ទម្លាប់​ផុស​រូប ៥​ យ៉ាង​នេះ​លើ​បណ្ដាញ​សង្គម អាច​មាន​ន័យ​ថា​អ្នក​កំពុង​មាន​ជំងឺ​ផ្លូវ​ចិត្ត ឬ​ Depression ហើយ

អ្នក​វិទ្យាសាស្ត្រ​មក​ពី​មហាវិទ្យាល័យ​ Harvert University បាន​រួបរួម​រូប​ភាព​ចំនួន​ ៤៣,៩៥០ រូប​ ពី​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​ ១៦៦ នាក់​។ ដោយ​ក្នុង​ចំណោម​ ១៦៦​ នាក់​នេះ​មាន​អ្នក​កើត​ជំងឺ​ Depression ​ ចំនួន​ ៧១​ នាក់​។ បន្ទាប់​ពី​គេ​បាន​ធ្វើ​ការ​រួបរួម​រូបភាព​​មក​ហើយ​នោះ​ គេ​បាន​ប្រើ​ប្រាស់​ Computer AI ​ក្នុង​ទស្សន៍ទាយ​ ឬ​ អាន​ទៅ​លើ​រូប​ភាព​ទាំង​អស់​នោះ។ ដើម្បី​ឲ្យ​ដឹង​ថា​តើ​អ្នក​ណា​ខ្លះ​ដែរ​កំពុង​តែ​មាន​ជំងឺ​ Depression? តើ​ការ​ Post រូប​បែប​ណា​ទើប​ធ្វើ​ឲ្យ​គេ​កំណត់​បាន​ថា​អ្នក​កំពុង​តែ​មាន​ជំងឺ​មួយ​នេះ? សម្រាប់​ភាព​ច្បាស់​លាស់​របស់​ Computer AI នៅ​ក្នុង​ការ​អាន​រូប​ភាព​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ដល់​ទៅ​ ៧០​%​ ។​ បន្ទាប់​ពី​គេ​បាន​ធ្វើ​បាន​អាន​រូបភាព​រួច​រាល់​ គេ​ក៏​បាន​ចេញ​មក​បញ្ជាក់​​ពី​ចំណុច​សម្រាប់​សង្កេត​ទៅ​លើ​អ្នក​ដែល​កំពុង​តែ​មាន​ជំងឺ​ Depression ​ មាន​ដូច​តទៅ​នេះ៖

១.​ Post រូប​ដែល​មាន​ពណ៌​មិន​សូវ​ស្រស់​

អ្នក​ដែល​មាន​ជំងឺ​ Depression ច្រើន​តែ​ Post រូប​ភាព​ដែល​មិន​សូវ​ជា​មាន​ពណ៌​ស្រស់​ស្រាយ។ ឧទាហរណ៍​ដូច​ជា​ពណ៌​ ងងិតៗ​ ឬ​បែប​ឃើញ​តែ​ខ្លួន​ពី​ក្រោយ​ ជា​ដើម​។

២.​ ភាគ​ច្រើន​ Post រូប​ពណ៌​ស និង​ខ្មៅ​

អ្នក​ដែល​មាន​ជំងឺ​នេះ​ច្រើន​តែ​ Post​ រូប​ដែល​មាន​ពណ៌​សរ និង​ខ្មៅ​ជា​ពិសេស។

៣.​ ចូល​ចិត្ត​​ Post​ រូប​ដែល​នៅ​ម្នាក់​ឯង

អ្នក​ដែល​មាន​ជំងឺ​នេះ​ច្រើន​តែ​ចូលចិត្ត​ Post រូប​តែ​ម្នាក់ៗ​ឯង​ បើ​ទោះ​បី​ជា​មាន​ការ​ជួប​ជុំ​ជា​មួយ​អ្នក​ដទៃ​ក៏​នៅ​តែ​ជ្រើស​Post រូប​តែ​ម្នាក់​ឯង។

៤.​ Post រូប​ភាព​ដែល​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​ ឬ​ ខូច​ចិត្ត

ជា​ញឹកញាប់​គេ​តែង​តែ​ Post រូប​ដែល​បង្ហាញ​ពី​អារម្មណ៍​ដែល​ខូច​ចិត្ត​​ និង​សោក​សៅ​។ ពេល​ខ្លះ​មិន​ទាន់​មាន​រឿង​អ្វី​ក៏​ដោយ​តែ​បើ​ចង់​​Post រូប​គេ​នឹង​ជ្រើស​យក​រូប​ដែល​ខ្លួន​ឯង​មិន​សើច​ មិន​ញញឹម​មក​ Post ។​

៥.​ ពេល​Post ច្រើន​តែ​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ Like ឬ​​ Comment

អ្នក​Post រូប​តែ​ពេល​មាន​អ្នក​មក​Comment មិន​ខ្វល់​ មិន​ខ្ចី​ចូល​ទៅ​ឆ្លើយតប​ ទោះ​មាន​អ្នក​ Like ឬ​ក៏​អត់​ក៏​មិន​ខ្វាយខ្វល់​អ្វី​។

ចំណុច​គោល​ទាំង​៥​នេះ​គឺ​ជា​ការ​សង្កេត​ក្នុង​ផ្នែក​មួយ​នៃ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​អ្នក​តែ​ប៉ុណ្ណោះ។ នៅ​មាន​ចំណុច​ផ្សេង​ជា​ច្រើន​ទៀត​ក្នុង​ការ​សង្កេត​មើល​ថា​តើ​អ្នក​កំពុង​តែ​មាន​ជំងឺ​ Depression ឬ​ក៏​អត់? សូម​កុំ​ភ្លេច​ចាប់​អារម្មណ៍​ខ្លួន​ឯង​និង អ្នក​ជុំវិញ​ខ្លួន​ប្រសិន​បើ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ត្រូវ​ឆាប់​រក​វិធី​ដោះ​ស្រាយ​។​ Depression គឺ​ជា​ជំងឺ​មួយ​ដែល​កាច​សាហាវ​ តែ​បើ​មាន​អ្នក​យល់​ពី​វា​បាន​កាន់​តែ​ច្រើន​វា​ក៏​ឆាប់​រហ័ស​ក្នុង​ការ​ព្យាបាល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម