វ័យចាប់ពី ៣០ ឡើងទៅមានស្នេហារឹងមាំជាងក្មេងៗ ព្រោះហេតុផលបែបនេះ

ស្នេហា​កើត​ឡើង​មិន​ប្រកាន់​ពី​វ័យ​ឡើយ ប៉ុន្តែ​ក្នុង​នោះ​អ្នក​ដែល​អាច​ថែរក្សា​ចំណង​ស្នេហ៍​រឹងមាំ​ជាង​បើ​ធៀប​ក្មេង​ៗ​វ័យ ១៨ ឡើង​ទៅ​ដល់ ២៥ ឆ្នាំ ឃើញ​ថា​អ្នក​ក្បែរ​ៗ ឬ​អាយុ ៣០ អាច​ថែរក្សា​មនោសញ្ចេតនា​ខ្លួន​ប្រសើរ​ជាង។ សម្រាប់​ហេតុផល​វិញ​មាន​ច្រើន​ណាស់ តែ​ក្នុង​នោះ​យើង​នឹង​លើក​យក​ហេតុផល​ងាយ​ៗ​ទាំងនេះ​មក​បញ្ជាក់៖

. ឆ្លងកាត់​រឿងរ៉ាវ​មក​ជាច្រើន

វ័យ​ប៉ុណ្ណោះ​ហើយ​សឹងតែ​ថា​ស្គាល់​គ្រប់​រសជាតិ​ជីវិត ដូចនេះ​មាន​ន័យ​ថា​ចេះ​អត់ធ្មត់ ចេះ​សង្កេត ចេះ​បែងចែក​អ្វី​ល្អ​អាក្រក់​ហើយ។ នៅ​ពេល​យើង​ធ្លាប់​មាន​បទពិសោធន៍​បាន​ច្រើន​ហើយ ជឿ​ថា​នឹង​ចេះ​ដោះស្រាយ​បញ្ហា​បាន​ល្អ ពេល​មាន​គូស្នេហ៍ ហើយ​ថែម​ទាំង​អាច​ឈាន​ដល់​ថ្ងៃ​រៀបការ​ផង​សាង​គ្រួសារ​មួយ​យ៉ាង​ល្អ។

២. ចេះ​រើស​មនុស្ស

ដោយសារ​បទពិសោធន៍​ពេញ​ខ្លួន​បែប​នេះ​ហើយ ទើប​ស្នេហា​របស់​មនុស្ស​វ័យ​ក្បែរ ឬ ៣០ ឡើង​មិន​ងាយ​ប្រេះឆា ព្រោះ​គេ​ស្គាល់​មនុស្ស​មក​ជាច្រើន និង​អាច​ដឹង​ថា​នរណា​ល្អ នរណា​អាក្រក់​អាច​មក​រួមរស់​ជាមួយ​បាន។

. ស្រលាញ់​ជ្រាលជ្រៅ

ស្នេហា​របស់​មនុស្ស​វ័យ​មិនមែន​បាន​តែ​មួយ​ឆាវ​ដូច​ស្នេហា​កូន​ក្មេង​ងរង៉ក់​ច្រើន ដើម្បី​ឲ្យ​ភាគី​ម្ខាង​ទៀត​តាម​លួង​ហើយ។ តែ​ជា​ស្នេហា​បែប​ចាស់ទុំ ចេះ​ខន្តី ចេះ​អនុគ្រោះ​មិន​ប្រកាន់​ខឹង​ច្រើន ដឹង​ថា​អ្វី​គួរ ឬ​មិន​គួរ​និយាយ។

. មាន​ការងារ​ច្បាស់លាស់

ភាគច្រើន​គូស្នេហ៍​ដែល​ស្រលាញ់​គ្នា​ក្នុង​វ័យ​សិក្សា ពឹងផ្អែក​លើ​ចំណូល​របស់​ឪពុកម្ដាយ តែ​សម្រាប់​អ្នក​មាន​​វ័យ​ប៉ុណ្ណេះ​ហើយ​ទោះ​ជា​កំពុង​បន្ត​ការ​សិក្សា ក៏​គេ​នៅ​មាន​ការងារ​ធ្វើ​ប្រចាំ​ខ្លួនឯង​ដែរ។ ដូចនេះ​ហើយ​ចង់​ធ្វើ​អ្វី​មួយ ទិញ​អ្វី​មួយ គឺ​ជា​លទ្ធភាព​ខ្លួន​ចំណាយ​ដោយ​ខ្លួនឯង ហើយ​នេះ​ក៏​មិនមែន​ជា​ឧបសគ្គ​សម្រាប់​កសាង​ស្នេហា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ