ស្រីស្អាត សិទ្ធី នីកា ដឹកដៃស្វាមី និងកូនប្រុសថតរូបជុំគ្រួសារក្នុងថ្ងៃកំណើតយ៉ាងមានក្ដីសុខ

តារា​សម្ដែង​ស្រី​ដែល​ឆក់​បាន​បេះដូង​អ្នក​គាំទ្រ​តាម​រយៈ​ខ្សែ​រឿង​ភាគ​ជា​ច្រើន​​ សិទ្ធី​ នីកា​ បាន​ដឹក​ដៃ​ស្វាមី​ និង​កូន​ប្រុស​ថត​រូប​ជុំ​គ្រួសារ​យ៉ាង​មាន​ក្ដី​សុខ​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប​ដើម្បី​អបអរ​ថ្ងៃ​ពិសេស​របស់​ខ្លួន​។

នៅ​ក្នុង​ថ្ងៃ​កំណើត​​វ័យ ​២៤​ឆ្នាំ ​តួ​អង្គ​ស្រី​ក្នុង​រឿង ​«​ស្នេហ៍​ឥត​ព្រាង​» ​​បាន​បង្ហោះ​រូប​ថត​ជាមួយ​ស្វាមី ​និង​កូន​ប្រុស​បណ្ដូល​ចិត្ត​ដែល​បាន​ថត​ជុំ​គ្នា​នៅ​ទឹក​ដី​នៃ​ខេត្ត​សៀម​រាប​ដោយ​ភ្ជាប់​ជាមួយ​ខេប​ស៊ិន​យ៉ាង​ខ្លី​ថា​៖​ «ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​ផុស​រូប​ជាមួយ​មនុស្ស​ខ្លួន​ស្រលាញ់​រីករាយ​ថ្ងៃ​កំណើត​ សិទ្ធី​ នីកា»​។​ ខេបស៊ិន​​ខ្លី​ ប៉ុន្តែ​មាន​ន័យ​ពេញ​លេញ​សម្រាប់​គ្រួសារ​តារា​សម្ដែង​ស្រី​រូប​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​ចូល​ខមិន​ជូន​ពរ​ថ្ងៃ​កំណើត​ព្រោង​ព្រាត ​ថែម​ទាំង​បាន​សរសើរ​នូវ​ភាព​ផ្អែម​ល្ហែម​មិន​ចេះ​ដាច់​របស់​អ្នកនាង ​និង​ស្វាមី​ផង​ដែរ​។​ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ម៉ាក់​វ័យ​ក្មេង​អភិជន​ម្នាក់​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​នូវ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​​ និង​ក្មេង​វ័យ​បន្ទាប់​ពី​អ្នកនាងបានរៀប​ការ​​ និង​មាន​​កូន​ប្រុស​ម្នាក់​ដ៏​គួរ​ឱ្យ​ស្រលាញ់ម្នាក់​​។​

មែនទែនទៅ តារាសម្ដែងស្រីរូបនេះតែងបង្ហាញភាពផ្អែមល្ហែមនៅក្នុងក្រុមគ្រួសារជាមួយ​ស្វាមី ជាពិសេសកូនប្រុស តាមរយៈរូបភាព និងវីដេអូ story ខ្លីៗនៅលើអាខោនហ្វេសបុក និងតិកតុក របស់អ្នកនាងផ្ទាល់។ គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ស្វាមី​របស់​​ស្រី​ស្អាត ​សិទ្ធី​ នីកា​ ត្រូវ​បាន​មហាជន​ស្គាល់​ថា​​ជា​កូន​ប្រុស​ របស់​សម្ដេច​នរោត្តម ចក្សពង្ស ​ជា​​សែលោ​ហិត​រាជវង្ស​ខ្មែរ៕

ខាងក្រោមនេះជាកម្រងរូបភាពគ្រួសារតារាសម្ដែង សិទ្ធី នីកា ថតជុំគ្នានៅខេត្តសៀមរាប


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

Leave a Reply

Your email address will not be published.Required fields are marked *