កម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ នឹងចាប់ផ្ដើមពីថ្ងៃ ២១ ខែមីនា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃ ២៩ ខែឆ្នាំដដែល។ សម្រាប់ឆ្នាំនេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តជាង ១៥០ មកពី ៤១ ប្រទេស នឹងត្រូវចាក់បញ្ចាំងឥតគិតថ្លៃនៅរោងកុនជាច្រើនក្នុងប្រទេស។

នាព្រឹកថ្ងៃ ១២ ខែមីនា នេះ លោក Cedric Eloy ប្រធាន CIFF បានបើកសន្និសីទកាសែតមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ ប្រទេសកម្ពុជាមានភាពយន្ត ៦០ រឿងក្នុងចំណោមប្រទេស ៤១ ដែលនាំយកកុនជាង ១៥០ មកចាក់ជញ្ជាំងនោះ។
លោកបានបន្តទៀតថា ឆ្នាំ២០២៥នេះ គឺជាខួបទី៥០ នៃការកាន់អំណាចរបស់ខ្មែរក្រហម ហើយប្រធានបទឆ្នាំនេះ ក៏ធ្វើឡើង ដើម្បីរម្លឹកពីការចូលកាន់កាប់របស់ខ្មែរក្រហមដែរ។ ដោយរឿងគួរចាប់អារម្មណ៍បំផុតគឺរឿង «stay alive my son» ឬ «ជីវិតកូនថ្លៃ កូនត្រូវតែរស់» ដែលអ្នកទស្សនាអាចទទួលបានបទពិសោធន៍ថ្មីបាន តាមរយៈពិភពនិមិត្ត VR ផលិតឡើងពីសៀវភៅ និពន្ធដោយលោក ពិន យ៉ាថៃ។

ឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាមិនត្រឹមតែនាំយកការបញ្ចាំងភាពយន្តឥតគិតថ្លៃទេ ក៏សកម្មភាពប្លែកពីឆ្នាំមុនៗផងដែរ ដូចជាមានជាកិច្ចពិភាក្សាផ្សេងៗសម្រាប់ឲ្យអ្នកចូលរួមទទួលបានបទពិសោធថ្មីលើវិស័យភាពយន្តទៀតផង។
ចំណែកលោក ជា សុភាព អនុប្រធានមជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណាក៏បានលើកឡើងដែរថា ភាពយន្តសំខាន់ៗដែលពាក់ព័ន្ធនឹងរបបខ្មែរក្រហម នឹងត្រូវយកមកចាក់បញ្ចាំងនៅក្នុងពិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ តាមរោងភាពយន្តធំៗនៅកម្ពុជា៕




រូបភាព៖ Cambodia International Film Festival

























Account
Security
Favourite Content