បើស្នេហាមានសញ្ញាមិនស្រួលទាំងនេះ បែកគ្នាទៅល្អជាង ទោះឈឺចាប់បន្តិចក៏ដោយ

បើ​ស្នេហា​មាន​សញ្ញា​មិន​ស្រួល​ហើយនោះ ទោះ​បន្ត​ទៅ​មុខ​ទៀត​ក៏​មាន​តែ​ការ​ឈឺចាប់​ប៉ុណ្ណោះ។ ស្រលាញ់​ខ្លាំង ពេល​បែក​គ្នា​ក៏​ឈឺចាប់​ខ្លាំង​ដូច​គ្នា តែបើ​បន្ត​ទ្រាំទ្រ​នៅ​ជាមួយ​គ្នា​ដោយ​មិន​ចុះ​សម្រុង នាំ​ឲ្យ​អ្នក​គ្រាំគ្រា​ចិត្តលើស​ដើម ដូចនេះ​បើ​ឈឺចាប់​ដដែល​ជ្រើស​ការ​បែកគ្នា​ពេល​នេះ​មិន​ឈឺចាប់​យូរ​ឡើយ កាត់​ចិត្ត​ត្រឹម​មួយ​រយៈ​ខ្លី ផ្លូវ​ចិត្ត​នឹង​ត្រឡប់​មក​សះស្បើយ​វិញ។ សញ្ញា​មិនល្អ​ក្នុងទំនាក់ទំនងទាំង​នោះ​ មាន​ដូចជា៖

១. អ្នក​មាន​អារម្មណ៍​ថា ខ្លួនឯង​ដូច​នៅ​ម្នាក់ឯង ទៅ​ណា​មក​ណា​ម្នាក់ឯង មើល​កុន​ម្នាក់ឯង ឬ​មិត្ត​ជា​អ្នក​កំដរ។ ខណៈ​ដែល​អ្នក​ដទៃ​ទៅ​ណា​មក​ណា​ក៏​ទាំង​ត្រសង ហើយ​បើ​ទោះ​មិត្ត​ខ្លះ​សង្សារ​មិន​បាន​ទៅ​ជាមួយ ក៏​គេ​ទាក់ទង​គ្នា​តាម​ទូរសព្ទ​ជាប់ ប្លែក​តែ​យើង​ដូច​មនុស្ស​គ្មាន​ស្នេហា ឯកា​រហូត។

២. ទោះ​នៅ​ក្បែរ​គេ ក៏​ក្បែរ​តែ​កាយ តែ​ចិត្ត​គេ​វិញ​មិន​ដឹង​ហោះហើរ​ទៅ​ដល់​ណា​ឡើយ។ នៅ​ជាមួយ​យើង​តែ​ដៃ និង​ភ្នែក​គាត់​មើល​តែ​ទូរសព្ទ​លេង​ហ្គេម ឬ​មើល​បាល់ ទុក​យើង​ដូច​ជា​គ្មានន័យ។

៣. នៅ​ពេល​អ្នក​ដែល​គិត​ពី​អនាគត តែ​បែរជា​ហូរ​ទឹកភ្នែក​ព្រោះ មិន​ដឹង​ថា​គេ និង​យើង​គិត​ដូច​គ្នា​ដែរឬ​ទេ បើ​ឫកពា​គេ​កាន់តែ​សោះអង្គើយ មិន​ខ្វល់ខ្វាយ មិន​ថែរក្សា​បែប​នេះ ទៅ​ថ្ងៃ​មុខ​ឲ្យ​រំពឹង​អ្វី​បាន​ទៅ។

៤. នឹក​ដល់​គាត់​ភ្លាម ហូរ​ទឹក​ភ្លែត​មិនមែន​ព្រោះតែ​ក្ដី​រលឹក តែ​ដឹក​ដល់​ពេល​​អនុស្សាវរីយ៍​កន្លង​មកមិនសូវល្អហើយ ម្ដេចក៏ខំតស៊ូបានយូរម្ល៉េះ។

៥. អ្នក​មាន​អារម្មណ៍​ថា អ្នក​ជា​ភាគី​ដែល​ខំ​ប្រឹង​ថែរក្សា​ស្នេហា​នោះ ទាំង​ដែល​ជា​អ្នក​រៀបចំ​ខួប​កំណើត​ឲ្យ​គេ តែ​ថ្ងៃ​ខួប​យើង​វិញ​គេ​មិន​ដែល​ខ្វល់​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​សូម្បី​តែ​ថ្ងៃ Anniversary ក៏​មិនចាំ មិន​សូម្បីតែ​ចាំ​ក្លិន​ទឹក​អប់ អាហារយើងចូលចិត្តញ៉ាំ អ្វីយើងមិនចូលចិត្ត តែ​បើ​គេ​វិញ​ចូលចិត្តញ៉ាំអ្វី​ក៏​ដឹង ចូលចិត្ត​ពណ៌​អ្វី មិន​ចូលចិត្ត​ទៅ​កន្លែង​ណា គឺ​គ្មាន​ចន្លោះ។

៦. ទំនាក់ទំនង​របស់​អ្នក​ជាមួយ​មិត្តភ័ក្ដិ ឬ​គ្រួសារ ឬ​មនុស្ស​ជាទី​ស្រលាញ់​ផ្សេង​ទៀត បែរជា​ល្អក់កករ​ដោយសារ​តែ​ស្នេហា​អ្នក។ ព្រោះ​ទាំងអស់​គ្នា​ដឹង​ថា ម្នាក់​នោះ​មិន​បាន​ថែរក្សា​អ្នក​បាន​ល្អ​ឡើយ មានតែ​ផ្ដល់​ការ​ឈឺចាប់។

៧. អំពើ​ក្បត់ចិត្ត​ពិតជា​មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​បើ​អ្នក​បន្ត​អត់ឱន​ម្ដង​ហើយ​ម្ដង​ទៀត អ្នក​ក៏​ទទួល​បាន​ការ​ឈឺចាប់​ដដែល​ៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្