មិនខ្ចីខ្វល់ តែក៏មិនព្រមដោះលែង! សាកល្បងវិធី ៤ បើជួបសង្សារចរិតធុនៗ នេះ

ស្នេហា ពិតណាស់មិនមែនសមប្រកបគ្រប់ពេលវេលាឡើយ ពេលខ្លះស្ដ្រេសឡើងលែងចង់គិតអ្វីតែម្ដងព្រោះមិនដឹងថា រាល់ថ្ងៃប្រឹងដើម្បីអ្វី ទាំងដែលគេមើលទៅហាក់មិនខ្វល់សោះ។ ប៉ុន្ដែគេក៏មិនព្រមដោះលែង ឬនិយាយគ្នាឲ្យដាច់ស្រេច បើថាឈប់ស្រឡាញ់ក៏បញ្ចប់តែម្ដងទៅ ស្រួលទុកមុខរាប់គ្នា តែអត់ទេគឺទុកនៅទាក់ទើរទាំងអស់គ្នា មិនដឹងថាទៅមុខ ឬថយក្រោយ។ ប្រសិនបើអ្នកដឹងថា ខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះ សាកល្បងវិធីខាងក្រោមនេះមើល​ក្រែងលោប្រសើរជាងពីមុន៖

១.  សួរតាមត្រង់

បើតឹងទ្រូងពេក សាកល្បងហៅគេនិយាយទល់មុខគ្នាម្ដងទៅ ថាតើគេចង់បានអ្វីពិតប្រាកដ? ត្រូវចាំថា អ្នកមិនអាចគេចវេស ឬទ្រាំរហូតទេ ព្រោះបេះដូងចិត្តគំនិតអ្នកមិនមែនធ្វើចេញពីដុំថ្មក៏ចេះឈឺចាប់។ស្នេហាផ្ដើមចេញពីមនុស្ស ២ នាក់ ចុះហេតុអ្វីគេទុកឲ្យអ្នកតស៊ូតែឯង?  ព្យាយាមប្រាប់តែមិនមែនអង្វរ ឬទៅយំទួញសោកនោះទេ និយាយលក្ខណៈច្បាស់លាស់ ប្រាប់ពីអារម្មណ៍របស់អ្នក ឬផលលំបាករបស់អ្នក ហើយចាំមើលថាតើគេមានប្រតិកម្មដូចម្ដេច? បើថាគេនៅតែធ្វើចរិតម៉ាកៗ នេះ និយាយលំៗ អ្នកច្បាស់ក្នុងចិត្តហើយ ថាគេមិនមែនជាជម្រើសល្អទេ ដកខ្លួនចេញឲ្យហើយ។

២. ឈប់ខ្វល់មួយរយៈសិនមើល

មិនអើពើ តែក៏មិនព្រមបែក ប្រហែលអាចមកពីអ្នកជាមនុស្សងាយស្រួលចុះសម្រុង ឬមានប្រយោជន៍សម្រាប់គេ អ៊ីចឹងហើយនៅបន្ដទាក់ទងជាមួយអ្នកគ្មានខាតបង់អ្វីនោះទេ។ សាកល្បងលែងរវល់ ឈប់ខ្វល់ និងធ្វើដូចគេដែរមើលថា តើលទ្ធផលនឹងទៅជាបែបណា? តើអត្ដចរិតគេប្រែប្រួលទេ ឬនៅតែដដែល?

មិនថាមនុស្សប្រុស ឬស្រី ឡើយ ពេលខ្លះមានរបស់ល្អនៅនឹងមុខ គឺមិនចេះថែរក្សានោះទេ ទាល់តែបាត់បង់ទើបចាប់ផ្ដើមស្ដាយក្រោយ។ គេប្រហែលជាអាចងាកមកចាប់អារម្មណ៍នឹងអ្នក ថាហេតុអ្វីសុខៗ អ្នកប្រែប្រួលលែងធ្វើល្អ ឬយកចិត្តទុកដាក់ជាមួយគេ។ ជាក់ស្ដែង បើអ្នកធ្លាប់តែមានមនុស្សម្នាក់ទិញរបស់ញ៉ាំឲ្យរាល់ថ្ងៃ ឬជាប្រចាំ តែសុខៗ ថ្ងៃនេះគ្មាន តិច ឬច្រើនក៏ឆ្ងល់ដែរ ម្នាក់នឹងធ្វើអី ឬរវល់អីមែន បានជាអត់ទិញឲ្យអ៊ីចឹង។

៣.  ធ្វើឲ្យខ្លួនឯងរឹងមាំមានតម្លៃ

អាចមកពីគេជឿថា អ្នកស្រឡាញ់គេខ្លាំង អ្នកគ្មានគេមិនបាន អស់ពីគេគឺអ្នកគ្មានជម្រើសទេ ដូច្នេះទោះ ធ្វើអ្វីក៏អ្នកមិនហ៊ានមាត់ដែរ។ ត្រូវបង្ហាញគេថា អ្នករឺងមាំ ទោះគ្មានគេក៏អ្នកអាចរស់បាន ហើយមូលហេតុដែលអ្នកមិនព្រមចាកចេញគឺមិនមែនមកពីគ្មានជម្រើស តែមកពីអ្នកស្រឡាញ់ និងចង់ទុកឱកាសឲ្យគេ។ ចាំណាកុំឲ្យគេធ្វើអ្វីបានស្រេចតែចិត្ត ឬក្រឡាលើពេក ធ្វើឲ្យគេភ្លឺភ្នែកថា គេមើលអ្នកខុស អ្នកមិនមែនទន់ខ្សោយ ឬអន់ដូចដែលគេបានគិតនោះទេ។

៤. សុំបែកតែម្ដង

ជាជម្រើសចុងក្រោយបំផុត តែបើទៅមុខលែងរួចហើយ អ្នកគួរតែក្លាហានហ៊ាននិយាយពាក្យមួយនេះ ព្រោះទុកក៏មិនចំណេញ ដកចេញក៏មិនខាត។ គ្មាននរណាចង់បែកបាក់ស្នេហាឡើយ ព្រោះតិច ឬច្រើន អ្នកនឹងទទួលការឈឺចាប់។ ប៉ុន្ដែបើប្រឹងប្រែងអស់ហើយ គេនៅតែមិនខ្វល់បើអ្នកនៅតែប្រឹងបន្ដមិនត្រឹមតែហត់នឿយឈឺចាប់ ថែមទាំងខាតពេលវេលាទៀត៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន