ហាង Diamond Salon ល្បីតារាៗចូលច្រើន មានប្រវត្តិ និងបច្ចេកទេសមិនធម្មតាបែបនេះ បានជាភ្ញៀវសុទ្ធតែលំដាប់ៗ

បើ​និយាយ​ដល់​ហាង​ត​សក់ កាត់​សក់ អ៊ុត និង​ដូរ​ពណ៌​សក់​ដែល​ល្បី គ្មាន​នរណា​មិន​ស្គាល់ Diamond Salon ឡើយ ព្រោះ​គេ​ឃើញ​មានបុគ្គល​មានឈ្មោះបោះសំឡេងចូល​ទទួល​សេវាកម្ម​ផ្នែក​សក់ និង​បាន review ឲ្យ​មើល​តាមរយៈ​វីដេអូ​ច្រើន​គ្នា​មកហើយ។ រយៈពេល​ជាង ២ ឆ្នាំ​នេះ​គេសង្កេតឃើញ​ថាភ្ញៀវជាតិ និង​អន្តរជាតិ រួម​ទាំង​តារា​ល្បី​ៗ​ដូចជា Mak Fi ,ស្រីនា និង​បេក្ខភាព​បវរកញ្ញា​ល្បី​ៗ​ជាច្រើន បាន​ផ្ដល់​សេចក្ដី​ទុកចិត្ត ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ពណ៌ និង​ម៉ូដ​សក់នៅហាង ដ៏ធំមួយ នោះគឺ Diamond Salon។

ហាង​ដ៏​​ទំនើប​ទាន់​សម័យ​នេះ មិនមែន​សុខ​ៗ​អាច​ទាញ​បេះដូង​អតិថិជន​បាន​ច្រើន​ឡើយ បើ​គ្មាន​ការ​តស៊ូ​រៀន​សូត្រ​ត្រឹមត្រូវ​តាម​ស្តង់ដារ​នោះរបស់ម្ចាស់ហាងនោះ។ នៅ​ពេល​​​ឃើញ​ពី​សមិទ្ធផល និង​ភាព​រីក​ចម្រើន​នៃ​ហាង តែ​ប្រហែល​ជា​មិន​ដឹង​ពី​ការ​ចាប់ផ្ដើម​របស់​ហាង​ដ៏​ល្បី​នោះ​ឡើយ។ ដើមឡើយ Diamond Salon កកើត​ចេញ​ពី​អ្នកស្រី បូរុម ប៉ូលីកា ដំបូង​បំផុត​ជាមួយ​កញ្ចក់​មួយ​ផ្ទាំង និង​កៅអី​ជ័រ ២ តែប៉ុណ្ណោះ។

Diamond Salon កាលពី ២០១៥

បើតាមការឲ្យដឹងពីអ្នកស្រី បូរុម ប៉ូលីកា ម្ចាស់ហាង Diamond Salon ហើយសព្វថ្ងៃជា Founder Diamond Salon បានបញ្ជាក់ថា ក្នុងរូបរាងដំបូងបំផុតនៃហាងចាប់ផ្តើមជាមួយកញ្ចក់មួយផ្ទាំង និងកៅអីជ័រ។ តែដោយសារអ្នកស្រី ប៉ូលីកា ជាស្ត្រីមានក្តីស្រមៃពិតប្រាកដ មានចក្ខុវិស័យត្រឹមត្រូវ និងដើរទៅរកក្តីស្រមៃដោយមិនរាថយ ទោះមានឧបសគ្គច្រើនរាប់មិនអស់ក៏ដោយ នោះគឺការធ្វើ ឲ្យហាង Diamond salon កាន់តែរីកដុះដាលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

រឿង​ដំបូង​ត្រូវ​ដឹង​ថា ហេតុអ្វី​បាន​ជា​សាឡន​ដ៏​ធំ និង​ស្តង់ដារ​អន្តរជាតិ​មួយ​នេះ​ឈរ​ឈ្មោះ​បាន​យូរ និង​មាន​អតិថិជន​ទៅ​ទទួល​សេវាកម្ម​ច្រើន ព្រោះ​ជា​ហាង​ដែល​បាន​ចុះ​បញ្ជី​ការ​ជា ក្រុមហ៊ុន ស្របច្បាប់ ទទួល​ស្គាល់​ដោយ​ក្រសួង​ពាក់ព័ន្ធ​នានាជាច្រើននៅ​កម្ពុជា។

មួយ​វិញ​ទៀត​អ្នកស្រី​ដឹង​ថា​យុគសម័យថ្មីនេះ ការនិយមផ្លាស់ប្តូរស្ទាយ និងម៉ូតសក់មិនមែនជារឿង ថ្មីដែលត្រូវភ្ញាក់ផ្អើលនោះទេ។ លំហូរ​ទៅមកនៅលើឆាកអន្តរជាតិ នាំឲ្យយើងអាចមើលឃើញ ការ​អភិវឌ្ឍន៍​គំនិត​ឆ្នៃ​ប្រឌិដ្ឋម៉ូដ និងស្ទាយសក់ បែប Fashion របស់ Diamond Salon ជូនចំពោះសុភាព នារីគ្រប់រូបទៅតាម ចំណង់ចំណូលចិត្ត ឬទៅតាមនិមិត្តរូប (Idol) ដើម្បីបន្ថែមភាព ស្រស់ស្អាត ទាន់សម័យកាល និងភាពជឿជាក់ជាងមុនទ្វេដងផងដែរ។ គ្រឹះក្នុងការផ្លាស់ប្តូរស្ទាយសក់របស់ Diamond Salon គឺផ្តល់ជូនភ្ញៀវនូវបទពិសោធន៍ នៃការថែរក្សាសសៃសក់ថ្មីល្អឯកប្រកបដោយ ទំនួលខុសត្រូវជាមួយសេវាកម្មដ៏សម្បូរបែបដូចជា ការកាត់ម៉ូដ ការប្តូរពណ៌សក់ ព្យាបាលសក់ ជាដើម និងជាពិសេសគឺសេវាកម្មតបន្ថែមសសៃសក់ឲ្យមើលវែង ក្រាស់ ភ្លឺរលាស់រលោងជាងមុន។

ចំណុចស្នូលរបស់សាឡនមួយនេះដែលអាចទាក់ទាញ បានទាំងតារា បវរកញ្ញា និងសូម្បីជន បរទេសដែលមកកម្សាន្តក្នុងប្រទេសកម្ពុជាក៏នៅតែឆ្លៀតមកទទួលសេវាកម្មជាច្រើននៅ Diamond Salon ផងនោះគឺ គុណភាព សីលធម៌ តម្លៃ និងទំនួលខុសត្រូវ។ ដោយសារសព្វថ្ងៃនេះ Diamond Salon ទទួលបានការគាំទ្រខ្លាំង ហាងរបស់អ្នកស្រី ប៉ូលីកា កំពុងមានការចាប់អារម្មណ៍ និង ទំនាក់ទំនងចង់សហការទិញ Franchise ច្រើនគួសម្យ ហើយថៅកែស្រី ក៏បានបង្ហើប ដែរថា Franchise គឺសម្រាប់សហការជាមួយអ្នកមានទស្សនៈ ដូចគ្នាលើវិស័យនេះតែប៉ុណ្ណោះ ដោយ លោកស្រី​បានសង្កត់ធ្ងន់ថា ប្រាក់មិនមែនជាកត្តាចម្បង សម្រាប់អាជីវកម្មនេះទេ ស្នាដៃ និង​កេរ្តិ៍ ឈ្មោះ​ទើប​មានតម្លៃពិតប្រាកដ។

លោកស្រីក៏បានបន្តថា សព្វថ្ងៃមានហាងដែលមិនមែនជារបស់អ្នកស្រី ប៉ុន្តែកំពុងប្រើប្រាស់ឈ្មោះ ស្រដៀង Diamond Salon រួមមានការ​ក្លែងបន្លំ logo ការបន្ថែមបន្ថយឈ្មោះ ជាដើម។ រហូតភ្ញៀវ ខ្លះមានការភ័ន្តច្រឡំ ធ្វើឲ្យទទួលសេវាកម្មមិនបានល្អ ខូចទាំងសក់ ខាតទាំង​ពេលវេលា និងថវិកា ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា លោកស្រី Founder Diamond Salon បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅ មហាវិទ្យាល័យ ដ៏ល្បីមួយនៅទីក្រុងភ្នំពេញ ព្រមជាមួយលោក Chairman Diamond Salon ក៏បាន បញ្ចប់ការសិក្សាជោគជ័យថ្នាក់បរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រផងដែរនោះ ជា​ទឡ្ហីករណ៍​សំខាន់​មួយទៀត សម្រាប់ជាទីទុកចិត្តនៃអតិថិជន។

សម្រាប់បច្ចេកទេសនៅ Diamond Salonក្នុងការតបន្ថែមសរសៃសក់ ដែលធ្វើឲ្យភ្ញៀវចូលមកហើយ ជាប់ចិត្តគ្រប់គ្នានោះ គឺហាងមានម៉ាស៊ីនទំនើបៗ និងអ្នកឯកទេសត្រឹមត្រូវ។ ប្រសិនបើអ្នកមក ទទួលសេវាកម្មនៅទីនេះ ប្រាកដជាបានជួបជាមួយអ្នកឯកទេសក្នុងការតបន្ថែមសរសៃសក់នៅ Diamond Salon។ យើងនឹងបង្ហាញពីអត្ថប្រយោជន៍ទទួលបាន ពីការទៅហាង ដែលមានស្តង់ដារ មួយនេះ ស័ក្តិសមចំណាយប្រាក់នៅ Diamond Salon ដែលជាជម្រើសទីមួយ សម្រាប់សុភាព នារីចូលចិត្តផ្លាស់ប្ដូរម៉ូដសក់ប្រកបដោយទំនួលខុសត្រូវ។ ចំណុចបញ្ជាក់ពីមូលហេតុត្រូវជ្រើស Diamond Salon៖

– ការតបន្ថែមសរសៃសក់តាមបច្ចេកទេសជាមួយនឹងភាពផ្ចិតផ្ចង់របស់បុគ្គលិក ជំនាញគ្រប់រូប នឹងផ្ដល់ជូនអ្នកនូវម៉ូដសក់ដែលល្អឥតខ្ចោះ។

– ក្រមសីលធម៌ និងសុជីវធម៌របស់បុគ្គលិក ផ្ដល់ជូនអ្នកតម្លៃ ភាព ថ្លៃថ្នូរ និងទំនុកចិត្តខ្ពស់ ។

– Diamond Salon ជាហាងដែលទទួលស្គាល់ពីក្រសួង និងចុះបញ្ជីការជាក្រុមហ៊ុនស្របច្បាប់ ដោយមានការធានាពីច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។

– Diamond Salon ជាហាងមានស្តង់ដារ គុណភាពខ្ពស់ផ្ដល់សុវត្ថិភាព ១០០% ជូនអតិថិជន

– ស្លាកសញ្ញា Diamond Salonមានចុះ​វិញ្ញាបនបត្រ ចុះ​បញ្ជី​ម៉ាក ស្របច្បាប់ ពីនាយកដ្ឋានកម្មសិទ្ធិ បញ្ញា និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម។

– មានអត្តសញ្ញាណច្បាស់លាស់ដែលទទួលស្គាល់ស្របច្បាប់ពីក្រសួងពាក់ព័ន្ធដល់អតិថិជន។

– មិនថាសក់តបន្ថែម ឬលាបពណ៌សក់ឡើយ ធ្វើរួចស្អាតដូចធម្មជាតិពិតៗ។

– សរសៃសក់ទន់រលោង រលាស់ ភ្លឺ មិនជំពាក់។

– អាចជ្រើសរើសស្ទាយសក់ស្អាតដូចតារា បស្ចិម​ប្រទេស ឬតារាK-Pop

– មិនត្រឹមអ្នកជំនាញប៉ុណ្ណោះទេ Diamond Salon ក៏បាននាំចូល សម្ភារៈទំនើបៗ បម្រើដល់អតិថិជន ផងដែរ។

គួរបញ្ជាក់ថាហាងដ៏ធំមួយនេះមាន ៤ សាខាប៉ុណ្ណោះដូចជា Diamond Salon អ៊ីអន,ឈូកវ៉ា2,ផ្សារហេងលី និងសាខាទួលទំពូង។ លោកស្រី អគ្គនាយិកា អ្នកស្រី បូរុម ប៉ូលីកា បានបន្ថែម ការផ្សព្វផ្សាយលើបណ្ដាញសង្គម TikTok មួយទៀត ក្រៅពី FB ,IG , FB Page រហូតមកដល់ សព្វថ្ងៃនេះ Diamond Salon ជាហាងសាឡនទី១ នៅកម្ពុជា មានអ្នកតាមដានក្នុងបណ្ដាញ សង្គម Tik Tok ច្រើនជាង ១ លាននាក់៕

Diamond Salon សាខាធំ ដំបូងទីតាំងជិត AEON 2

Diamond Salon សាខាជិត AEON 2 ទល់មុខផ្សារ Global ឥលូវ 2024


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនសូវលេចមុខក្នុងសិល្បៈ HANI សម្ងំរៀនសូត្រផ្នែកចិត្ដវិទ្យា ព្រោះចង់ជួយមិត្តរួមអាជីព  

ថ្មីៗ នេះ HANI សមាជិកក្រុមចម្រៀង EXID បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយន៍ទូរទស្សន៍ SBS គឺ “Strong Heart VS”។ ក្នុងឱកាសនោះ តារាស្រីវ័យ ៣២ ឆ្នាំ រូបនេះ បានលើកនិយាយពីការផ្លាស់ប្ដូររូបរាងរបស់នាង និងការសិក្សា។

ខាត់ សុឃីម៖ ត្រូវនិយាយថា «ទេ» ចំពោះការងារដែលមិនទទួលបានប្រាក់កម្រៃ

ក្តៅៗហុយៗ មុននេះបន្តិចតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះរូបថត ១ សន្លឹក ភ្ជាប់ជាមួយ Caption ដ៏សែនចាក់ចោត ហើយសម្តីមុតស្រួចរបស់តារាចម្រៀងរូបនេះបានចាក់ទម្លុះចិត្ត

ផ្ទុះការភ្ញាក់ផ្អើល! ស្វាមីម្ចាស់ប្រេន ឡាកាម៉ូ បាត់បង់ជីវិត ដោយសារចោរចូលប្លន់ក្នុងផ្ទះ

មានការភ្ញាក់ផ្អើកមួយបានកំពុងកើតឡើងបណ្តាញសង្គមហ្វេសប៊ុក ដោយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Ka k'ter ជា BA តំណាងផលិតផល ឡាកាម៉ូ និងជាមនុស្សជំនិតរបស់ អ្នកស្រី មាស

Lisa ចាប់ដៃជាមួយផលិតកម្មអាមេរិក RCA Records ត្រៀមពញ្ញាក់អារម្មណ៍អ្នកគាំទ្រ

ថ្មីៗនេះក្រុមហ៊ុន LLOUD បានប្រកាសដ៏គួរឱ្យរំភើបនៅលើបណ្ដាញសង្គម X អំពីការសហការគ្នាជាផ្លូវការរវាង Lisa សមាជិកក្រុម BLACKPINK

បទថ្មី មាស សុខសោភា ត្រូវមហាជនរិះគន់ដូចព្យុះ តែនាងឆ្លើយតបបែបត្រជាក់ៗ

«តប់» ជា​បទចម្រៀងថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ​សម្រាប់ហ្វេនៗរាំលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សមាជិកកូនពៅក្រុម NewJeans ត្រូវផ្អាកសកម្មភាពមួយរយៈក្រោយបញ្ហារបួសជើង

សមាជិកកូនពៅ Hyein របស់ក្រុមចម្រៀងនារីល្បី NewJeans ត្រូវបានរាយការណ៍ កំពុងមានបញ្ហារបួស និងតម្រូវឲ្យសម្រាកដើម្បីមើលថែសុខភាព។ របួសជើងរបស់ Hyein ត្រូវបានគេសង្ស័យថា កើតឡើងកំឡុង

បុគ្គលសំខាន់ ៣ ជ្រោមជ្រែង សុគន្ធ នីសា មានឱកាសថតតួអង្គទេវតាឆ្នាំថ្មីលើកដំបូង

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ក្រៅពីអាជីពជាតារាចម្រៀង ម្ចាស់បទ «រាត្រីសេកុង» អ្នកនាង សុគន្ធ នីសា ថែមទាំងមានទីផ្សារខ្ពស់លើការថតបង្ហាញម៉ូដឈុតសម្លៀកបំពាក់ថ្មីៗ

ជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ ធ្វើឲ្យតួ សៀវ ឡុងនី ធ្លាប់មិនងូតទឹក ១ សប្ដាហ៍ និងដើរជុំវិញផ្នូរខ្មោច

ជារឿងកម្រមួយដែលតារាស្រី Carman Lee ឬមនុស្សជាច្រើនស្គាល់ថា​ជាតួ សៀវ ឡុងនី ​​ឆ្នាំ ១៩៩៥។ Carman រាល់ដង​តែងនិយាយលើកទឹកចិត្ដ និងនិយាយពីរឿង​នាងចូលចិត្តធ្វើលំហាត់

ស្រីស្អាតតារា​ខ្មែរកូនកាត់បារាំងទាំង ៣ រូប ធ្លាប់ថតជាមួយ វណ្ណដា

តារា​ខ្មែរ​ដែល​ជា​ស្រី​ស្អាត​កូន​កាត់​បារាំងទាំង​ប៉ុន្មាន​រូប​នេះ​​ កំពុង​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង ​​មាន​ទាំង​សម្រស់ ចំណេះដឹង និង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ សម្រាប់​ទំនាក់ទំនង​បាន​យ៉ាង​ល្អ។ ជា​រឿង​

សម្រស់ ចន សុទីម៉ា តែងតួព្រះនាង មហោទរាទេវី ស្អាតប្លែកទាំងម៉ូដសម្លៀកបំពាក់ ទាំងពណ៌

ចន សុទីម៉ា ចប់​ការងារ​នៅ​សៀមរាប​ភ្លាម បាន​បញ្ចេញ​រូបភាព​តែងតួ​ជា​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​ព្រះនាង មហោទរាទេវី។ Miss Universe Cambodia 2023 ​ជះ​សម្រស់​ស្រស់​មិន​សំចៃ​ដៃ​ឡើយ