ចម្រៀង២បទរបស់ បុណ្យភូមិ ២០២២ កំពុងអង្រួនដួងចិត្តយុវវ័យឱ្យញាប់ញ័រ

ជា​ការ​ពិត​ណាស់​ដែល​កម្មវិធី បុណ្យ​ភូមិ រៀបចំ​ឡើង​ដោយ​ក្រុម ភ្លើងគប់ បាន​ផ្ទុះ​ការ​គាំទ្រ​ខ្លាំងក្លា​ពី​ប្រជាជន​កម្ពុជា ពិសេស​គឺ​យុវវ័យ​តែម្ដង ដោយ​មនុស្សម្នា​បាន​សម្រុក​ចូលរួម​លេង​កម្សាន្ត​កម្មវិធី​នេះ​យ៉ាង​ភ្លូកទឹកភ្លូកដី ក្នុង​សប្ដាហ៍​ទី​១​នៃ​បុណ្យភូមិ ២០២២ ធ្វើ​ឱ្យ​បរិវេណ​មជ្ឈមណ្ឌល​ច្នៃ​ប្រឌិត Factory Phonm Penh មាន​សភាព​ណែនណាន់​តាន់តាប់។ បន្ទាប់ពី​ជោគជ័យ​សប្ដាហ៍​ទី​១ បុណ្យ​ភូមិ ២០២២ ក៏​កំពុង​រៀបចំ​បុណ្យ​ភូមិ ២០២២ សប្ដាហ៍​២ ចាប់ពី​ថ្ងៃទី៨ ៩ ១០ ខែ​មេសា​នេះ នៅ​ទីតាំង​វត្ត​ស្វាយ​អណ្តែត។

មិនខុសពីឆ្នាំមុនៗនោះទេ ដែលកម្មវិធី បុណ្យភូមិ មានផលិតបទចម្រៀងសម្រាប់កម្មវិធីនេះ ហើយដើម្បីកំដរភាពសប្បាយរីករាយរបស់អ្នកចូលរួមឱ្យបានពេញលេញ កម្មវិធីបុណ្យភូមិឆ្នាំ២០២២នេះ បានរៀបចំជាពិសេស ដោយមានផលិតចម្រៀងថ្មីដល់ទៅបទឯណោះ ត្រៀមសម្រាប់ឱ្យអ្នកចូលរួមរាំលេងកម្សាន្តក្នុងកម្មវិធីនោះ។ ក្នុងនោះ បទទី១មានចំណងជើងថា «រាំលាក់ខ្លួន» ជាការបកស្រាយរួមគ្នារបស់ D- Man ft លោក ឯក ស៊ីដេ ចំណែកបទទី២មានចំណងជើងថា «គែនស្នេហ៍បុណ្យភូមិ» ជាការបកស្រាយរួមគ្នារវាង វណ្ណថាន ចំរើនសុភ កេសរ និងក្មេងខ្មែរ ដោយបទទី២នេះដែរ ទើបត្រូវទំព័រហ្វេសប៊ុកផ្លូវការកម្មវិធីបុណ្យភូមិ បញ្ចេញ MV Teaser ជាផ្លូវការប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។

តាមការសង្កេតបទទី១ និងបទទី២ របស់បុណ្យភូមិ ២០២២ ពិតជាមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា ដោយបានអង្រួនដួងចិត្តយុវវ័យឱ្យញាប់ញ័រ ជាពិសេសអ្នកចូលរួមលេងកម្សាន្តកម្មវិធីបុណ្យភូមិផ្ទាល់ ឱ្យរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយតែម្តង។ ជាក់ស្តែង គ្រាន់តែបញ្ចេញ MV Teaser រយៈពេលមិនដល់១នាទីផង បទ «គែនស្នេហ៍បុណ្យភូមិ» មានអ្នកចាំមើល MV ពេញយ៉ាងច្រើនកុះករទៅហើយ៕

បទទី១ចំណងជើងថា «រាំលាក់ខ្លួន»

ទទី២ចំណងជើងថា «គែនស្នេហ៍បុណ្យភូមិ»


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី