Nelly ចាប់ដៃគូជាមួយឪពុកធ្វើជាពិធីករកម្មវិធីធំមួយ នរណាក៏លាន់មាត់សរសើរ

កញ្ញា ម៉ៅ សាលភាពនែលលី ហៅ Nimo ជាកូនស្រីទី២​របស់​អ្នកនាង គង់ សុជាតិ បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ និង​ដើរ​តាម​គន្លង​អ្នក​ម្ដាយ​។ ដោយ​ថ្មី​ៗ​នេះ Nelly បាន​ចាប់ដៃ​គ្នា​ជាមួយ​តារា​ប្រុស និង​ជា​ឪពុក ជា វិបុល ជា​ពិធីករ​ក្នុង​កម្មវិធី​ចុះ MOU នៃ​ក្រុមហ៊ុន​ធំ​ប្រចាំ​ស្រុក​ខ្មែរ។

កាលពី​ថ្ងៃ ៦ ខែ​តុលា ឆ្នាំ ២០២៥ Nelly បាន​ក្លាយ​ជា​ពិធី​ការិនី​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​និយ័ត​ករ​មូលបត្រ​កម្ពុជា ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង និង​ជំរុញ​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​មូលបត្រ​កម្ពុជា។ ដោយ​កូន​ស្រី​ពិធី​ការិនី​ចាស់​វស្សា គង់ សុខជាតិ បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​មួយ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ។

Nimo ជា​​នារី​ទាន់​សម័យ និង​មាន​ការ​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ដោយ​ទទួល​បាន​ការ​អប់រំ​ពី​សាលា​អន្តជាតិ។​ នាង​ពិតជា​មាន​សមត្ថភាព អាច​ដំណើរ​ការ​កម្មវិធី​យ៉ាង​ល្អ ហើយ​ដៃគូ​ជា​ឪពុក​ស្រាប់ ដូចនេះ​ហើយអាច​ដំណើរ​ការ​កម្មវិធី​បាន​យ៉ាង​រលូន ហើយ​​កញ្ញា​ក៏​​ទទួល​បាន​តែ​ការ​សរសើរ​ច្រើនផងដែរ។

ក្នុង​ការ​ចាប់​ដៃ​គូ​ជាមួយ​ឪពុក គឺ​លោក ជា វិបុល ជា​ពិធី​ករ និង​សម្រប​សម្រួល​ កម្មវិធី​ថ្ងៃនោះចេញ​មក​លទ្ធផល​ល្អ ហើយ​អ្នក​ចូលរួម​បាន​លាន់​មាត់​សរសើរ​ពី​ភាព​ឈ្លាសវៃ និង​បត់បែន​បាន​ក្នុង​ការ​ប្រើប្រាស់​ភាសា​ផ្លូវ​ការ បូក​រួម​នឹង​រូប​សម្រស់​ស្រស់​ស្អាត សម្លៀកបំពាក់​សមរម្យ​ទៀត ម៉ៅ សាលភាពនែលលី ពិតជា​ស័ក្ដិសម​តំណែង​ឥត​ទាស់។

ទោះ​ជា​ការ​បង្ហាញ​ខ្លួន​ជា​ពិធី​ការិនី​របស់ Nimo មិនមែន​ជា​លើក​ទី​១​ក៏​ដោយ តែ​អ្នកម្ដាយ​នាង គឺអ្នកនាងគង់ សុជាតិ បាន​នៅ​ពី​ក្រោយ​ខ្នង និង​ជួយ​ជា​កម្លាំង​ចិត្ត​ដល់​កូន​ស្រី​សំណព្វ​រហូត មិន​ឃ្លាត​ឡើយ ដើម្បី​ចាំមើល​ការ​ខុស​ត្រូវ និង​កែ​លម្អ​បន្ទាន់ បើ​មាន​ខុស​ទាស់​កន្លែង​ណា។ ម៉ៅ សាលភាពនែលលី ​វ័យ ២០ ឆ្នាំ​​មាន​ទេពកោសល្យ បូក​រួម​ការ​ខិតខំ​ប្រឹងប្រែង ពាក្យ​សម្ដី​​មាន​​ទឹកដម​សំឡេង​ទន់ភ្លន់ សម​នឹង​ការងារ​ជា​ពិធី​ការិនី​នេះម៉ាច់៕

រូបភាព៖ Salpheap Nelly និង សមាគមសិល្បករខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *