ស្នេហាចេះតែមិនសមបំណង! សាកមើលចរិតខ្លួន​ឯងល៎មើលក្រែងមានចំណុចអស់នេះ  

ធ្លាប់ឆ្ងល់អត់? ហេតុអ្វីអ្នកទាក់ទងជាមួយនរណាក៏មិនសមបំណង ចេះតែខកចិត្ត ហាក់ដូចរកស្នេហាយូរអង្វែងមួយមិនបានសោះ។ ប្រហែលជាមកពីអ្នកមានអត្ដចរិតដូចខាងក្រោមដែលជាហេតុធ្វើឱ្យនរណាក៏ទ្រាំនឹងអ្នកមិនបានរហូតដល់ត្រូវសម្រេចចិត្តចាកចេញពីអ្នក។

១. ទាមទារជ្រុល ឬព្រងើយកន្ដើយពេក  

អ្នកចង់ឱ្យភាគីម្ខាងទៀតគិតតែពីអ្នករហូត មិនឱ្យគេមានពេលវេលាផ្ទាល់ខ្លួនឡើយគឺចង់គ្រប់គ្រងគេតែម្ដង។ មួយវិញទៀត អាចមកពីអ្នកមិនរវល់ជាមួយគេសោះ ចង់ធ្វើអ្វីក៏ធ្វើចុះលក្ខណៈសង្សារមានតែឈ្មោះ ដល់ថ្នាក់ពេលខ្លះគេមានបញ្ហាត្រូវការការលើកទឹកចិត្តពីអ្នកក៏អ្នកហាក់មិនខ្វល់។ និយាយរួមអ្នកខ្វល់តែពីអារម្មណ៍ខ្លួនឯង។

. មិនដឹងពីកំហុសរបស់ខ្លួន

ចេះតែមានអារម្មណ៍ថាខ្លួនជាជនរងគ្រោះ និងត្រូវគ្រប់ពេលវេលា។ ពេលខ្លះអ្នកធ្វើបាប ឬធ្វើខុសដាក់គេសោះតែបែរជាខ្មើតមិនព្រមអោនលំទោនខ្លួន ឬសុំទោសគេឡើយ។​ អ្វីដែលលើសនោះចង់ឱ្យគេមកលួងលោមខ្លួនទៀត។

៣. មើលឃើញអ្នកដទៃសំខាន់ជាង

ថ្វីបើគេជាមនុស្សសំខាន់សម្រាប់អ្នកប៉ុន្ដែអ្នកតែងផ្ដល់អាទិភាពគ្រប់រឿងទៅឱ្យអ្នកដទៃ។ ដោយពេលខ្លះរឿងតូច ធំ អ្នកសុខចិត្តប្រាប់ និងពិភាក្សាជាមួយអ្នកដទៃក៏មិនព្រមឱ្យគេដឹង។ ថែមទាំងជ្រើសចំណាយពេលវេលាទំនេររបស់ខ្លួននៅជាមួយអ្នកដទៃគ្រប់ពេលទៀត។

. ចូលចិត្តប្រៀបធៀប

បើទោះជាគេខំធ្វើល្អដាក់ប៉ុណ្ណាក៏អ្នកនៅតែមានអារម្មណ៍ថាគេល្អមិនទាន់គ្រប់គ្រាន់ អ្នកតែងតែចង់ឱ្យគេផ្លាស់ប្ដូរដើម្បីខ្លួន។ អ្នកមិនស្រឡាញ់គេជាគេ ប៉ុន្ដែអ្នកស្រឡាញ់របស់របរ ឬរួបរាងខាងក្រៅ។ មែនទែនទៅ កាលដែលអ្នកធ្វើចរិតបែបនេះពិតណាស់ភាគីម្ខាងទៀតពិតជាមានសម្ពាធនិងលែងចង់នៅក្បែរអ្នកតែម្ដង។

៥. ស្រឡាញ់ព្រោះចង់មានអ្នកកំដរ

សេពគប់គ្នាព្រោះអផ្សុកមិនចង់ឱ្យអ្នកដទៃគិតថាខ្លួនអន់គ្មានគូ អ្នកក៏ចេះតែសេពគប់ ធ្វើអ្វីតាមតែទំនើងចិត្តរបស់ខ្លួន។ អ្នកគិតថាគ្រាន់តែយកមកកំដរកុំឱ្យអត់ ដូច្នេះមិនចាំបាច់ទៅខ្វល់ច្រើនបែកមួយក៏អាចរកថ្មីមួយទៀត។​

តើ ប្រិយមិត្ត មានចូលចំណុចខាងលើណាដែរ ឬទេ? បើសិនជាមានគួរតែព្យាយាមផ្លាស់ប្ដូរចរិតមិនល្អនោះចេញទៅ ចៀសវាងបានជួបអ្នកល្អហើយគ្មានវាសនាបានរួមរស់ជាមួយគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ