត្រទៅជាកិច្ចសន្ទនា​រវាងមនុស្សពីជំនាន់មួយទៅជំនាន់មួយ និងពី​សហគមន៍​មួយទៅសហគមន៍មួយ​។

អនុស្សាវរីយ៍វិល​មកកាន់មាតុភូមិវិញ

ពិព័រណ៍រស់រាន​បង្ហាញពីរឿងរ៉ាវផ្ទាល់ខ្លួន និងសមូហភាពយ៉ាងស៊ីជម្រៅ​ស្ដីពី​​ការរស់រានមានជីវិត និងនិរន្តរភាព​ជា​​បន្ត។ អស់​ពេលជាងមួយទសវត្សរ៍​មកនេះ លោក គឹម ហាក់ បានចងក្រងឯកសារអំពីវត្ថុផ្ទាល់ខ្លួន ដែលប្រជាជនខ្មែរបានលួចលាក់ទុក រក្សាទុក និងយកតាមខ្លួន នៅពេលដែលគាត់បានរួចជីវិតពីរបបខ្មែរក្រហម ពោលគឺ​ជា​​វត្ថុតូចៗ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ​ធម្មតា បានប្រែក្លាយជា “ឃ្លាំង​ផ្ទុកការចងចាំ។ វត្ថុទាំងនោះ​រាប់​ចាប់ពីរូបថត កំសៀវ រហូតដល់សម្បត្តិគ្រួសារ និងសម្លៀកបំពាក់ វត្ថុខ្លះបានធ្វើដំណើរឆ្លងពិភពលោកជាមួយ​ជនភៀសខ្លួន ខណៈដែលវត្ថុខ្លះទៀត នៅតែស្ថិតនៅក្នុងប្រទេសកម្ពុជា និងត្រូវបានថែរក្សា​ការពារដោយអ្នករស់រានមានជីវិត​។ ការដាក់តាំងបង្ហាញរួមគ្នា​នៅ​រាជធានីភ្នំពេញនេះ ជា​ការ​បំពេញ​វដ្ដ​នៃការចងចាំ​ដ៏មានឥទ្ធិពលមួយ ពោលគឺ​ជា​ការ​នាំយក​បំណែកប្រវត្តិសាស្ត្រ​ដែលបានបែកខ្ញែកផ្សេងៗ​ឱ្យ​វិលមកជួបជុំ​ជា​មួយ​ប្រទេសជាតិកំណើតរបស់​ខ្លួនវិញ។

នេះជា​លើកទីមួយហើយ ដែល​បង្ហាញរួមគ្នានូវជំពូកទាំងបួននៃ​ “រស់រាន ចាប់ផ្ដើមពីប្រទេស​កម្ពុជា (រស់រាន​​ ជំពូក ១)នៅប្រទេសអូស្ត្រាលី (រស់រាន​ ជំពូក ២) នៅប្រទេសនូវែលសេឡង់ (រស់រាន​​ ជំពូក ៣ ) និងប្រទេសជប៉ុន (រស់រាន​ ជំពូក ៤ ) ​ដែលនឹងផ្តល់នូវតថភាពប្រវត្តិសាស្ត្រ​ប្រទាក់ក្រឡាគ្នារបស់កម្ពុជា រវាងការរស់រាន​ ការធ្វើចំណាកស្រុក និងការធ្វើមាតុភូមិនិវត្ត​។

លោក គឹម ហាក់ ជាសិល្បករ និងធ្វើការលើគម្រោង “រស់រាន បាន​មាន​ប្រសាសន៍​ថា ពិព័រណ៍នេះ ឆ្លុះបញ្ចាំងអំពីភាពក្លាហាន​ដ៏ស្ងៀមស្ងាត់​ របស់ប្រជាជនកម្ពុជាដែលបាននាំ​យកបំណែកនៃប្រទេសកំណើតខ្លួនទៅជាមួយ ដោយ​ពេលខ្លះរបស់ទាំងនោះត្រូវបាន​លាក់ទុក ពេលខ្លះកប់ក្នុងដី ដើម្បីការពារពីការបំផ្លិចបំផ្លាញ ។ ​ការនាំយករឿងរ៉ាវទាំងនេះ មកមាតុភូមិ​វិញ​ គឺជាការវិលត្រឡប់ទាំងផ្នែកសិល្បៈ និងមនោសញ្ចេតនា ” ។

ជំពូកថ្មីនៃបុប្ផាណា៖ ការចងចាំ ជាលំហសម្រាប់ប្រជាជាតិ

ការផ្តល់ទីតាំងក្នុងការរៀបចំ​ពិព័រណ៍ រស់រាន​គឺជា​ជំហានដ៏ច្បាស់លាស់មួយសម្រាប់មជ្ឈមណ្ឌលបុប្ផាណា​។ ការបំប្លែងទីតាំងរបស់ខ្លួនទៅជាកន្លែង​តាំង​ពិព័រណ៍ដ៏ធំមួយ បង្ហាញពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌលក្នុងការពង្រីកតួនាទីរបស់ខ្លួនពីបណ្ណសារដ្ឋាន​សោតទស្សន៍ ទៅជាមជ្ឈមណ្ឌលវប្បធម៌​សាធារណៈ។ ការ​វិវឌ្ឍនេះ​ជា​ការ​ស្ដែងចេញ​​នូវបេសកកម្មរបស់​​បុប្ផាណា ​ដើម្បីស្ដារការចងចាំឡើងវិញ​ក្នុងនាម​ជាពលរដ្ឋ ​និងអភិរក្សការចងចាំប្រវត្តិសាស្ត្ររបស់កម្ពុជា។

នៅពេលដែលមជ្ឈមណ្ឌលពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការតាំងពិព័រណ៍ រស់រាន នេះ បានក្លាយជានិមិត្តរូបដែលស្ថាប័នវប្បធម៌របស់កម្ពុជាកំពុង​ស្ដារការចងចាំ​​​​ប្រវត្តិសាស្ត្រមកវិញ តាមរយៈកិច្ចសន្ទនា ការអប់រំ និងសិល្បៈ។ ទីកន្លែងដែលត្រូវបានកែសម្រួលថ្មីនៅបុប្ផាណា បានបញ្ជាក់​ឱ្យឃើញ​ជា​ថ្មីម្ដងទៀត​​នូវតួនាទីរបស់ខ្លួនជាវេទិកាសម្រាប់ការចងចាំ ការផ្លាស់ប្តូរសិល្បៈ និងការឆ្លុះបញ្ចាំង​របស់​ជាតិ។

ភាពជាដៃគូដែលចាក់ឫសក្នុងការចងចាំ និងការអភិវឌ្ឍន៍

ពិព័រណ៍រស់រាន​ ” នេះ អាចកើតឡើងដោយមានការសហការជាដៃគូរយៈពេលវែងជាមួយ មូលនិធិ រៃ ដែលជាអង្គការសប្បុរសធម៌ ប្តេជ្ញាចិត្ត​ចំពោះការផ្លាស់ប្តូរសង្គម តាមរយៈនវានុវត្តន៍។ មូលនិធិ រៃ បានគាំទ្រពិព័រណ៍    រស់រាន តាំងពីដំណាក់កាលដំបូងរបស់ខ្លួននៅប្រទេសនូវែលសេឡង់ និងជប៉ុន ហើយបន្តសហការជាមួយមជ្ឈមណ្ឌលបុប្ផាណា លើគំនិតផ្តួចផ្តើមនានា ដូចជាកម្មវិធីសកម្មភាពនៃការចងចាំ (Acts of Memory) ដែលជាគម្រោងភាពយន្តឯកសារ​ស្ដីពីសក្ខីកម្ម​​របស់អ្នកនៅរស់រានមានជីវិត​ជា​​ជនភៀសខ្លួនកម្ពុជា​នៅតាមបណ្ដាប្រទេសនានា។

យោងតាមសម្ដី​លោកស្រី Reiko Fukutake នាយកប្រតិបត្តិ មូលនិធិ រៃ បានបញ្ជាក់​​ថា៖ “ យើងជឿជាក់ថាពិព័រណ៍​ “រស់រាន​” នឹង​អនុញ្ញាតឱ្យអ្នកទស្សនាចូលរួមក្នុងកិច្ចសន្ទនាថ្មីៗ អំពីបទពិសោធន៍ក្នុងអំឡុងពេលរបបខ្មែរក្រហម និងក្រោយរបបនេះ ។ មូលនិធិ រៃ សង្ឃឹម​​ថាកិច្ចសន្ទនាទាំងនេះនឹងជួយយើងទាំងអស់គ្នាក្នុងការឆ្ពោះទៅរកពិភពលោកមួយដែលមានការយល់ដឹង និងការទទួលយក ឆ្លង​ព្រំដែនរូបវ័ន្ត និងវប្បធម៌” ។

រៀបចំសម្រាប់ប្រជាជនកម្ពុជា ដោយប្រទេស​​កម្ពុជា

ក្នុងនាមជាទីប្រឹក្សានៃពិព័រណ៍នេះ លោក ប៉ាន់ រិទ្ធី បាន​បង្ហាញ​ពីទស្សនៈវិស័យ និងការអត្ថាធិប្បាយ​​បែបសោតទស្សន៍ ​ដោយផ្សារភ្ជាប់ការងារសិល្បៈរបស់ រស់រាន ជាមួយនឹងបេសកកម្មដ៏ទូលំទូលាយរបស់​មជ្ឈមណ្ឌល​បុប្ផាណា ក្នុងការបំប្លែងការចងចាំផ្ទាល់ខ្លួនទៅជាប្រវត្តិសាស្ត្ររួម។

ពិព័រណ៍នេះ រៀបចំដោយ​កញ្ញា ម៉ឹង​ មេត្តា តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនង និងផ្តោតសំខាន់​​ជាមួយ​​ទស្សនិកជន នឹង​ធានាថា​ពិព័រណ៍ “រស់រាន គឺជាកិច្ចសន្ទនារវាងជំនាន់មួយទៅជំនាន់មួយទៀត ​។

កញ្ញា មេត្តា បានថ្លែងថា៖ “ គោលដៅរបស់យើង គឺដើម្បី​អនុញ្ញាតឱ្យវត្ថុទាំងនេះឆ្លុះបញ្ចាំងដោយផ្ទាល់​​ទៅកាន់យុវជនកម្ពុជា​ដែល​ជា​អ្នកជំនាន់ក្រោយ ​មិនធ្លាប់​ឆ្លងកាត់សម័យកាលនោះ​ ប៉ុន្តែពួកគេ​នៅតែបន្តទទួលឥទ្ធិពល​ពីអតីតកាល។ ពិព័រណ៍នេះ ​​គឺ​ជា​​ការនាំយក​ប្រវត្តិសាស្ត្រមកបង្ហាញឡើងវិញ តាមរយៈការយល់ដឹងពីបទពិសោធន៍របស់អ្នកនៅរស់រាន។”​

កម្មវិធីសាធារណៈ

ពិព័រណ៍ ​រស់រាន​ នឹងត្រូវធ្វើឡើង​ដោយ​អម​មក​​ជាមួយនូវកម្មវិធីសាធារណៈប្រចាំសប្ដាហ៍ ដើម្បីលើកកម្ពស់ការរៀនសូត្រ ការឆ្លុះបញ្ចាំង និងកិច្ចសន្ទនាអន្តរ​ជំនាន់។ គំនិតផ្តួចផ្តើមទាំងនេះ ដឹកនាំដោយក្រុមការងាររៀបចំពិព័រណ៍ រួមមានសកម្មភាពសិក្សាសម្រាប់សិស្សានុសិស្ស ការគិត​យុទ្ធសាស្ត្រតាមរយ:រូបភាព​ និងកម្រង​​កិច្ចពិភាក្សាដែលមានការចូលរួមពីសិល្បករ សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងសំឡេងពីសហគមន៍។ ភាពយន្តឯកសារថ្មីអំពី លោក គឹម ហាក់ មានចំណងជើងថា រងើកភ្លើងក្រោមផេះ ដឹកនាំ និងកែសម្រួលដោយ លោក ប៉ាន់  រិទ្ធី និងផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា ផ្តល់ជូនទស្សនិកជន​ឱ្យ​មើលឃើញ​កាន់តែច្បាស់ថែមទៀត​អំពី​សិល្បកររូបនេះ និងការឆ្លុះបញ្ចាំងរបស់លោកចំពោះប្រវត្តិសាស្ត្រ។ ការដើរទស្សនាពិព័រណ៍ជាមួយក្រុមរៀបចំពិព័រណ៍ ក៏នឹងមានធ្វើឡើង​សម្រាប់សាលារៀន សាកលវិទ្យាល័យ និងស្ថាប័នដែលចាប់អារម្មណ៍ផ្សេងទៀត ពេញមួយរយៈពេលនៃការតាំងពិព័រណ៍ទាំងមូល​ផងដែរ។

អំពីពិព័រណ៍

រស់រាន​ គឺជាគម្រោងថតរូបរយៈពេលវែង ដែលបានចាប់ផ្ដើមនៅខេត្តបាត់ដំបងកាលពីឆ្នាំ ២០១៤ ហើយបានវិវឌ្ឍ​ជាបន្តបន្ទាប់តាមរយៈវគ្គ​​ផ្សេងៗ​នៅ​អន្តរជាតិតាម​បណ្ដាប្រទេសនានាដូចជាប្រទេស អូស្ត្រាលី នូវែលសេឡង់ និងជប៉ុន។ វគ្គ​នីមួយៗ បានស្វែងយល់អំពីការចងចាំដែលបង្កប់នៅក្នុងវត្ថុប្រើប្រាស់ប្រចាំថ្ងៃដែលបាន​រស់រានមានជីវិតសេសសល់​​ពីអតីតកាលដ៏វឹកវររបស់ប្រទេសកម្ពុជា។ ការតាំងពិព័រណ៍នៅរាជធានីភ្នំពេញនេះ គឺជាការនាំយកនូវរឿងរ៉ាវទាំងនេះមករួម​ផ្ដុំ​​គ្នាជាលើកដំបូង ដោយបង្ហាញ​រូបថតទ្រង់ទ្រាយ​​ធំ និងវត្ថុដើមដែលត្រូវបានជ្រើសរើសមួយចំនួន ដែលវត្ថុទាំងនោះត្រូវបានលាក់ទុក រក្សាទុក ឬយកតាមខ្លួន​អស់ពេល​ជា​ច្រើន​ជំនាន់​។ ពិព័រណ៍នេះបានបំប្លែងសកម្មភាពនៃការរស់រានមានជីវិតរបស់​បុគ្គល​ជាឯកជន ទៅជារឿងរ៉ាវរួម​នៃភាព​រឹងមាំ និងការចងចាំរួមគ្នា។

អំពីមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

មជ្ឈមណ្ឌល​ធនធានសោតទស្សន៍បុប្ផាណាត្រូវ​បាន​បង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយអ្នកផលិតខ្សែភាពយន្តដ៏ល្បីល្បាញ លោក ប៉ាន់ រីទ្ធី  និង លោក អៀវ ប៉ុណ្ណាការ ដើម្បី​ឧទ្ទិសដល់ការស្ដារឡើងវិញនូវបេតិកភណ្ឌសោតទស្សន៍របស់កម្ពុជា និងការអភិរក្សការចងចាំសមូហភាព។ មជ្ឈមណ្ឌលនេះ ​​បានយក​​ឈ្មោះ​តាម ​​    បុប្ផាណា ដែលគាត់ជាយុវតី​ម្នាក់ត្រូវបានគេសម្លាប់​​នៅមន្ទីរស-២១ ដោយសារ​​លិខិតស្នេហាដ៏ក្លាហាន និង​ការ​តស៊ូ​រើ បម្រះ​របស់គាត់ មជ្ឈមណ្ឌលនេះគឺជា​វិមាន​រស់មួយ​ដើម្បី​ជា​សក្ខីភាព​សម្រាប់​អំណាចនៃការចងចាំ។​   បុប្ផាណា គឺជាសមាជិកនៃសហព័ន្ធអន្តរជាតិនៃបណ្ណសារទូរទស្សន៍ (FIAT) និងសហព័ន្ធអន្តរជាតិនៃបណ្ណសារភាពយន្ត (FIAF) ដែលធានាបាននូវស្តង់ដារអភិរក្ស និងពិព័រណ៍លំដាប់ពិភពលោក។​

អំពីមូលនិធិ រៃ 

មូលនិធិ រៃ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសនូវែលសេឡង់ ក្នុងឆ្នាំ ២០១២ ជាមូលនិធិសប្បុរសធម៌ ដែល​មាន​ទស្សនៈវិស័យចង់ឃើញពិភពលោកមួយដែលលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប។ មូលនិធិ រៃ ផ្ដោតការ​យកចិត្តទុកដាក់​ក្នុង​ការគាំទ្រគម្រោងនានា ដែល​មាន​គោលដៅ​អភិវឌ្ឍសង្គម​ដែលប្រកបដោយទំនុកចិត្ត​ និងសហគមន៍ដែលគោរពភាពចម្រុះ និងទទួលស្គាល់ភាពចម្រុះរបស់បុគ្គល។ មូលនិធិ រៃ  បានសហការជាមួយស្ថាប័នដៃគូនានាដែលមានទីតាំងនៅក្នុងប្រទេសនូវែលសេឡង់ ជប៉ុន តុងហ្គា ម៉ាឡាវី និងកម្ពុជា។

មូលនិធិ រៃ បាន​ឃើញ​ស្នាដៃរបស់ លោក គឹម ហាក់ ជាលើកដំបូង​​នៅក្នុង​មហោស្រព​​រូបថត​មួយ​ក្នុងប្រទេស
នូវែលសេឡង់កាលពី​ឆ្នាំ ២០១៧។ កម្រង​ស្នាដៃ រស់រាន របស់លោក ត្រូវបានដាក់តាំងបង្ហាញជាផ្នែកមួយនៃ​មហោស្រព​នេះ ហើយសារនៃសា្នដៃនេះ​ មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកទស្សនាដែលមានជាតិសាសន៍​ វប្បធម៌ និងទំនៀមទម្លាប់ខុសពីកម្ពុជា។ ឆ្នាំបន្ទាប់មក មូលនិធិ រៃ បានចាប់ផ្តើមសហការជាមួយ លោក គឹម ហាក់ លើ​ស្នាដៃ រស់រាន ជំពូក ៣ ជា​ស្នាដៃបង្ហាញពីសហគមន៍ខ្មែរ រស់នៅទីក្រុងអូកលែនដ៍។ បន្ទាប់មក ស្នាដៃទាំងនេះត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងអូកលែនដ៍​ និងរាជធានីភ្នំពេញ ក៏ដូចជាបោះពុម្ពជាសៀវភៅផងដែរ។ នៅទីបំផុត ​ស្នាដៃទាំងនោះត្រូវបានសារមន្ទីរសង្រ្គាមក្នុងទីក្រុងអូកលែនដ៍ (Auckland War Memorial Museum) បានរក្សាទុកជាធនធានដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋទីក្រុងអូកលែនដ៍ និងសម្រាប់មនុស្សជំនាន់ក្រោយ។ បន្ទាប់ពីការផលិត​ស្នាដៃ រស់រាន ជំពូក៤ នៅ​ប្រទេសជប៉ុនមូលនិធិ រៃ ក៏បានសហការជាមួយ លោក គឹម ហាក់ លើការតាំងពិព័រណ៍​ជំពូកនេះ​នៅក្នុងទីក្រុងតូក្យូ និងយ៉ូកូហាម៉ាក្នុងឆ្នាំ ២០២២ និង ២០២៣ ផងដែរ។​


ព័ត៌មាន​ទំនាក់ទំនងសម្រាប់​ប្រព័ន្ធផ្សព្វផ្សាយ

សម្រាប់ការសាកសួរព័ត៌មាន ការសម្ភាសន៍ និង​ការស្នើសុំរូបភាព សូមទំនាក់ទំនង​៖​

📧 alive.kimhak@gmail.com

🌐 www.kimhak.com/works/alive

To commemorate the 50th anniversary of the Fall of Phnom Penh (April 17, 1975), the Bophana Audiovisual Resource Center today announced the upcoming launch of ALIVE, a landmark exhibition by internationally acclaimed Cambodian artist Kim Hak, under the creative direction of Rithy Panh and curated by  Moeng Meta. The exhibition opens to the public on Saturday, 18 October 2025, and runs through 15 November 2025

“Every brick and wall of this center stands against forgetting,” said Rithy Panh, Co-Founder of the Bophana Center and Creative Director of the exhibition. “By dedicating these floors to ALIVE, we affirm that remembrance is not only an act of resistance, but a foundation of democracy.”

Spanning the ground and second floors of the Bophana Center, with selected works integrated within the first-floor library, marking a significant expansion of the center’s capacity for major contemporary and historical exhibitions.

This collaboration between Kim Hak, Bophana Center, and Rei Foundation Limited reflects a shared commitment to remembrance, resilience, and the power of storytelling through art. By connecting historical commemoration with artistic reflection, this exhibition offers a universal visual language that can amplify the messages of memory and hope, transforming history into a living dialogue between generations and across communities.

A Landmark Homecoming of Memory

The ALIVE exhibition presents a deeply personal and collective story of survival and continuity. Over more than a decade, Kim Hak has documented the intimate objects that people hid, carried, and kept as they survived the Khmer Rouge regime — small, ordinary possessions that became “vessels for memory.” From photographs and kettles to family heirlooms and clothing, some of these objects travelled across the world with the diaspora, while others remained in Cambodia, safeguarded by those who stayed. Their gathering in Phnom Penh completes a powerful circle of remembrance, reuniting the nation with its dispersed fragments of history. 

The exhibition gathers together, for the first time, the four chapters of ALIVE — from Cambodia (Alive I), Australia (Alive II), New Zealand (Alive III), and Japan (Alive IV) — offering a comprehensive view of Cambodia’s intertwined histories of survival, migration, and return.

“This exhibition is about the quiet courage of those who carried pieces of Cambodia with them — sometimes hidden, sometimes buried — so that their memories could live,” said Kim Hak, artist and creator of ALIVE. “Bringing these stories home is both an artistic and emotional return.”

Bophana’s New Chapter: Memory as a National Space

Hosting ALIVE marks a bold institutional step for the Bophana Center. The conversion of its spaces into a major exhibition environment demonstrates the Center’s commitment to expanding its role from an audiovisual archive to a dynamic, public-facing cultural hub. This transformation physically embodies Bophana’s founding mission — to restore remembrance as a civic duty and counter historical amnesia.

As the Center expands its capacity for large-scale exhibitions, ALIVE becomes a symbol of how Cambodia’s cultural institutions are reclaiming history through dialogue, education, and art. The newly adapted spaces at Bophana reaffirm its role as a living platform for memory, artistic exchange, and national reflection.

A Partnership Rooted in Memory and Development

The ALIVE exhibition is made possible through a long-term partnership with Rei Foundation Limited, a philanthropic organisation committed to social change through innovation. Rei Foundation has supported ALIVE since its early phases in New Zealand and Japan, and continues to collaborate with Bophana on initiatives such as Acts of Memory, a documentary project capturing survivor testimonies across the Cambodian diaspora.

According to Reiko Fukutake, Executive Director, Rei Foundation Limited: “We believe that ALIVE allows audiences to engage in new conversations about the diverse experiences during and in the aftermath of the Khmer Rouge regime. It is the hope of Rei Foundation Limited that these conversations help us all move towards a world of greater understanding and acceptance across physical and cultural boundaries.”

Curated for Cambodia, by Cambodia

As Creative Director, Rithy Panh has guided the exhibition’s conceptual framing and visual narrative, marrying the artistic narratives of ALIVE with Bophana’s broader mission to transform personal memory into collective history.

The exhibition is curated by Moeng Meta, whose inclusive approach and deep connection to local audiences ensure that ALIVE is a distinctly Cambodian conversation between generations.

“Our goal was to let these objects speak directly to young Cambodians who may not have lived the history but still carry its legacy,” said Meta. “It’s about reclaiming history through empathy.”

Public Programme

ALIVE will be accompanied by a dynamic public program designed to foster learning, reflection, and dialogue across generations. The educational initiative, led by the curatorial team, includes creative learning activities for students, a visual strategy thinking session, and a series of talk sessions featuring the artist, historian Keo Duong, and local community voices. A new documentary film about Kim Hak, Embers of Memory, directed and edited by Rithy Panh and produced by the Bophana Center, offers audiences an intimate look at the artist and his reflections on history.

Guided exhibition walk-throughs with the curatorial team will also be available for schools, universities, and other interested institutions throughout the exhibition period.

About ALIVE

ALIVE is a long-term, ongoing photography project that began in Battambang in 2014 and has since evolved through international chapters in Australia, New Zealand, and Japan. Each chapter explores the memories embedded in everyday objects that survived Cambodia’s turbulent past. The Phnom Penh exhibition brings these narratives together in one place for the first time, featuring large-scale photographs and selected original objects that were hidden, preserved, or carried through generations. The exhibition transforms private acts of survival into a collective story.

About Bophana Center

Founded in 2006 by renowned filmmaker Rithy Panh and Ieu Pannakar, the Bophana Audiovisual Resource Center is dedicated to restoring Cambodia’s audiovisual heritage and preserving collective memory. Named after Bophana, a young woman executed at S-21 for her defiant letters of love and resistance, the Center stands as a living monument to the power of remembrance. Bophana is a member of the International Federation of Television Archives (FIAT) and the International Federation of Film Archives (FIAF), ensuring world-class preservation and exhibition standards.

About Rei Foundation Limited

Rei Foundation Limited was established in New Zealand as a charitable company in 2012 with a vision of a world that fosters the wellbeing of all people. Rei Foundation’s focus is on supporting projects that work towards a society that builds confidence in individuals 

and communities, and that respects diversity and recognises that diversity of individuals and communities is a strength. Rei Foundation has collaborated with diverse partners in New Zealand, Japan, Tonga, Malawi and Cambodia to facilitate this positive development.

Rei Foundation’s first encounter with Kim Hak’s work was at a photography festival in New Zealand in 2017. His Alive series of works were exhibited as part of this festival, and it was clear that his message of his works had the power to strongly connect people across national, cultural and customary boundaries.

The following year, Rei Foundation began collaborating with Kim Hak on Alive Chapter III, with works featuring the Cambodian immigrant community in Auckland. These works were then exhibited in Auckland and Phnom Penh, and published in book form. They were ultimately acquired by the Auckland War Memorial Museum to be safeguarded as an important resource on the citizens of Auckland for future generations. Following the production of Alive Chapter IV in Japan, Rei Foundation also collaborated with Kim Hak on exhibitions of that chapter in Tokyo and Yokohama in 2022 and 2023.

Media Contact

For press inquiries, interviews, or image requests:

📧 alive.kimhak@gmail.com🌐 www.kimhak.com/works/alive


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *