គន្លឹះថែរក្សាស្បែកទាំង ៥ ក្រោយញេចមុនហើយ

តើប្រិយមិត្តណាខ្លះមានទម្លាប់ញេចមុនដោយសារតែគ្រឺតហើយគួរឱ្យចង់ញេច? ជាការពិតណាស់រាល់មុនឡើងមុនម្ដងៗ ភាគច្រើនគេហាមមិនឱ្យញេចនោះទេព្រោះវាអាចនឹងបង្កជាស្លាកស្នាមនៅលើមុខ ជាពិសេសការញេចផ្ទាល់ជាមួយក្រចកដៃតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ យើងនៅមិនអាចជៀសផុតពីការញេចមុនដដែល តែក្រោយញេចហើយត្រូវថែរក្សាស្បែកមុខឡើងវិញតាមវិធីទាំង ៥ ដូចខាងក្រោម៖

១. ប្រើក្រែមផ្ដល់សំណើម

ក្រោយញេចមុនហើយត្រូវជ្រើសរើសផលិតផលថែរក្សាស្បែកដែលមានមុខងារជួយផ្ដល់សំណើមដល់ស្បែក ឬជែលប្រទាលកន្ទុយក្រពើ។ ដោយសារផលិតផលទាំង ២ ប្រភេទនេះមានគុណសម្បត្តិបន្ថែមសំណើម បន្ថយកម្រិតនៃការរលាក និងបន្ថែមសារជាតិចិញ្ចឹមដល់ស្បែកមុខថែមទៀតផង។ លើសពីនេះទៀត យើងក៏អាចប្រើប្រាស់ទឹកសេរ៉ូមប្រៃដើម្បីជូតមុខគឺរឹតតែល្អ។

២. លាបឡេការពារកម្ដៅថ្ងៃជាប្រចាំ

ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថាឡេការពារកម្ដៅគឺពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសអ្នកដែលទើបញេចមុនហើយ។ វាអាចជួយការពារស្បែកពីការប៉ះជាមួយកាំរស្មីពន្លឺព្រះអាទិត្យដែលជាមូលហេតុបង្កឱ្យមានការរលាករន្ធញើស ស្បែកឡើងក្រហម ឬជាំជាដើម។

៣. ជៀសវាងការប្រើប្រាស់ផលិតផលមានផ្ទុក AHA និង BHA

សម្រាប់ផលិតផលដែលមាន AHA និង BHA មិនអាចជួយបំបាត់មុនទេ តែវាបែរជាអាចធ្វើអោយកាន់តែរលាកស្បែកទៅវិញសម្រាប់អ្នកទើបញេចមុនហើយ។ ដោយសារវាជាសារធាតុបំបាត់មុន ដួចនេះវាមានកម្រិតជាតិកាត់ខ្លាំង។ ដូច្នេះ ជាការល្អដែលយើងផ្អាកការប្រើផលិតផលដែលមានសារធាតុផ្សំបែបនេះមួយរយៈសិន។

៤. ហាមស្រ្កាប់មុខ

ការស្រ្កាប់មុខគឺជាដំណើរនៃការជម្រុះកោសិកាចាស់ៗចោលហើយក្រោយពេលស្រ្កាប់វាក៏ធ្វើឱ្យស្បែកស្ងួតជាងមុនផងដែរ។ ប៉ុន្តែសម្រាប់អ្នកដែលទើបញេចមុនហើយត្រូវបានណែនាំឱ្យជៀសវាងការស្រ្កាប់ផ្ទៃមុខដោយសារវាអាចធ្វើឱ្យរលាកស្បែកមុខហើយបង្កជាជំងឺសើរស្បែកផ្សេងៗថែមទៀតផង។

៥. ប្រើប្រាស់ផលិតផលមានផ្ទុកសារធាតុគ្លីនដាមីស៊ីន

ផលិតផលដែលមានផ្ទុកសារធាតុគ្លីនដាមីស៊ីនគឺជាផលិតផលមានគុណសម្បត្តិជួយកាត់បន្ថយការរលាកបានយ៉ាងល្អ។ ដូច្នេះ​វាជាជម្រើសល្អបំផុតក្រោយញេចមុនហើយយើងអាចផលិតផលមានផ្ទុកសារធាតុមួយនេះ។ លើសពីនេះទៀត យើងក៏អាចប្រើប្រាស់ហ្វូម ជែល ឬសាប៊ូលាងមុខដែលមានសាច់ស្រាលហើយទន់ និងមិនសូចមានជាតិកាត់ដើម្បីលាងសម្អាតមុខផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក