នេត រក្សា តស៊ូតាំងពីដើរម៉ូដមិនបានប្រាក់ ទម្រាំជោគជ័យដូចសព្វថ្ងៃនេះ

តារា​ម៉ូដែល និង​ជា Influencerស្រី​ល្បី​ឈ្មោះ កញ្ញា នេត រក្សា កំពុង​ក្ដោប​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំងក្លា​ពី​មហាជន តាមរយៈ​ទេពកោសល្យ និង​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ម៉ូដ និង​កាន់តែ​មាន​ទីផ្សារ​ខ្លាំង​ឡើង​តាម​ការ​ផលិត​វីដេអូ​ប្រូម៉ូត និង​ស៉្បត​ពាណិជ្ជកម្ម​ផ្សេង​ៗ។

ស្រី​ស្រស់​រាង​តូច​ច្រឡឹង​នេះ ជា​ម្ចាស់​ជយលាភី​លំដាប់​រង​ទី​៣ ក្នុង​កម្មវិធី​បវរកញ្ញា​ចក្កវាឡ ឆ្នាំ ២០២០ តែ​ដោយសារ​បញ្ហា​ក្រោយ​ខ្នង​មួយ​ចំនួន​ធ្វើ​ឱ្យ​តំណែង​នេះ​របូត​បាត់​ទៅ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី រក្សា នៅតែ​រក្សា​ជំហរ និង​បង្កើត​ទីផ្សារ​ឱ្យ​ខ្លួនឯង​បាន​យ៉ាង​រឹងមាំ​រហូត​សព្វ​ថ្ងៃនេះ។ នាង​ត្រូវ​គេ​ចាត់​ទុក​ជា​តារា​ម៉ូដែល និង​ជា Influencer ដ៏​លេចធ្លោ​ម្នាក់​ក្នុង​ចំណោមInfluencerល្បី​ៗ​លំដាប់​ប្រទេស។ លើស​ពី​នេះ​ទៅទៀត នៅ​ដើម​ឆ្នាំ ២០២២ នេះ នេត រក្សា កាន់តែ​ឡើង​កូដ​ខ្លាំង​ឡើង ដោយ​ឆក់​បាន​ឱកាស​ដើរ​ម៉ូដ​ឱ្យ​កម្មវិធី Fashion Show លំដាប់​ប្រទេស​ជាច្រើន​ទៀត​ផង ដែល​នេះ​ជា​ជំហាន​ថ្មី​មួយ សម្រាប់​កញ្ញា​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ការ​ដើរ​ម៉ូដ​លំដាប់​អន្តរជាតិ ដូច​ក្ដី​ស្រមៃ​ដែល​នាង​ប៉ង​ប្រាថ្នា។

យ៉ាងណាមិញ រក្សា ក៏​មិន​ខុស​ពី​តារា​ផ្សេង​ៗ​ៗ​ទៀត​ដែរ ទម្រាំ​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា​លើ​វិថី​សិល្បៈ​ដូច​សព្វថ្ងៃ នាង​បាន​ជួបប្រទះ និង​ហែល​ឆ្លង​បទពិសោធន៍​ការងារ រួម​ទាំង​បទ​ពិសោធន៍​ជីវិត​ជាច្រើន​រាប់​មិន​អស់។

រៀបរាប់​ប្រាប់​ឱ្យ AMS ដឹង​​ក្រោយ​ចប់​កម្មវិធី​ដើរ​ម៉ូដ​គម្រប់​ខួប ១០ ឆ្នាំ​របស់ Colorblind កាលពី​ពេល​ថ្មី​ៗ​នេះ នេត រក្សា ថា៖ «រយៈពេល​ចុង​ក្រោយ​នេះ ​ដោយសារ​កូវីដ business អ្វី​ក៏​ពិបាក​ដែរ តែ​ខ្ញុំ​នៅ​តែ​ប្រឹង​ជំរុញ​ខ្លួនឯង ដើម្បី​បាន​ចូល​វិស័យ​ដែល​ខ្លួន​ស្រលាញ់ អ៊ីចឹង​ទៅ​តស៊ូ​ប៉ុណ្ណា​ក៏​ត្រូវ​តស៊ូ​ដែរ គឺ​យើង​ធ្វើការ​ទាំង​ថ្ងៃ​ទាំង​យប់ ការងារ​អ្វី​ក៏​យើង​ទទួល​យក ទាំង​ការងារ​សង្គម និង​ការងារ​ផ្សេង​ៗ​ក៏​ដោយ គឺ​ថា​យើង​ស្រលាញ់ យើង​ចង់​ធ្វើ​គឺ​ធ្វើ​តែ​ម្ដង​អត់​រុញរា អត់​ស្ទាក់ស្ទើរ​ទេ»។ 

Influencer រូប​នេះ​បន្ត​ថា៖ «ខ្ញុំ​ធ្លាប់​ទៅ​ធ្វើ​អ្នក​ស្ម័គ្រចិត្ត​ដើរ​ឱ្យ​គេ​ទាំង​យប់​ទាំង​ថ្ងៃ មួយ​ថ្ងៃ​ទល់​ល្ងាច ទោះ​ក្រោម​កម្ដៅ​ថ្ងៃ​ហើយ​អត់​បាន​លុយ​មួយ​កាក់​មួយ​សេន​ក៏​ខ្ញុំ​ធ្វើ​ទាំងអស់… ធ្វើ​បាន​ច្រើន​ឆ្នាំ​មែនទែន ទម្រាំ​តែ​មក​ដល់​ចំណុច​នេះ! ខ្ញុំ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​បាន ២ ទៅ ៣ ឆ្នាំ ទម្រាំ​តែ​ខ្ញុំ​បាន​ដល់​ចំណុច​ដែល​ទទួល​បាន​លុយ​កាក់​តិច​តួច។ ខ្ញុំ​ចង់​ជំរុញ​ឱ្យ​ពួកគាត់ ដែល​គាត់​គិត​ថា​គាត់​ធ្វើ​អស់​១​ឆ្នាំ ២ឆ្នាំ ហើយ​គាត់​លែង​ចង់​ធ្វើ ត្រូវ​តែ​ប្រឹង​ទៀត ប្រឹង​រហូត​ទល់​តែ​មក​ដល់​ចំណុច​ដែល​គាត់​ចង់​បាន ដូច​ខ្ញុំ​អ៊ីចឹង»។

តាម​ការ​លើកឡើង​របស់ តារា​បង្ហាញ​ម៉ូដ​រូប​នេះ នាង​មិន​ត្រឹម​តែ​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​ល្បីល្បាញ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​នាង​ធ្វើ​ជា​ម៉ូដែល​លំដាប់​អន្តរជាតិ​ម្នាក់។ ដ្បិត​តែ​ក្ដី​​ស្រមៃ​នេះ​ធំ និង​ត្រូវ​ចំណាយ​ពេល​រៀន​សូត្រ​យូរ​ទៀត តែ​កញ្ញា​មិន​រុញរា​នោះ​ទេ និង​ញញឹម​ដោយ​ក្ដី​រីករាយ​ជានិច្ច​ក្នុង​ការ​ចំណាយ​ពេល និង​កម្លាំង​កាយ​ចិត្ត​ឱ្យ​អស់​ពី​សមត្ថភាព​សម្រាប់​ឱកាស​នោះ។

ក្នុង​កិច្ច​សម្ភាសន៍​ខាង​លើ​កញ្ញា​បាន​ឱ្យ​ដឹង​ថា អាជីព​ជា​តារា​ម៉ូដែល​ពិតជា​ធ្វើ​ឱ្យ​ជីវភាព​នាង​មាន​ការ​ប្រែប្រួល​ប្រាកដ​មែន ពោល​ប្រាក់​កម្រៃ​ដែល​ទទួល​បាន​ជួយ​ឱ្យ​ធូរធារ​ជាង​មុន។ ប៉ុន្តែ​សម្រាប់​តួលេខ​ជាក់ស្ដែង​ដែល​ទទួល​នាង​មិន​អាច​បញ្ជាក់​បាន​ឡើយ គ្រាន់តែ​ឱ្យ​ដឹង​ថា ចំណូល​របស់​នាង​មិនមែន​ទទួល​បាន​ពេល​នេះ​ពី​ការ​ដើរ​ម៉ូដ​មួយ​មុខ​ទេ តែ​កញ្ញា​ក៏​មាន​ការងារ​ជា Influencer ផង​ដែរ ដែល​ធ្វើ​ឱ្យ​ប្រភព​ចំណូល​បាន​ច្រើន​ជាង​មុន​ទៅ​តាម​នោះ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម