មុនគិតចង់លោតទឹកព្រោះរឿងស្នេហា មើលការលើកឡើង សួ វិចិត្រ ឃ្លានេះសិន!

ម្ចាស់​ពាន Beat The Best គឺ លោក សួ វិចិត្រ នៅ​ថ្ងៃនេះ​បាន បង្ហោះ​ពាក្យ​ដ៏​ចាក់​ដោត​មួយ​ឃ្លា​ដែល​អត្ថន័យ​ចង់​និយាយ​សំដៅ​ដល់​អ្នក​មាន​បំណង​លោត​ទឹក​សម្លាប់​ខ្លួន​ព្រោះ​រឿង​ស្នេហា ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​ហ្វេន​ៗ​របស់​លោក។

តារា​ចម្រៀង​ថ្មី​ប្រចាំ​ផលិតកម្ម ហង្សមាស​មក​ពី​ខេត្ត​ពោធិ៍សាត់​បាន​បង្ហោះ​ឡើង​ថា៖ ​«ខូច​ចិត្ត​រឿង​ស្នេហា​ចង់​លោតទឹក? បើ​គិត​ម្ដាយ​ឪពុក​ជា​ធំ​ខ្ញុំ​ជឿ​ថា​មិន​មាន​រឿង​លោត​ទឹក​កើត​ឡើង​​ទេខ្ញុំ​ទទួល​ស្គាល់​ថា ស្នេហា​វា​ធំធេង តែ​មិន​ធំ​ជាង​ម៉ែ​ពុក​ទេ​គិត​ឡើង​វិញ​ណា​ប្អូន​ៗ#SourVichet រង់ចាំ»។

ការ​លើក​ឡើង​ដ៏​មាន​អត្ថន័យ​របស់​ម្ចាស់​ពានBeat the Best រដូវ​កាល​ទី​១ រូប​នោះ​បាន​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ហ្វេន​ៗ​យ៉ាង​ខ្លាំង​ដោយ​គេ​ឃើញ​មាន Comment លើក​ឡើង​ផ្សេង​ៗ​នៅ​ខាង​ក្រោម​ការ​ផុស​នោះ​ ដោយ​មាន​អ្នក​ខ្លះ​គិត​ថា​​ការ​លើក​ឡើង​របស់​លោក​អាច​ជា​ឃ្លា ឬ​អត្ថន័យ​ដកស្រង់​ចេញ​ពី​ក្នុង​ចម្រៀង​ថ្មី​ត្រៀម​ចេញ​របស់​លោក​ក៏​ថា​បាន​។ ការ​ដែល​មហាជន​ហ៊ាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ក៏​ព្រោះ​មុន​នេះ​លោក​ធ្លាប់​​បង្ហោះ​ឱ្យ​ឃើញ​រូប​ថត​លោក​នៅ​ក្នុង​បន្ទប់​ថត​សំឡេង ហេតុ​នេះ​ហើយ​មហាជន​យល់​ឃើញ​ថា​ការ​ផុស​របស់​លោក​ទំនង​អាច​ជា​ការ​ចាប់​ផ្ដើម Promote បទ​ចម្រៀង​ថ្មី​ដែល​ត្រៀម​នឹង​ចេញ​នោះ​ក៏​ថា​បាន។

ទោះ​ជា​ពាក្យ​មួយ​ឃ្លា​នេះ​ជា​ការ​លើក​ឡើង​ដើម្បី Promote បទ​ចម្រៀង​ថ្មី ឬ​មិនមែន​ក៏​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ចាត់​ទុក​ខ្លឹមសារ​មួយ​ឃ្លា​នៅ​លើ​បណ្ដាញ​សង្គម​នេះ ជា​សារ​អប់រំ និង​ដាស់​តឿន​ដល់​យុវវ័យ​ដែល​គិត​តែ​រឿង​ស្នេហា​ពេក​រហូត​ភ្លេច​គិត​ដល់​អ្នក​មាន​គុណ​ដែល​ជា​អ្នក​ផ្ដល់​កំណើត និង​ជីវិត​សម្រាប់​ខ្លួន​ទៅវិញ។

គួរ​រំលឹក​ថា តាម​អ្វី​ដែល​គេ​បាន​ឃើញ​ជាក់ស្ដែង​មួយ​រយៈ​ចុងក្រោយ​នេះ មាន​យុវវ័យ​ក្មេង​ខ្ចី​មួយ​ចំនួន​រាល់​ពេល​មាន​បញ្ហា​តែងតែ​គិត​ខ្លី ហើយ​រក​ផ្លូវ​ចេញ​ដោយ​គិត​ចង់​បញ្ចប់​ជីវិត​របស់​ខ្លួន​ភ្លេច​គិត​ថា​ការ​ដោះ​បញ្ហា​ដោយ​ការ​​គិត​ខ្លី​របស់​ខ្លួន​នេះ មិនមែន​ជា​ការ​បញ្ចប់​បញ្ហា​នោះ​ទេ​ប៉ុន្តែ​ជា​ការ​បង្កើត​បញ្ហា និង​បង្កើត​ក្ដី​ទុក្ខ​សម្រាប់​ក្រុម​គ្រួសារ​រួម​ទាំង​ឪពុក​ម្ដាយ​របស់​ខ្លួន​ទៅ​វិញ​ទេ ហើយ​មួយ​ក្នុង​ចំណោម​នោះ​គឺ​ជា​បញ្ហា​ស្នេហា​បែប​ក្មេង​ខ្ចី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ