តេស្តចិត្តសាស្ត្រ៖ ឆ្លើយ​សំណួរ​ ៣​នេះ​ឲ្យ​ចេញ វា​នឹង​បង្ហាញ​ថា​អ្នក​មាន​ភាព​ចាស់ទុំ​កម្រិត​ណា

ថ្ងៃខែកន្លងផុត រឿងបន្ទាប់ដែល​ចូល​មក​គឺ អាយុយើង​ក៏កើនឡើងដូចគ្នា។ នោះក៏មានន័យថាយើងធំហើយ ល្មមធ្វើអ្វីៗ ដោយខ្លួនឯង​បានហើយ។ ប៉ុន្តែក្រៅពីធំ​ខ្លួន តើអត្តចរិត​របស់យើងក្លាយ​ជា​មនុស្ស​ធំ​ដូច​ខ្លួន​ឬ​អត់? តោះ​សាក​ល្បង​មក​ធ្វើ​តេស្ត​ខាង​ក្រោម​នេះដើម្បី​ដឹង​កាន់​តែ​ច្បាស់ ថាតើ​ខ្លួន​ឯង​ចាស់​ទុំ​ប៉ុណ្ណា។ របៀប​តេស្ត​គឺ​គ្រាន់​តែ​ជ្រើសរើស​ចម្លើយ​មួយ​ៗ​សម្រាប់​សំណួរ​ទាំង​ ៣ ដោយ​ស្មោះត្រង់ រួច​បូក​សរុប​ពិន្ទុ​របស់​ខ្លួន​ឯង​ដើម្បី​ដឹង​លទ្ធផល។

. មិត្តភ័ក្តិរបស់អ្នកម្នាក់មានចរិតមិន​ល្អ​ខ្លាំង។ អ្នក និងមិត្តផ្សេងទៀតមិនចូលចិត្តគេទាល់តែ​សោះ។ ស្ថិត​ក្នុង​ស្ថានភាព​នេះ តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច?

ក. ចរិត​មិន​ល្អ​បែប​ហ្នឹង នៅ​ឲ្យ​ឆ្ងាយ អត់​និយាយ​ជាមួយ​ល្អ​ជាង

ខ. អត់ចាវ ឈ្លោះតបតវិញ ព្រោះគិតថាគេ​មិន​ល្អ​ជា​មួយ​យើង​មុន

គ. សង្ស័យ​គ្រួសារ​គេ​មាន​បញ្ហា​អី​ទេ​ដឹង បណ្ដោយ​គេ​ចុះ

ឃ. បើក​ចិត្ត​និយាយ​ជាមួយ​គ្នា​ដោយ​ត្រង់​ៗ និង​ចិត្ត​ត្រជាក់

. មិត្តរបស់អ្នកធ្វើ​ឲ្យម៉ាស៊ីនអង្គុលីលេខធ្លាក់ពីតុ លាន់លឺខ្លាំង អ្នក​និង​អ្នក​ផ្សេង​ៗ​ទៀត​​ក៏តក់ស្លុត​ខ្លាំង​ដែរ តើ​អ្នក​ធ្វើនឹង​យ៉ាង​ណា?

ក. ស្រែកបន្តិច​ពេល​ភ្ញាក់

ខ. ស្ដីឲ្យ​មិត្តភ័ក្ដិ​ថា​មិន​ចេះ​ប្រយ័ត្ន​សោះ

គ. ប្រាប់​មិត្តភ័ក្ដិ​ថាមិនអីទេៗ ហើយ​ជួយ​គ្នា​លើក​ម៉ាស៊ីន​នោះ​ដាក់​លើ​តុ​វិញ


៣. ដល់ពេល​ហាត់​សម​រាំតាម​គ្រូ​កំណត់ មិត្តម្នាក់​ៗ​ក៏​មិន​នាំ​គ្នា​ទៅ​សម ថែម​ទាំង​ធ្វើ​មុខ​ធុញទ្រាន់​មិន​ចង់​សម។ តើ​អ្នក​នឹង​ធ្វើ​បែប​ណា?

ក. ខ្ជិល​និយាយ យើងតែ​ឯង​បង្ខំ​គេ​មិន​បាន​ទេ បាន​ត្រឹម​ខឹង​ម្នាក់​ឯង

ខ. បើពូកគេមិន​សម ខ្ញុំ​ក៏​មិន​សម​ដែរ

គ. ស្រែក​ប្រាប់​អ្នក​គ្រប់​គ្នា​ថា បើ​មិន​សម​ យើង​មិន​អាច​ធ្វើ​បាន​ល្អ​ទេ ហេតុ​អ្វី​ពួក​យើង​មិន​សាមគ្គី​គ្នា?

ឃ. ដើរ​ប្រាប់​មិត្ត​ម្ដង​មួយ​ៗដោយ​ចិត្ត​ត្រជាក់​ថា ទៅ​សម​ទៅ អាល​នឹង​ឆាប់​ចប់។

នេះជាពិន្ទុ​សម្រាប់​សំណួរ​នីមួយៗតាម​លំដាប់​ចម្លើយ ក ខ គ ឃ

សំណួរ​ទី ១ = ២ ១ ៣ ៤
សំណួរទី ២ = ១ ២ ៣ –
សំណួរទេ ៣ = ២ ១ ៤ ៣

ប្រសិនបើពិន្ទុសរុបរបស់អ្នកគឺ ៩-១១ នោះ​មាន​ន័យ​ថា

អ្នកមានភាពចាស់ទុំណាស់។ អ្នកនឹងដឹងពីអ្វីគួរធ្វើ និងអ្វីដែលមិនគួរធ្វើ។ ពេលមិត្តរបស់អ្នកមានបញ្ហា អ្នកតែងតែចូលចិត្តធ្វើជាទីប្រឹក្សា​ឲ្យ​ជានិច្ច។ អ្នក​មានចិត្តត្រជាក់ មានហេតុផល និងរួសរាយរាក់ទាក់។

ប្រសិនបើពិន្ទុរបស់អ្នកគឺ ៦-៨ នោះ​មាន​ន័យ​ថា

អ្នកមានភាពចាស់ទុំក្នុងរឿងខ្លះ​តែប៉ុណ្ណោះ។ ប៉ុន្តែចំពោះរឿងខ្លះទៀត អ្នក​នៅ​តែ​មាន​ចរិត​ក្មេង​នៅ​ឡើយ។ រឿង​ខ្លះ​អ្នក​នឹង​មិន​មាន​ហេតុ​ផល ទោះ​បី​ជា​អ្នក​ដឹង​ថា​គួរ​តែ​មាន​ហេតុ​ផល​ក៏​ដោយ។ តែ​អ្វី​ដែល​ល្អ​គឺ​អ្នក​មានគំនិត​សុទិដ្ឋិនិយម។

ប្រសិនបើពិន្ទុរបស់អ្នកគឺ ១-៥ នោះ​មាន​ន័យ​ថា

អ្នក​ជាមនុស្ស​ចិត្ត​ក្ដៅ និង​មាន​អារម្មណ៍ឆាប់​ខឹងច្រឡោត​នៅ​ពេល​ខ្លះ។ អ្នក​ជា​មនុស្ស​មិន​សូវ​មាន​ហេតុ​ផល នៅ​មាន​ចរិត​ក្មេងជាប់​ខ្លួន​ច្រើន ដូចជា​គិត​តែ​ចិត្ត​ខ្លួន​ឯង ឆាប់ខឹងជាដើម។ វិធី​ដោះស្រាយ​គឺ​ត្រូវ​ចេះយក​ចិត្ត​គេ​មក​ដាក់​ចិត្ត​យើង ហើយ​ហ្វឹកហាត់​ខ្លួន​ឯង​ឲ្យ​ចេះ​គិត​ដោយ​មាន​ហេតុផល នោះ​នឹង​អាច​កែប្រែកង្វះខាត​ត្រង់​នេះបាន​ល្អ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ