ក្រសួងវប្បធម៌ ផ្ញើសារដាស់តឿនយុវជនក្នុងថ្ងៃ ១៤ កុម្ភៈ ស្អែកនេះ

១៤ កុម្ភៈ ​ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ដែល​យុវវ័យ​ភាគ​ច្រើន​តែង​ហៅ​ថា ទិវានៃក្ដីស្រលាញ់។ ជាមួយ​គ្នា ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​មកអំពាវ​នាវ​ក្រើន​រម្លឹក​ទៅ​ដល់​យុវជន​ឱ្យ​បាន​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ថ្ងៃ​មួយ​នេះ។

ពិតណាស់ ទិវានៃក្តីស្រឡាញ់ បានកំពុងជះឥទ្ធិពល ក្នុងសង្គមកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដោយបានប្រើប្រាស់ទិវានេះជាឱកាសក្នុងការធ្វើសកម្មភាពនានា ដើម្បីបង្ហាញ​មនោសញ្ចេតនា ការស្រឡាញ់​ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ជាដើម។

ការ​រៀបចំបង្ហាញ​ក្ដី​ស្រលាញ់​ប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។ ប៉ុន្តែ យុវជនមួយចំនួនតូច នៅតែបន្តយល់ខុសពីអត្ថន័យនៃទិវានៃក្តីស្រឡាញ់នេះ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួនដែលបង្កផលប៉ះពាល់អវិជ្ជមានដល់បុគ្គលខ្លួនឯងផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ ផងដែរ។

ដើម្បីរក្សាបាននូវតម្លៃ ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ឪពុកម្ដាយ អាណាព្យាបាល ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​យុវជន ចូល​រួម​ផ្សព្វផ្សាយ និង​យល់​ដឹង​ឱ្យ​បាន​ច្បាស់​អំពី​គោល​ដៅ​ក្នុង​ការ​ប្រើប្រាស់​ទិវា​មួយ​នេះ​ក្នុង​ការ​បង្ហាញ​អារម្មណ៍​មនោសញ្ចេតនា និង​កាយ​វិការ​នៃ​ការ​ចែក​រំលែក​នូវ​ក្ដី​ស្រលាញ់​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ៕

រូបភាព ៖ ក្រសួងវប្បធម៌



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *