ក្រុមចម្រៀងនារី K-pop aespa កំពុងឈានទៅរកការបំបែកកំណត់ត្រាលក់អាល់ប៊ុមដល់ខ្ទង់លានចំនួនប្រាំមួយអាល់ប៊ុមជាប់គ្នា បន្ទាប់ពីការកុម្ម៉ង់ទុកមុនសម្រាប់អាល់ប៊ុមចម្រៀងទោលចុងក្រោយរបស់ពួកគេមានចំណងជើងថា “Dirty Work” បានឈានដល់ ១ លានច្បាប់មុនការចេញផ្សាយថ្ងៃសុក្រ ទី២៧ ខែមិថុនានេះ។ នេះបើយោងតាមផលិតកម្ម SM Entertainment ។

“Dirty Work” ដែលជាបទចម្រៀងចង្វាក់ញាក់ជាមួយទំនុកច្រៀងមានអត្ថន័យពង្រឹងផ្លូវចិត្តត្រូវបានកំណត់ចេញផ្សាយនៅលើគ្រប់វេទិកាចម្រៀងសំខាន់ៗនៅម៉ោង ១ រសៀលថ្ងៃសុក្រនេះ។ អាល់ប៊ុមចម្រៀងទោលផ្សេងទៀតរបស់ aespa ដែលអាចលក់បានខ្ទង់លានច្បាប់ដែររួមមានអាល់ប៊ុមបទ “Girls”, បទ “My World”, បទ “Drama”, បទ “Armageddon” និងបទ “We Fresh” ។
ត្រូវបានស្គាល់សម្រាប់ការបង្កើតវីដេអូ Challenge ក្បាច់រាំខ្លីៗដ៏ពេញនិយម ក្រុមចម្រៀង aespa បានរួមបញ្ចូលក្បាច់រាំបែបហ៊ិបហប់និងសិចស៊ី នៅក្នុងបទចម្រៀង “Dirty Work” ដែលបង្ហាញពីអត្តសញ្ញាណរបស់ពួកគេគឺក្បាច់រាំពោរពេញដោយថាមពល។
វីដេអូចម្រៀងដែលចេញផ្សាយក្នុងថ្ងៃជាមួយគ្នាលើឆានែលយូធូប SMTOWN ត្រូវបានថតនៅរោងចក្រ Dangjin របស់ក្រុមហ៊ុន Hyundai Steel ព្រមទាំងមានតួ extra រហូតដល់ ២២៥ នាក់។
គួរបញ្ជាក់ថាការចេញអាល់ប៊ុមថ្មីនេះនឹងកត់សម្គាល់ការត្រលប់មកឆាកតន្ត្រីវិញលើកដំបូងរបស់ aespa ក្នុងរយៈពេលប្រហែល ៨ ខែចាប់តាំងពីអាល់ប៊ុមខ្នាតតូចទី ៥ របស់ពួកគេមានចំណងជើងថា “Whiplash” ត្រូវបានចេញផ្សាយនៅថ្ងៃទី ២១ ខែតុលាឆ្នាំមុន ៕


























Account
Security
Favourite Content