កំពុងបែកបាក់ស្នេហាតែត្រូវទៅធ្វើការធម្មតា គួរចាត់ការអារម្មណ៍ខ្លួនឯងដោយ ៦វិធីនេះ

“បែកបាក់ស្នេហា” អ្នកណាៗក៏ដឹងថាវាឈឺចាប់ប៉ុណ្ណា។ ប៉ុន្តែនៅពេលយើងមានវ័យកាន់តែច្រើន មានការងារត្រូវធ្វើ មានកាតព្វកិច្ចទទួលខុសត្រូវកាន់តែច្រើន យើងក៏ត្រូវគ្រប់គ្រងខ្លួនឯងឱ្យបានល្អដូចគ្នាដើម្បីកុំឱ្យប៉ះពាល់ដល់ការងារ។ ដូច្នេះហើយថ្ងៃនេះ  AMS បានប្រមូលផ្តុំនូវគន្លឹះគ្រប់គ្រងខ្លួនឯងចំនួន ៦ មកជូនប្រិយមិត្ត មិនថាអ្នកខូចចិត្តព្រោះស្នេហា ឬរឿងផ្សេងៗ។

១. ព្យាយាមស្វែងរកក្ដីសុខក្នុងរឿងតូចតាច

គ្រូពេទ្យព្យាបាលជំងឺផ្លូវចិត្ត Shannon Gracia បាន​ណែនាំ​ឱ្យ​រកមើល​ក្ដីនៅ​ជុំវិញ​ខ្លួន និងពីខ្លួនឯងជាមុនសិន ដែលអាចជាក្ដីសុខពីរឿងតូចតាចក៏បាន ព្រោះការបង្កើតក្ដីសុខពីរឿងតូចតាចអាចជួយកាត់បន្ថយការបាក់ទឹកចិត្តក្នុងពេលខូចចិត្តបានយ៉ាងល្អ។ ដូច្នេះពេលទៅធ្វើការ អ្នកអាចឆ្លៀតចូលទិញកាហ្វេ ឬរបស់ញ៉ាំដែលអ្នកចូលចិត្តទុកញ៉ាំអំឡុងពេលធ្វើការ ឬក៏អាចសាកល្បងស្លៀកពាក់ Style ថ្មីៗ ដែលអ្នក​មិន​ធ្លាប់​ស្លៀក​ពី​មុន​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ធ្លាក់​ទឹក​ចិត្ត​ដោយសារបញ្ហា​ទំនាក់​ទំនង​ផង​ដែរ។

២. រៀបចំផែនការថាក្នុងមួយថ្ងៃៗអ្នកត្រូវធ្វើការងារអ្វីខ្លះ

ជាដំបូង ត្រូវចាប់ផ្តើមរៀបចំផែនការការងាររបស់អ្នកថាតើ អ្វីដែលគួរធ្វើមុន អ្វីដែលគួរធ្វើក្រោយ ហើយកិច្ចការណាងាយស្រួលធ្វើ មិនចំណាយពេលច្រើន ធ្វើកិច្ចការនោះជាមុនសិន។ ហើយប្រសិនបើអ្នកពិតជាត្រូវបំពេញកិច្ចការដែលទាមទារថាមពលច្រើន ប៉ុន្តែអ្នកមិនមានសមាធិលើកិច្ចការនោះបានយូរទេ អ្នកអាចសម្រាកពីទីនោះ ហើយព្យាយាមធ្វើអ្វីផ្សេងសិន ហើយនៅពេលអ្នកមានអារម្មណ៍ស្ងប់ជាងមុន សឹមត្រឡប់ទៅការងារនោះម្តងទៀត។

៣. សាករកពេលសម្រាកពីការងារ ស្វែងរកកន្លែងសុវត្ថិភាពសម្រាប់ខ្លួនឯង

បើ​អ្នក​បាន​ធ្វើ​២​ចំណុច​ខាង​លើ​ហើយ​នៅ​តែ​មិន​មាន​អារម្មណ៍​ល្អ​ប្រសើរ នៅតែតប់ប្រមល់ គ្មានសមាធិផ្តោតលើការងារ អាចសាកល្បងរកពេលសម្រាកពីការងារ ព្យាយាមរកកន្លែងសុវត្ថិភាពសម្រាប់ខ្លួនអ្នក ឬព្យាយាមធ្វើអ្វីដែលអ្នកចង់ធ្វើ។ អ្នកជំនាញណែនាំថា ប្រសិនបើនៅតែមានអារម្មណ៍ធុញថប់ អ្នកគួរទៅដើរលេង ឬចាកចេញពីបរិយាកាសការងារទាំងស្រុង។ ​អាច​រក​កន្លែង​អង្គុយលំហែចិត្តទីណាមួយក៏បាន ហើយនៅពេលដែលស្ថានភាពចិត្តរបស់អ្នកលែងអី សឹម​ត្រឡប់​មក​អង្គុយ​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ដូច​ធម្មតា។

៤. ពិគ្រោះជាមួយមិត្តជិតស្និទ្ធដែលអាចទុកចិត្តបាន

ប្រាប់ពីបញ្ហា ឬឧបសគ្គដែលអ្នកជួបប្រទះក្នុងជីវិតទៅកាន់អ្នកដទៃ ពិតជាអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលមែន ប៉ុន្តែមនុស្សដែលអ្នកប្រឹក្សា ត្រូវតែជាមនុស្សដែលអ្នកទុកចិត្ត ហើយពិតជាជិតស្និទ្ធជាមួយ។ ពោល​គឺ​កុំ​នៅ​ឯកោ​ម្នាក់​ឯង ឬ​ឃ្លាត​ឆ្ងាយ​ពី​មនុស្សដែលជិតស្និទ្ធដាច់ខាត ព្រោះ​ពេល​យើង​ខូច​ចិត្ត មនុស្ស​ទាំងនោះនឹងចាំ​ជួយ​យើង និង​ផ្ដល់កម្លាំងចិត្ត​កុំ​ឲ្យយើង​ជាប់​គាំង​ក្នុង​ក្ដីទុក្ខ។

៥. ប្រាប់មេរបស់អ្នកត្រង់ៗថាអ្នកកំពុងជួបបញ្ហាអ្វី

ក្នុងចំណុច​នេះ យើង​ប្រហែល​ជា​ត្រូវ​មើល​២​ជ្រុង​ ដោយ​ត្រូវ​ទទួល​ស្គាល់​ថា​នៅ​មាន​អង្គភាព​ដែល​យោគយល់ចំពោះបញ្ហានេះ តែអង្គភាពខ្លះមិនយោគយល់ទេ។ ដូច្នេះ យក​ល្អ​គួរតែ​ក្រឡេក​មើល​អាកប្បកិរិយា​មេរបស់​អ្នក​ដើម្បី​មើល​ថា​គាត់​ជា​មនុស្ស​ប្រភេទ​ណា តើអ្នកអាចនិយាយជាមួយបានទេ? ប្រសិនបើអាចនិយាយបាន អ្នកអាចសាកល្បងសុំគាត់ប្រឹក្សាលើបញ្ហាដែលអ្នកកំពុងជួប។

៦. ពិគ្រោះជាមួយគ្រូពេទ្យផ្លូវចិត្ត

តើអ្នកដឹងទេថាអាការខូចចិត្តរបស់មនុស្សយើង ក៏មានឥទ្ធិពលដល់រាងកាយយើងដែរ មិន​ថា​ការគេង​ ការញ៉ាំ​ ហើយលើស​ពី​នេះ​ទៅ​ទៀត​ វា​អាច​ធ្វើ​ឲ្យ​អ្នកលែងមានសមាធិនៅជាមួយ​បច្ចុប្បន្ន ធ្វើអ្វីក៏មានអារម្មណ៍ថាហត់។ ប្រសិនបើអ្នកមិនដឹងថាត្រូវពិគ្រោះជាមួយអ្នកណា ឬមិនអាចរកដំណោះស្រាយបាន សូមសាកល្បងពិគ្រោះជាមួយគ្រូពេទ្យផ្លូវចិត្ត ដែលអ្នកប្រហែលជាបានបញ្ចេញអ្វីៗ ចេញ​ពី​ចិត្ត យល់ពីខ្លួនឯងបន្ថែមទៀត ហើយអាចទទួលបានចម្លើយពីអ្វីដែលសង្ស័យផងដែរ។ ដូច្នេះអ្នកនឹងអាចត្រលប់មកបំពេញការងារយ៉ាងស្ងប់ចិត្ត និងមានប្រសិទ្ធភាពវិញបានរហ័ស ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ