ត្រូវចាំ! មនុស្សស្រីស្រលាញ់បុរសតែ ៣ ដងប៉ុណ្ណោះក្នុងមួយជីវិតនាង

ប្រុស​ៗ​ច្រឡំ​ថា ទោះ​ជា​ធ្វើ​ខុស​ប៉ុន្មាន​ដង​ក៏​ដោយ​ក៏​នៅតែ​ទទួល​បាន​ការ​អត់ឱន​ពី​ដៃគូ​រហូត ព្រោះ​តែ​ដឹង​ចិត្ត​ថា​មនុស្ស​ស្រី​ម្នាក់​នោះ​ស្រឡាញ់​ខ្លាំង មិន​អាច​ខ្វះ​បាន។ ប៉ុន្តែ​នោះជា​ការ​យល់​ខុស​ទាំង​ស្រុង​ហើយ ព្រោះ​ពេលវេលា​ដែល​ស្រ្តី​ស្រឡាញ់​ទៅ​មនុស្ស​ប្រុស​មាន​តែ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ ហើយ​បើ​នៅតែ​មិន​ព្រម​កែ​ទេ ច្បាស់​ណាស់​ថា​នឹង​បាត់បង់​នាង​ជាក់ជា​មិន​ខាន។

លើក​ទី​មួយ នាង​មិន​ខ្វល់​ថា​គាត់​មាន ឬ​គ្មាន​អ្វី​នោះ​ទេ ហើយ​នៅតែ​ស្រលាញ់​គាត់។
លើក​ទី​ពីរ នាង​ឃើញ​កំហុស​របស់​គាត់ ហើយ​នៅ​តែ​ជ្រើសរើស នៅ​តែ​អត់ធ្មត់ និង​អត់ទោស​ឲ្យ​គាត់។
លើក​ទី​បី នាង​បាន​ជួប​ទុក្ខសោក និង​ការ​ឈឺចាប់​រាប់​មិនអស់។ បន្ទាប់​ពី​ការ​ខកចិត្ត​ទាំងនោះ នាង​នៅតែ​ជ្រើសរើស​យក​គាត់​ដដែល។ យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​តែ​បន្ត​ធ្វើ​ខុស​ដដែល។ គាត់​មិន​ដឹង​ពី​របៀប​ស្រឡាញ់​ពេលនៅជាមួយ​អ្នក​ឡើយ។ ពេល​នោះ​នាង​នឹង​ខូច​ចិត្ត​ទាំង​ស្រុង។ ក៏​ជា​ពេល​នាង​ចាកចេញ ហើយ​ទោះបី​ជា​វា​កំពុង​សម្លាប់​​​ចិត្ត​ក៏​ដោយ ក៏​​នាង​នឹង​មិន​មក​ទៅ​ក្រោយ​វិញ​ឡើយ ព្រោះ​បើ​មនុស្ស​ដែល​ស្រលាញ់​នាង​ពិត​នឹង​មិន​ធ្វើឲ្យ​នាង​ឈឺចាប់ ឬ​ធ្លាក់​ខ្លួន​ក្នុង​ស្ថានភាព​បាត់បង់​​នាង​ឡើយ។

នៅ​លើ​លោក​នេះ​មាន​មនុស្ស​រាប់​លាន បើ​អ្នក​រក​ឃើញ​ថា​មនុស្ស​ម្នាក់​នោះ​ស្រលាញ់​អ្នក ទោះ​ជា​អ្នក​ធ្លាប់​មាន​កំហុស​ក៏​ដោយ។ មនុស្ស​ដែល​នឹង​នៅ​តែ​ជ្រើស​រើស​អ្នក ទោះ​បី​ជា​អ្នក​ធ្វើ​បាប​គេ​ក៏​ដោយ។ មនុស្ស​ដែល​នៅ​តែ​អត់ទោស​ឲ្យ​អ្នក ទោះបីជា​វា​ឈឺ​ចាប់​ក៏​ដោយ។ មនុស្ស​ម្នាក់​នេះ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ភាព​ស្មោះ​ត្រង់ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ឡើយ។ បើ​មាន​ហើយ​ហួងហែង​ឲ្យ​បាន​មែនទែន។ ព្រោះ​មនុស្ស​ដែល​ចិត្ត​ល្អ​បំផុត ក៏​អាច​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​បំផុត​ដែរ។


អ្នក​មិន​ចង់​ឃើញ​នាង​នៅ​ជាមួយ​បុរស​ផ្សេង ហើយ​សោកស្ដាយ​រឿង​ដែល​អ្នក​គួរ​ធ្វើ​ពេល​អ្នក​នៅ​ជា​បុរស​របស់​នាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ