ការសម្រេចចិត្តបញ្ចប់លាភាពនៅលីវគឺជារឿងរ៉ាវដ៏សំខាន់ និងធំបំផុតនៅក្នុងជីវិត ជាពិសេសមនុស្សស្រី។ ដូច្នេះវាទាមទារឱ្យយើងត្រូវពិចារណាឱ្យបានល្អិតល្អន់ជៀសវាងរើសប៉ះគូជីវិតខុសដែលនាំឱ្យយើងធ្លាក់ចូលរណ្ដៅទឹកភ្នែក។ ជាក់ស្ដែងដូចជាបុរសទាំង ៥ ប្រភេទខាងក្រោមនេះ៖
១. មនុស្សគំរិះ

មនុស្សប្រភេទនេះមិនថាពូកគេអាចមានលទ្ធភាពរកប្រាក់កម្រៃបានកម្រិតណានោះទេ ក៏គេនៅតែគំរិះដដែល។ មនុស្សជាច្រើនអាចនឹងគិតថារៀបការជាមួយបុរសប្រភេទនេះជារឿងល្អព្រោះពួកគេចេះសន្សំសំចៃ។ ប៉ុន្តែអ្នកត្រូវត្រៀមចិត្តរស់នៅក្នុងភាពហត់នឿយផ្លូវចិត្ត ហើយមិនងាយស្រួលក្នុងការស្វែងរកសុភមង្គលផងដែរ។
២. មនុស្សទន់ជ្រាយ
ជាធម្មតាក្រោយរៀបការភារកិច្ច និងបន្ទុកនៅក្នុងគ្រួសារគឺត្រូវបែងចែកជាពីរ ជាពិសេសគឺបន្ទុកហិរញ្ញវត្ថុ។ ដូច្នេះអ្នកទាំងពីរគឺតម្រូវឱ្យភាពខ្លាំងរៀងខ្លួនដើម្បីទប់ទល់ជាមួយនឹងចំណាយ។ ប៉ុន្តែប្រសិនបើបុរសម្នាក់នោះ មិនចេះធ្វើការងារអ្វីហើយចាំតែពឹងផ្អែកលើស្រ្តីតែម្ខាង នោះជីវិតនឹងពោរពេញដោយបន្ទុក ភាពអស់សង្ឃឹម និងភាពសោកសៅទៅវិញនោះទេ។
៣. មនុស្សរស់នៅក្រោមសំពត់ម្ដាយ

ជារឿងដ៏ល្អមួយនៅពេលដែលកូនៗចេះដឹងគុណឪពុកម្ដាយ និងគោរពប្រណិបតន័លោកទាំងពីរ។ ប៉ុន្តែមិនមែនជាមនុស្សប្រុសដែលតោងកន្ទុយសំពត់ម្ដាយជាប់នោះទេ។ មនុស្សប្រភេទនេះមិនថាអាយុចាស់ប៉ុណ្ណានោះទេភាគច្រើនមិនដែលគិតរឿងអ្វីដោយខ្លួនឯងឡើយ និងតែងតែលើកយកឈ្មោះម្ដាយមកអាងជានិច្ច។ នៅពេលដែលរៀបការហើយមានបញ្ហាក៏គេមិនហ៊ានចូលជួយអ្នកនោះដែរ។ ដូច្នេះអ្នកនឹងត្រូវប្រឈមមុខ និងលេបទុក្ខព្រួយតែម្នាក់។
៤. មនុស្សផ្ដាច់ការ
បុរសតែងតែចង់គ្រប់គ្រងរឿងគ្រប់យ៉ាងតែម្នាក់ឯងក្នុងគ្រួសារក៏ដូចជាមិនគោរពយោបល់ និងជម្រើសរបស់ភរិយានោះទេ។ មនុស្សបែបនេះតែងគិតថាខ្លួនជាលេខមួយជានិច្ច ហើយសមាជិកគ្រួសារមិនមានអ្នកណាម្នាក់មានសិទ្ធលើសខ្លួនឡើយ។ រៀបការជាមួយមនុស្សប្រភេទនេះនឹងធ្វើឱ្យភរិយាមានអារម្មណ៍តានតឹងទាំងក្នុងជីវិតរស់នៅ និងជីវិតអាពាហ៍ពិពាហ៍ហើយអាចឈានដល់ជះភាពអវិជ្ជមានក្នុងគ្រួសារផងដែរ។
៥. មនុស្សចូលចិត្តហិង្សា

ប្រសិនបើជួបមនុស្សដែលចូលចិត្តប្រើហិង្សាដើម្បីដោះស្រាយបញ្ហាគួរតែប្រញាប់ដកខ្លួនចេញឱ្យកាន់តែលឿនកាន់តែល្អ។ រស់នៅជីវិតគូជាមួយមនុស្សនឹងជួបតែបញ្ហាមិនចេះចប់ វិលវល់ក្នុងភាពសោកសៅ និងទឹកភ្នែកជានិច្ច។ ជាពិសេសមនុស្សបែបនេះនឹងបញ្ឈប់ទង្វើរបស់ខ្លួនងាយៗឡើយ៕

























Account
Security
Favourite Content