ជាតារាល្បីតែ Park SeoJoon ភ័យខ្លាំងពេលដឹងដំណឹងថាខ្លួនចូលសម្ដែងរឿង Marvel  

អ្នកនិយមតាមដានរឿងភាគកូរ៉េខាងត្បូងច្បាស់ណាស់ថាបានស្គាល់កម្លោះរូបសង្ហា Park SeoJoon ជាមិនខានព្រោះថា រូបលោកចូលរួមសម្ដែងរឿងភាគល្បីៗជាច្រើនដូចជា Fight For My Way, What’s Wrong With Secretary Kim, Itaewon Class, She Was Pretty, Hawarang និងផ្សេងៗទៀត។ 

ប្រឡូកក្នុងវិថីសិល្បៈច្រើនឆ្នាំ តារាប្រុសវ័យ ៣៣ ឆ្នាំនេះ បានសាងកេរ្ដិ៍ឈ្មោះរាប់មិនអស់ ខណៈឈ្នះពានរង្វាន់ជាច្រើន និងត្រូវបានគេរាប់ចូលជាតារាប្រុសល្បីខ្លាំងម្នាក់មិនថាតែក្នុងប្រទេសកូរ៉េខាងត្បូង ក៏ដូចជាក្រៅប្រទេសឡើយ។

កាលពីខែ កញ្ញា ឆ្នាំ ២០២១ អ្វីដែលធ្វើឱ្យប្រិយមិត្តអ្នកគាំទ្ររបស់លោកភ្ញាក់ផ្អើលខ្លាំងគឺ លោកត្រូវបានគេជ្រើសរើសសម្ដែងក្នុងខ្សែភាពយន្ដល្បី Captain Marvel 2 របស់ Marvel។ សម្រាប់វត្តមានរបស់លោកក្នុងរឿងមួយនេះអាចនិយាយបានថាជារឿងមួយអស្ចារ្យខ្លាំង ព្រោះមិនមានតារាសម្ដែងកូរ៉េច្រើននោះទេដែលអាចមានឱកាសបានចូលរួមជាមួយ MCU ( Marvel Cinematic Universe)។ បច្ចុប្បន្នមានតែតារាកូរ៉េខាងត្បូង ៣ នាក់ប៉ុណ្ណោះអាចធ្វើបានដោយទី ១ តារាស្រី Claudia Kim ក្នុងរឿងAvengers: Age of Ultron ទី២ លោក Ma Dong-Seok ក្នុងរឿង Eternals និងទី  គឺលោក Park Seo Joon តែម្ដងក្នុងរឿង Captain Marvel 2។ 

ក្នុងបទសម្ភាសថ្មីៗនេះដែរ Park Seo Joon ក៏បង្ហាញពីអារម្មណ៍របស់ខ្លួនថា៖ ពេលដំបូងដែលបានដឹងខាង Marvel ចង់និយាយរឿងសហការជាមួយ លោកពិតជាភ្ញាក់ផ្អើលខ្លាំងសឹងតែមិនជឿដូចគ្នា។

លោកបន្ដថា៖ ភ្លាមៗ លោកពិតជាភ័យខ្លាំងមែនទែន។ មិនមែនថា លោកជាមនុស្សកំសាកឡើយតែនៅពេលមានឱកាសសម្ដែងក្នុងរឿងលំដាប់កំពូលបែបនេះមិនអាចថាមិនភ័យនោះទេ។ តែក៏អរគុណដល់មិត្តរួមការងារទាំងអស់ដែលបានស្វាគមន៍លោកយ៉ាងកក់ក្ដៅធ្វើឱ្យមានអារម្មណ៍ធូរស្រាលខ្លាំងជាពិសេសពេលថត ហើយសម្រាប់ដំណើរការថតវិញក៏ទៅបានយ៉ាងរលូន។

គួរបញ្ជាក់ ថ្វីបើមិនទាន់មានការបញ្ជាក់ច្បាស់ថា Park SeoJoon នឹងដើរជាតួអង្គអ្វីតែមានមតិសង្ស័យច្រើនថា លោកនឹងសម្ដែងជាតួអង្គ Amadeus Cho ដែលអាចប្រែខ្លួនទៅជាធំពណ៌បៃតងដូច Hulk ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបខ្លាំងពាក់ជាប់នឹងដៃរបស់ខ្លួន។ ក្នុងសៀវភៅ Comic លោកត្រូវគេចាត់ជាមនុស្សដែលមានភាពវៃឆ្លាតខ្លាំងបំផុតក្នុងចំណោមមនុស្ស ៨ នាក់លើលោក។ ប៉ុន្ដែយ៉ាងណាៗ មានតែរងចាំទាំងអស់គ្នាថា លោកនឹងលេចមុខក្នុងរឿងជាតួអង្គមួយណាឱ្យពិតប្រាកដ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ