អាល់ប៊ុមចុងក្រោយរបស់ Beyoncé ដូចជា Cowboy Carter និង Renaissance មិនមានវីដេអូចម្រៀងនោះទេ ហើយនេះជាគោលបំណងរបស់នាង។

តារាចម្រៀងសញ្ជាតិអាមេរិករូបនេះប្រាប់ថា៖ “ខ្ញុំគិតថាវាសំខាន់ណាស់ ខណៈពេលដែលយើងមើលឃើញតែរូបភាព ពិភពលោកគួរតែផ្តោតលើសំឡេង”។
Beyoncé បានបន្តថា នាងប្រើប្រាស់រយៈពេល អស់៤ឆ្នាំក្នុងការតាំងចិត្តផលិត និងព្យាយាមយកចិត្តទុកដាក់យ៉ាងលម្អិតទៅលើផ្នែកផ្សេងៗនៃចម្រៀងរបស់នាង។ ដូចនេះ តន្ត្រីតែមួយមុខវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់នាង។
“តន្ត្រីនីមួយៗមានសាច់រឿង និងប្រើប្រាស់ឧបករណ៍ច្រើនណាស់។ វាត្រូវចំណាយពេលរាប់ខែក្នុងការពង្រាងសាច់រឿង ស្រាវជ្រាវ និងយល់ពីវា” នាងបន្ថែមបែបនេះ។
ម្ចាស់បទ If I Were A boy យល់ថា តន្ត្រីត្រូវការកន្លែងសម្រាប់វា ព្រោះពេលខ្លះរូបភាពអាចក្លាយទៅជាការរំខានដល់គុណភាពនៃសំឡេង និងតន្ត្រីទៅវិញទេ ៕

























Account
Security
Favourite Content