បង្ហាញ​មុខ​សិល្បករ​ហូលីវូដ​ទាំង ៨រូប​ដែល​ជាប់​​ជា​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​ឆ្នាំ២០២២ ម្នាក់​ៗ​រកលុយ​បាន​ច្រើន​មិន​ធម្មតា

Rihanna, Kim Kardashian និង Kanye West នៅបន្តរក​បាន​ទ្រព្យសម្បត្តិដ៏ច្រើនមហាសាល តាម​រយៈអាជីវកម្មជោគជ័យ និងប្រភពចំណូលដទៃទៀត។

១. Rihanna

រូបថត៖ Glamour

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ទស្សនាវដ្ដី Forbes បាន​ចេញ​ផ្សាយ​របាយការណ៍​ចុង​ក្រោយ​បំផុត​អំពី​ទ្រព្យ​សម្បត្តិ​មហាសេដ្ឋី​ពិភពលោក។ នៅក្នុងឧស្សាហកម្មកម្សាន្ត តារា​ចម្រៀង Rihanna ដែលមាន ទ្រព្យសម្បត្តិ ១.៧ ពាន់លានដុល្លារ នៅតែបន្តក្លាយជាមហាសេដ្ឋី​លេខ​១​នៅស្រុកកំណើតរបស់នាងគឺប្រទេស​បាបាដូស ។ ម្ចាស់ប្រ៊េន Savage X Fenty បានជាប់ចំណាត់ថ្នាក់ ១៧២៩ ក្នុងបញ្ជីមហាសេដ្ឋីពាន់លាន​នៅ​អាមេរិករបស់ Forbes ប៉ុន្តែនាង​នៅ​តែជាតារាចម្រៀងស្រីដែលមានជាងគេបំផុត និងជាស្ត្រីមានបំផុតទីពីរនៅក្នុងវិស័យ​កម្សាន្ត​ ដោយ​នៅពីក្រោយ Oprah Winfrey (២,៦ ពាន់លានដុល្លារ) តែ​ម្នាក់​ប៉ុណ្ណោះ។

២. Kim Kardashian

រូបថត៖​ Hola

Kim Kardashian បានឡើងឋានៈជាមហាសេដ្ឋីពាន់​លាន​របស់​អាមេរិកចាប់ពីឆ្នាំ ២០២១ ដោយសារជំនួញ​ធំពីរគឺ Skims (ខោអាវទ្រនាប់) និង KKW Beauty (ផលិតផលថែរក្សាសម្រស់)។ បច្ចុប្បន្ននាងឈរនៅលេខ ១៦៤៥ក្នុង​បញ្ជី​មហាសេដ្ឋី Forbes ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ចំនួន ១.៨ ពាន់លានដុល្លារ ។ បន្ថែមពីលើប្រាក់ចំណេញអាជីវកម្ម Kardashian ក៏ទទួលបានប្រាក់ខែខ្ពស់ពីការផ្សាយពាណិជ្ជកម្ម តំណាងម៉ាកផលិតផល និងកម្មវិធីទូរទស្សន៍ Keeping Up with the Kardashians ផងដែរ។

៣. Kanye West

រូបថត៖ New York Times

អតីតស្វាមីរបស់ Kim Kardashian គឺ Kanye West មាន​ទ្រព្យ​សម្បត្តិកើនឡើង ២០០ លានដុល្លារ បើធៀបនឹងឆ្នាំមុន។ ជាមួយនឹង ទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារ ឈ្មោះរបស់គេបានបង្ហាញខ្លួននៅចំណាត់ថ្នាក់ទី ១៥១៣នៃ​បញ្ជី Forbes។ ទស្សនាវដ្ដី Forbes បានបញ្ជាក់ថាទ្រព្យសម្បត្តិសរុបរបស់ West មិនដែលឈានដល់ ៦.៦ ពាន់លានដុល្លារ ដូចដែលគេហទំព័រព័ត៌មានជាច្រើនបានរាយការណ៍នោះ​ទេ។

៤. Steven Spielberg

រូបថត៖ SCMP

យោងតាម សារព័ត៌មាន Reuters លោក Steven Spielberg បានចូលរួមក្នុងដំណើរការ​ផលិត​ខ្សែភាពយន្តជាង ១០០រឿងដែលមានប្រាក់ចំណូលសរុប ២៥ ពាន់លានដុល្លារ ។ មាន​ន័យ​ថា​លោក​រក​ប្រាក់​បានយ៉ាង​​ច្រើន​ក្នុង​នាម​ជាអ្នក​ដឹកនាំ។ ភាពយន្ត​ល្បីៗ​ដូចជា Jaws, ET the Extra-Terrestrial, Indiana Jones, Jurassic Park… បានប្រែក្លាយ Spielberg ទៅជាមហាសេដ្ឋីដែលមាន ទ្រព្យសម្បត្តិសុទ្ធ ៣.៧ពាន់លានដុល្លារ ។ លោក​ជាប់ចំណាត់ថ្នាក់លេខ ៨០១ នៅក្នុង បញ្ជី Forbes។

៥. Jay-Z

រូបថត៖ Billboard

Jay-Z រកចំណូលបានជាង ៤៧០ លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលនាំមកនូវប្រាក់ចំណូលសរុបដល់ ១.៣ ពាន់លានដុល្លារ ។ លោក និង Kanye West គឺជាតារារ៉េបដែលមានជាងគេបំផុតពីរនាក់នៅក្នុងវិស័យ​ចម្រៀងហ៊ីបហប។ ទស្សនាវដ្ដីអាមេរិក Forbes រាយការណ៍ថាទ្រព្យសម្បត្តិស្វាមី Beyonce បានកើនឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីការទិញភាគហ៊ុននៅក្នុងបណ្ដាញ Tidal និងក្រុមហ៊ុនស្រា Armand de Brignac របស់ Champagne ។

៦. Oprah Winfrey

រូបថត៖ Architecturaldigest

ទ្រព្យសម្បត្តិ​របស់ Oprah Winfrey បាន​ធ្លាក់​ចុះ ​ចំនួន ១០០ លាន​ដុល្លារ ​បើ​ធៀប​នឹង​ឆ្នាំ ២០២១ ដែល​បច្ចុប្បន្ន ​មាន​ចំនួន ២.៦ ពាន់​លាន​ដុល្លារ ឬស្មើនឹងទ្រព្យសម្បត្តិសរុបរបស់លោក​ស្រីក្នុងឆ្នាំ ២០២០។ ថ្វីត្បិតតែមានការថយក្រោយក៏ដោយតែពិធីការិនីរហ័សនាម “ម្ចាស់ក្សត្រីផ្នែកទូរទស្សន៍” នៅតែទទួលបានតំណែងជាស្ត្រីដែលមានបំផុតនៅអាមេរិក។ ប្រាក់ចំណូលរបស់លោក​ស្រីភាគច្រើនបានមកពីកម្មវិធីទូរទស្សន៍ និងទស្សនាវដ្តី Oprah Winfrey Network (OWN) ។

៧. Peter Jackson

រូបថត៖ SCMP

អ្នកដឹកនាំរឿង Lord of the Rings និង The Hobbit លោក Peter Jackson បានជាប់​ក្នុងបញ្ជីមហាសេដ្ឋីអាមេរិកជាលើកដំបូងក្នុងឆ្នាំនេះ។ ទស្សនាវដ្ដី Forbes បានសរសេរថា “Peter មានទ្រព្យសម្បត្តិកាន់តែច្រើន បន្ទាប់ពីលក់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីឌីជីថល Unity Software ក្នុងតម្លៃ ៩៧៥ លានដុល្លារ ។ លោកកំពុងកាន់កាប់ទ្រព្យ​សម្បត្តិ ១.៥ពាន់លានដុល្លារ”។

៨. Tyler Perry

រូបថត៖ Parade

តារាកំប្លែង Tyler Perry ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ បានជាប់ចំណាត់ថ្នាក់លេខ ២៥៧៨ ក្នុង​បញ្ជីនេះ។ យោងតាម ទស្សនាវដ្ដី Forbes តារាប្រុសរូបនេះអាច​រក​ប្រាក់​ចូល​ហោប៉ៅចំនួន ១៥០ លានដុល្លារ នៅពេលចុះហត្ថលេខាលើកិច្ចសន្យាលើ​ក្រុមហ៊ុនចែកចាយភាពយន្តផ្តាច់មុខ ViacomCBS និងរកបាន ៦០ លានដុល្លារ នៅពេលកាន់កាប់ភាគហ៊ុននៃសេវាកម្មអនឡាញ BET+ ។ ក្រៅ​ពី​នេះ លោកគឺ​ជា​ម្ចាស់​ស្ទូឌីយ៉ូ​ទំហំ ១៣៣ ហិកតា​នៅ​ទីក្រុង Atlanta សហរដ្ឋ​អាមេរិក ដែល​មាន​តម្លៃ ៣០០ លាន​ដុល្លារ​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន