ទង្វើល្អតូចៗដែល​អ្នក​គួរ​ធ្វើ​ដើម្បីលើកទឹកចិត្តមិត្តភ័ក្ត​កំពុងជួបការលំបាកកំលុងពេលកូវីដរាតត្បាត

ក្នុងអំឡុងពេលដ៏លំបាកនៃការរីករាតត្បាត មនុស្សគ្រប់រូបតែងតែមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន មនុស្សជាទីស្រលាញ់ និងការលំបាកផ្សេងៗ។

ការប្រែប្រួលនៃស្ថានភាពរបស់ជំងឺនេះនៅតែជាក្តីបារម្ភសម្រាប់គ្រប់គ្នានៅឡើយ និងការកើតឡើង​នៃវីរុសបំប្លែងថ្មីចេះតែ​បន្តកើតឡើងអាចពិបាក​ក្នុងការដោះស្រាយ។ ហើយអំពើល្អអាចជាមធ្យោបាយមួយដើម្បីស្វែងជួយទៅដល់សហគមន៍ ការគាំទ្រ និងក្តីសង្ឃឹម​ជួយយើងឱ្យឆ្លងកាត់គ្រាលំបាកទាំងនេះ។

ហេតុអ្វី​បាន​គួរ​​ធ្វើទង្វើល្អនៅពេលនេះ?

ការចេះជួយគ្នាទៅវិញទៅមកត្រូវបានបង្ហាញតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រថាល្អសម្រាប់សុខភាព និងពិសេសសុខភាពផ្លូវចិត្តរបស់យើងផ្ទាល់។ វាជួយកាត់បន្ថយភាពតានតឹង និងជួយដល់សុខុមាលភាពទូទៅរបស់យើង។ មានន័យថា ការធ្វើទង្វើ​ល្អចំពោះ​នរណាម្នាក់មិន​ត្រឹមតែអាចធ្វើ​ឱ្យពួកគេមានអារម្មណ៍ល្អ ការគាំទ្រ និងយកចិត្តទុកដាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អផងដែរ។ ទង្វើល្អ ទោះបីជាតូចក៏ដោយ វាអាចធ្វើឲ្យមនុស្សម្នាក់មានស្នាមញញឹមពេញមួយថ្ងៃ​ រួមទាំងខ្លួនអ្នកផងដែរ។ សារៈសំខាន់នោះគឺទង្វើល្អដែលអ្នកបានបង្កើត នឹងទៅបន្ត​បង្កើត​ទង្វើល្អជាច្រើនទៀត។ នៅពេលដែលយើងឮអំពីទង្វើល្អ និងការគាំទ្រដែលអ្នកដ៏ទៃបានផ្តល់ឱ្យក្នុងអំឡុងពេលនេះ វាជំរុញយើង​ឱ្យមានចិត្តចង់ធ្វើទង្វើល្អដើម្បីជាផលតបស្នងផងដែរ។

ទង្វើល្អធ្វើឱ្យ​យើង​មានអារម្មណ៍ថាជាផ្នែកមួយនៃសហគមន៍ដែលមានចិត្តទូលំទូលាយ មានទំនាក់ទំនង និងយកចិត្តទុកដាក់។ ហើយក្នុងគ្រានៃភាពឯកោដែលកំពុងមានការរីករាតត្បាតនៃជំងឺក្នុងសង្គមនេះ វាហាក់បីដូចជាត្រូវការទង្វើល្អច្រើនជាងពេលណាៗទាំងអស់។

តើ​ទង្វើល្អ​អ្វី​ខ្លះ​ដែល​ខ្ញុំ​អាច​ធ្វើបាន​ក្នុង​អំឡុង​ពេល​កូវីដ-១៩?

ទង្វើល្អ មិនចាំបាច់ទាល់តែត្រូវបរិច្ចាគអ្វីធំឡើយ។ គិតអំពីពេលវេលាចុងក្រោយដែលនរណាម្នាក់បានធ្វើអ្វីដែលល្អសម្រាប់អ្នក ហើយអ្នកនឹងដឹងថាសូម្បីតែទង្វើតូចតាចក៏អាចមានឥទ្ធិពលខ្លាំងដែរ។ បើទោះបីជាមានរឿងជាច្រើនបានផ្លាស់ប្តូរដោយសារការរីករាតត្បាតនៃCOVID-19 ក៏ដោយ ក៏យើងអាចធ្វើទង្វើល្អចំពោះគ្នាទៅវិញទៅមកនៅតែដដែល។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួននៃទង្វើ ដែលអ្នកអាចសាកល្បងបានឥឡូវនេះ៖

  • Call ទៅមិត្តភ័ក្តិដែលអ្នកខានបាននិយាយជាមួយមួយរយៈពេលធំ
  • ប្រាប់សមាជិកគ្រួសារថាអ្នកស្រឡាញ់ និងដឹងគុណពួកគេប៉ុណ្ណា
  • ឆុងតែ ឬកាហ្វេមួយកែវសម្រាប់នរណាម្នាក់
  • ជួយការងារផ្ទះនៅផ្ទះ
  • រៀបចំការមើលកុនក្នុងពេលតែមួយជាមួយមិត្តភ័ក្តិនៅលើវីដេអូCall
  • ប្រាប់នរណាម្នាក់ដែលអ្នកមានមោទនភាពចំពោះពួកគេទៅកាន់ពួកគេ។
  • ប្រាប់នរណាម្នាក់ដែលអ្នកដឹងថាហេតុអ្វីបានជាអ្នកអរគុណសម្រាប់ពួកគេ។
  • Mention ​អត្ថបទ​លើក​ទឹកចិត្ត​ទៅ​មិត្តភ័ក្តិ​ដែល​កំពុង​ជួប​ការ​លំបាក
  • Share រឿងកំប្លែងមួយ ដើម្បីលើកទឹកចិត្តពួកគេ។
  • Send រូបភាពសត្វដ៏គួរឱ្យស្រលាញ់មួយទៅនរណាម្នាក់។
  • ផ្ញើសម្រង់លើកទឹកចិត្ត​ (Quote) ដល់មិត្តម្នាក់
  • ផ្ញើអត្ថបទគួរឱ្យចាប់អារម្មណ៍មួយទៅមិត្តរបស់អ្នក
  • Call ទៅនរណាម្នាក់ដែលអ្នកមិនបានឃើញក្នុងពេលមួយរយៈនេះ ហើយរកពេលជួបដោយផ្ទាល់ពេលស្ថានភាពកូវីតល្អប្រសើរ
  • ចំណាយពេលលេងជាមួយសត្វចិញ្ចឹមរបស់អ្នក។
  • ទាក់ទងទៅមិត្តភ័ក្តិ សមាជិកគ្រួសារ ឬអ្នកជិតខាងដែលកំពុងឯកោ
  • បរិច្ចាគ​ដល់​អង្គការ​សប្បុរសធម៌តាមលទ្ធភាពដែលអ្នកមាន
  • សរសើរមិត្តរួមការងាររបស់អ្នកចំពោះអ្វីមួយដែលពួកគេធ្វើបានល្អ
  • រៀបចំអាហារថ្ងៃត្រង់វីដេអូជាមួយមិត្តរួមការងារ
  • ផ្តល់ដល់អ្នកជិតខាងដែលងាយរងគ្រោះ ឬត្រូវការជំនួយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន