បន្ទាប់ពីទុកឱ្យអ្នកគាំទ្ររង់ចាំអស់រយៈពេលជាយូរ នៅថ្ងៃទី១ ខែមេសានេះ ក្រុមចម្រៀង BABYMONSTER ក៏បានធ្វើការវិលត្រលប់ជាមួយមីនីអាល់ប៊ុមដំបូងមានចំណងជើងថា “BABYMONS7ER” ជាមួយបទចម្រៀងនាំមុខ “SHEESE” ។

នេះគឺជាការវិលត្រលប់ដោយមានសមាជិកគ្រប់ ៧ នាក់លើកដំបូងរបស់ក្រុមចម្រៀងថ្មីមួយនេះ បន្ទាប់ពីបទដំបូងរបស់ពួកគេដែលចេញកាលពីឆ្នាំ២០២៣ បានបាត់វត្តមានសមាជិកម្នាក់គឺ Ahyeon ដែលមិនអាចចូលរួមជាមួយក្រុមបាននៅពេលនោះដោយសារតែបញ្ហាសុខភាព។
អ្វីដែលគួរឱ្យកត់សម្គាល់ដែរនោះ គឺបទចម្រៀង “SHEESE” នេះគឺជាស្នាដៃនិពន្ធទាំងបទភ្លេងនិងទំនុកច្រៀងដោយសមាជិកក្រុមចម្រៀង TREASURE, Choi Hyun Suk។
បន្ទាប់ពីចេញលើយូធូបត្រឹម ១០ ម៉ោងដំបូង បទនេះអាចទទួលបានការចូលទស្សនាដល់ ១០លានដង និងមានការបញ្ចេញមតិយ៉ាងច្រើននិងខុសៗគ្នាពីសំណាក់អ្នកគាំទ្រ។ ស្របពេលមតិខ្លះក៏បានសរសើរក្បាច់រាំ និងបង្ហាញការចូលចិត្តចំពោះបទចម្រៀងថ្មីនេះ ក៏មានមតិជាច្រើនបានធ្វើការប្រៀបធៀបថាស្ទីលបទចម្រៀងរបស់ពួកគេគ្មានអ្វីខុសពី BLACKPINK នោះទេ និងបានរិះគន់ YG ថាហាក់មិនមានការ Update ហើយមតិខ្លះក៏និយាយថាពួកគេចូលចិត្តបទ “Batter Up” ដែលជាបទមុនជាង។
ខាងក្រោមនេះគឺមតិភ្លាមៗខ្លះៗពីសំណាក់អ្នកលេងអ៊ិនធឺណិតកូរ៉េ៖
“ចង់ស្ដាប់ BLACKPINK ច្រៀង cover បទនេះ”
“ប្រសិនបើ BLACKPINK ច្រៀងបទនេះ និងថត MV ផ្សេង នោះនឹងទទួលបានការគាំទ្រច្រើន”
“ខ្ញុំចូលចិត្តនៅពេលដែល Chiquita នៅកណ្ដាល”
“ខ្ញុំស្រលាញ់បទនេះខ្លាំងណាស់”
“មើលដូច BLACKPINK… មិនល្អជាង ហើយក៏មិនអន់ជាង”
“ប្រសិនបើបទនេះចេញកាលពី ១០ ឆ្នាំមុន ខ្ញុំជឿថានឹងល្បី១០០% “
“បទនេះពិរោះណាស់! ខ្ញុំគិតថាខ្ញុំនឹងបន្តស្តាប់វា”
“ក្បាច់រាំល្អជាងការគិត ហើយខ្ញុំគិតថាសមាជិកមានទេពកោសល្យ”
“ខ្ញុំយល់ថាសមាជិកមានទេពកោសល្យ ជាពិសេសអ្នករ៉េប”
“ហេតុអ្វី MV មើលទៅ cheap ទាំងដែល YG ដូចជាចំណាយលុយផលិតអស់ច្រើន?”
“Oh dear… Vibes ល្អៗរបស់ YG ពីមុនបាត់ទៅណាអស់ហើយ…”
“ប្ដូរអ្នកដឹកនាំ MV និងផលិតករចេញសិនទៅទើបល្អ”























Account
Security
Favourite Content