ឆ្នាំថ្មីម៉ូតសក់ថ្មី! ស្រីៗ ដាច់ខាតកុំរំលង ៥ ម៉ូតនេះ ឃើញហើយទាក់ទាញតែម្ដង

ការតុបតែងសក់ជារឿងសំខាន់មួយមិនថាតែចំពោះមនុស្សប្រុស ឬមនុស្សស្រីឡើយ ព្រោះវាជួយលើក សម្រស់និងបង្កើនភាពជឿជាក់នៅពេលដែលដើរចេញទៅណាមកណា។ ភ្លេចៗ ខ្លួនចូលឆ្នាំ ២០២២ ឥលូវហើយ សម្រាប់មិត្តនារីៗ ចង់ប្ដូរម៉ូតសក់សម្រាប់ឆ្នាំថ្មីឲ្យជ្រះចង្រៃឆ្នាំចាស់ដាច់ខាតកុំរំលងម៉ូតទាំង ៥ នេះ៖

១. សក់ខ្លីពុះកណ្ដាលមូលលរួញបែបទឹករលក

សម្រាប់មនុស្សស្រីដែលចូលចិត្តសក់ខ្លីឬត្រឹមស្មា ខ្ជិលទុកវែងម៉ូតមួយនេះជាជម្រើសល្អមួយ ព្រោះមើលទៅសាមញ្ញៗ ប៉ុន្ដែស្អាតថែមទាំងថ្លៃថ្នូរទៀត។

២. សក់វែងពុះកណ្ដាលមូលលរួញបែបទឹករលក

សម្រាប់អ្នកស្រឡាញ់សក់វែង ស្ដាយមិនហ៊ានកាត់សក់តែក៏មិនចង់លើកចង ឬទម្លាក់ត្រង់រហូតអាចសាកល្បងមូលបែបទឹករលក ឬអ៊ុតទឹករលកតែម្ដងបើខ្ជិលមូលរាល់ថ្ងៃ។  ម៉ូតមួយនេះធ្វើហើយឡើងដូច ព្រះនាងចេញពី Disney អ៊ីចឹង។

៣. កៀបក្ដោបបែបកូរ៉េ

ជឿថា ប្រិយមិត្ដដែលចូលចិត្តមើលរឿងកូរ៉េ ភាគច្រើនបានឃើញម៉ូតមួយនេះហើយ ព្រោះតួស្រីចូលចិត្តធ្វើសក់បែបនេះ។ អ្វីដែលសំខាន់ម៉ូតនេះ មិនចាំបាច់ចំណាយពេលយូរខ្លាំងក្នុងការធ្វើឡើយ គ្រាន់តែកៀកក្តោបអូសចុះធម្មតាៗ រួចស្រេច។  ស្អាតហើយងាយស្រួលធ្វើទៀត។

 ៤. កាត់សក់សេះបែបស្ដើងៗ

ម៉ូតមួយនេះធ្វើបានទាំងសក់វែង និងខ្លី គ្រាន់តែកាត់សក់សេះបែបស្ដើងៗ កៀបឲ្យប៉ោងជាការស្រេច។ អត្ថប្រយោជន៍នៃការធ្វើម៉ូតបែបនេះគឺសម្រាប់មនុស្សស្រីដែលស្រឡាញ់ទាំងសក់សេះ វែកចំហៀង និងលើកចងបានទាំងអស់។ ក្រៅពីងាយស្រួលផ្លាស់ប្ដូរសក់បានច្រើនម៉ូត ថែមទាំងធ្វើឲ្យមុខក្មេងជាងវ័យទៀតផង។

៥. រះសក់ស្ដើងស្រួចខាងចុង

ការពិតម៉ូតមួយនេះមិនមែនទើបតែមាននោះទេ គឺធ្លាប់មានមនុស្សជាច្រើនកាត់តាំងពីយូរមកហើយតាំងពីជំនាន់ ១០ ឆ្នាំមុនឯណោះ។​ ប៉ុន្ដែសាកល្បងមកធ្វើម្ដងទៀតក្នុងឆ្នាំ ២០២២ ធានានឹងនាំមកនូវអារម្មណ៍ប្លែកតែម្ដង។ ជាពិសេស សម្រាប់ស្រីៗ ដែលឧស្សាហ៍រអ៊ូធ្ងន់ក្បាលស្រឡាញ់សក់វែងតែពិបាកទុក តោះកុំភ្លេចម៉ូតមួយនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Like Idol, like fan! អ្នកនាង ទេព បូព្រឹក្ស ចូលរួមថវិកាសប្បុរសធម៌ 2000$ ក្នុង “ទិវាកុមារអន្ដរជាតិ” ក្រោមការផ្ដើមគំនិតពីហ្វេន​ BTS កម្ពុជា

ថ្មីៗនេះម្ចាស់គណនីហ្វេសបុកផេក Butter Purple ដែលស្គាល់ថាជាហ្វេនរបស់ក្រុម BTS នៅកម្ពុជាបានផ្ដួចផ្ដើមគំនិតរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីចូលរួមក្នុង “ទិវាកុមារអន្ដរជាតិ”

ដល់សម័យ AI យុវជនចិននិយមប្រើ “គ្រូទាយ AI” ដើម្បីរំសាយសម្ពាធជីវិត

យុវជនចិនបានប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ជាគ្រូទស្សន៍ទាយជោគវាសនា ដើម្បីរំសាយអារម្មណ៍ ស្របពេលដែលសម្ពាធពីការសិក្សា ការងារ និងទំនាក់ទំនងកើនឡើង។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន

អូលីវ៉ា គង់ សង្ឃឹមមុតមាំ «ឈុតរយលានអត្ថន័យ» ក្នុងមហោស្រពកាន២០២៦ ទាក់ភ្នែកសារព័ត៌មានធំៗ

ដើម្បី​មុខ​មាត់​ប្រទេស​កម្ពុជា អូលីវ៉ា គង់ បាន​ច្នៃ​ឈុត​ពិសេស​ដែល​បង្កប់​រយ​លាន​អត្ថន័យ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​សិល្បៈ វប្បធម៌ ដ៏​រុង​រឿង​របស់​ខ្មែរ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍​​លំដាប់​អន្តរជាតិ​នា​លើក​នេះ។

ធ្លាប់បង្ហាញខ្លួននៅកម្ពុជាតែម្ដងមែន តែតួឯកប្រុសល្បីក្នុងរឿង Double Helix នៅចងចាំហ្វេនកម្ពុជាក្នុងចិត្តមិនភ្លេច

ថ្មីៗនេះខ្សែភាពយន្ដបុរសស្រឡាញ់បុរស Double Helix ដែលសម្ដែងដោយតារាប្រុសសិង្ហបុរី Ayden Sng សម្ដែងជាតួអង្គ Lu Feng និងតារាប្រុសចិន Lu Si Tong

BTS ក្លាយជាសិល្បករអាស៊ីដំបូងសម្ដែងក្នុងកម្មវិធី Halftime Show នៅ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ត្រូវបានប្រកាសជាផ្លូវការថាជាតួឯកសម្តែងក្នុងកម្មវិធីពាក់កណ្តាលម៉ោង (Halftime Show) នៃវគ្គផ្តាច់ព្រ័ត្រ

Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ

Jungkook ជាប់ឈ្មោះ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀត ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ជនជាតិចិន ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។

ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ

ការប្រកាសឈ្មោះតួសម្តែង ជាពិសេស “គូតួឯក” គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងឧស្សាហកម្មរឿងភាគកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន សូម្បីតែមុនពេលចាក់ផ្សាយ។

សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង

ផលិតកម្ម​ក្នុង​ស្រុក​មួយ​របស់​កម្ពុជា សាស្ត្រាហ្វីម ទទួល​បាន​ឱកាស​ក្នុង​ការ​តំណាង​ឱ្យ​មុខ​មាត់​ប្រទេស​កម្ពុជានៅលើ​ឆាក​អន្តរជាតិចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes

គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ

ដោយ​មើល​ឃើញ​ពី​សុខុមាលភាព​របស់​សិល្បករ​ខ្មែរ​ជា​រឿង​សំខាន់ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មន្ទីរពេទ្យ​ដ៏​ធំ​ក្នុង​ស្រុក ក្នុង​ការ​ លើក​កម្ពស់​សុខុមាលភាព​

ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ

ជាងថតរូបជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexandra Kuzyk ត្រូវបានតុលាការកាត់ទោសឱ្យធ្វើពលកម្ម​រយៈពេល ១៨ ខែ បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទផលិតរូបភាពអាសអាភាសខុសច្បាប់ តាមរយៈការសរសេររឿង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី