ចង់ដឹងថាសង្សារអ្នកទុកអ្នកសំខាន់ខ្លាំងប៉ុណ្ណា មើលលើចំណុចទាំងនេះ

សេពគប់គ្នាជាមួយមិត្តប្រុសរបស់អ្នកយូរគួរសមដែរហើយ ចុះមានធ្លាប់ចាប់អារម្មណ៍អត់ថា សកម្មភាពរបស់គេពេលដែលកំពុងទាក់ទងជាមួយអ្នកគឺមានលក្ខណៈបែបណា ឬទេ ? ហើយបើសិនជាគេមានចំណុចខាងក្រោមនេះ បានន័យថាគេពិតជាទុកអ្នកសំខាន់ណាស់ក្នុងកែវភ្នែករបស់គេ៖

១. គេតែងតែប្រាប់អ្នកថាគេទៅណា​

អ្នកមិនដែលបានសួរនាំគេ ព្រោះពេលខ្លះចង់ទុកភាពឯកជនឲ្យគេដែរ។ ប៉ុន្ដែគេស្ម័គ្រចិត្តប្រាប់អ្នកដោយខ្លួនឯង ព្រោះគេចង់ឲ្យអ្នកបានដឹងថា គេមិនបានទៅធ្វើអ្វីផ្ដេសផ្ដាស់ មិនចាំបាច់ឲ្យអ្នកហត់នឹងសួរឡើយ។

២. គេតែងតែកាន់ដៃអ្នក

កុំច្រលំណា មិនមែនកាន់ដៃរបៀបបង្អួតថា ខ្ញុំមានសង្សារនោះទេ។ តែជាការកាន់ដៃបែបយកចិត្តទុកដាក់ ដូចជាកន្លែងខ្លះមានមនុស្សច្រើនចង្អៀត គេបារម្មណ៍ខ្លាចអ្នកផ្សេងដើរប៉ះអ្នក ឬជាន់អ្នក ឬខ្លាចឡាន ម៉ូតូ ប៉ះអ្នក។ គេព្យាយាមមើលថែអ្នក ខ្លាចអ្នកជួបបញ្ហាផ្សេងៗ។

៣.​ គេចាប់អារម្មណ៍នឹងអ្នកគ្រប់យ៉ាង

មិនចាំបាច់ទាល់តែអ្នកធ្វើរឿងធំដុំឡើយទើបគេចាប់អារម្មណ៍ គឺគេចាំរឿងគ្រប់យ៉ាងមិនថា តូច ឬធំ ឲ្យតែទាក់ទងជាមួយអ្នកដូចជា អ្នកចូលញ៉ាំអ្វី, ទំនេរៗ ចូលចិត្តធ្វើអ្វី, កន្លែងណាដែលអ្នកចូលចិត្តទៅ, អ្នកខ្លាចសត្វអ្វី, តើចាញ់ត្រជាក់ដែរ ឬទេ? ឬក៏ផឹក និងញ៉ាំរបស់នេះ របស់នោះមិនបាន ជាដើម។

. គេមិនលាក់បាំង

គេមិនធ្វើចរិតលាក់លៀមឡើយ គេមិនដើរចេញពេលមានអ្នកទូរស័ព្ទមក គេមិនដើរចេញពេលមានអ្នកឆាតមក។ គេធ្វើអ្វីនៅចំពោះមុខអ្នក ដោយមិនមានអារម្មណ៍ភ័យខ្លាចថា អ្នកដឹងរឿងរបស់គេនោះឡើយ។

. មិនឲ្យអ្នកហត់

ពេលនៅជាមួយគ្នា គេមិនដែលឲ្យអ្នកហត់នោះទេ អាចនិយាយបានថា គេជាមនុស្សដែលដឹងពីទុក្ខធុរៈ គេមិនប្រចាំគ្នាជាមួយអ្នក។ ពេលដែលទិញអ្វីឈរចាំយូរគេសុខចិត្តឲ្យអ្នកទៅអង្គុយចាំ ពេលមានរបស់អ្វីធ្ងន់គេស្ម័គ្រចិត្តកាន់ និយាយទៅគេសុខចិត្តលំបាកខ្លួនដើម្បីឲ្យអ្នកស្រណុក។

. ហ៊ានស្ដីឲ្យអ្នក

មិនមែនស្ដីអត់ហេតុផលនោះទេណា តែពេលដែលឃើញអ្នកធ្វើរឿងដែលមិនត្រឹមត្រូវ មិនទំនង ឬឆ្គាំឆ្គង គេស្ដីថាឲ្យ ព្រោះចង់ឲ្យអ្នកល្អ គេមិនខ្លាចអ្នកខឹងឡើយ។ គេមិនមែនឃើញថា អ្នកខុសហើយក៏នៅតែៗ ស្ករៗ រុញអ្នកឲ្យធ្លាក់ជ្រោះថែមនោះទេ។

. ចាំស្ដាប់អ្នក

ចាំណាមនុស្សដែលសុខចិត្តចំណាយពេលអង្គុយស្ដាប់អ្នកនិយាយរឿងក្នុងចិត្ត ឬរអ៊ូរទាំ គឺគេជាមនុស្សដែលមានភាពអត់ធ្មត់ច្រើននិងយកចិត្តទុកដាក់ជាមួយអ្នកបំផុត។

. ព្រមធ្វើតាមអ្នក

ពេលខ្លះគេមិនចូលចិត្តធ្វើរឿងទាំងអស់នោះឡើយ តែគេដឹងថាអ្នកនឹងសប្បាយចិត្ត ឬមានអារម្មណ៍ប្រសើរជាងមុន គឺគេព្រមធ្វើដើម្បីអ្នក។ ដូចជា ពេលខ្លះតែខ្លួនប្លែកៗ រាំច្រៀង កំដរអ្នកធ្វើរឿងអស់សំណើច និងឆ្កួតៗ ជាច្រើន។

. គេស្រឡាញ់អ្នកជាអ្នក

គេយកអ្នកធ្វើជាសង្សារមិនមែនមកដើម្បីអួតមនុស្សជុំវិញឡើយ គេមិនត្រូវការឲ្យអ្នកកែប្រែដើម្បីគេ ឬមិនបង្ខំឲ្យអ្នកស្លៀកពាក់តាមដែលគេចង់បាន។ បើទោះជាឃើញអ្នកធាត់ ឬឡើងគីឡូ ក៏គេមិននិយាយពាក្យបែបមើលងាយថាអ្នកមិនស្អាត ទៅសម្រកគីឡូចេញទៅ ខ្មាស់គេណាស់។ ​ឃើញអ្នកសប្បាយចិត្ត និងស្រួលខ្លួនជាមួយនឹងអ្វីដែលកំពុងធ្វើ គេក៏សប្បាយចិត្តដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន