ធ្វើរឿង ៣ នេះហើយ មនុស្សពូកែមើលងាយគេក្អួតឈាមតែម្ដង

ក្នុងដំណើរជីវិតមនុស្សទាំងអស់គ្មានអ្នកណាម្នាក់ដែលអាចជៀសផុតពីការដែលត្រូវគេមើលងាយបាននោះទេ។ ពាក្យសម្ដីរបស់មនុស្សចំនួនមុតស្រួចប្រៀបដូចជាកាំបិតអ៊ីចឹងដល់ថ្នាក់ពេលខ្លះពួកគេអាចសម្លាប់មនុស្សបានយ៉ាងងាយដោយមិនចាំបាច់ប្រើអាវុធថែមទៀតផង។ ចំណែកឯអ្នកដែលត្រូវបានគេមើលងាយវិញភាគច្រើនតែងតែមិនអាចធ្វើអ្វីបានច្រើនក្រៅតែពីអង្គុយអន់ចិត្តហើយលួចយំតែម្នាក់ឯង។ ថ្ងៃនេះ AMS នឹងចែករំលែកពីវិធី ៣ យ៉ាងដែលអាចអនុវត្តហើយដើម្បីបង្ហាញទៅគេវិញថាយើងមិនមែនជាមនុស្សឱ្យគេធ្វើបាបបានតាមចិត្តនោះទេ។

១. រឹងមាំសង្ងំយកភាពជោគជ័យ​

ផ្លូវទៅរកភាពជោគជ័យពិតប្រាកដមិនងាយស្រួលដើរនោះទេ វាប្រៀបដូចជាការឡើងភ្នំដែរ។ ដើម្បីឡើងដល់កំពូលភ្នំអ្នកទាំងអស់គ្នាពិតជាត្រូវឆ្លងកាត់ច្រើនដំណាក់កាលនិងឧបសគ្គមែនទែន បែបនេះហើយទើបត្រូវទាមទារឱ្យមានចិត្តតស៊ូ កុំស្ទាក់ស្ទើរ កុំបាក់ទឹកចិត្ត កុំខ្លាចការរិះគន់ និងកុំចុះចាញ់ដោយងាយ។ នៅពេលឡើងដល់កំពូលភ្នំហើយឈរសម្លឹងមើលមកក្រោមអ្នកនឹងឃើញពីអតីតកាលពីមុនដែលធ្លាប់តែទន់ជ្រាយនិងខ្លាចមុខខ្លាចក្រោយ នោះអ្នកនឹងដឹងថាការខិតខំ ភាពរឹងមាំ និងការតស៊ូទម្រាំមកដល់ចំណុចនេះពិតជាមានតម្លៃ។ ម្យ៉ាងវិញទៀត ពេលអ្នកដើរកាន់តែកៀកនឹងភាពជោគជ័យគម្លាតអ្នកនិងមនុស្សដែលមើលងាយអ្នកក៏កាន់តែឆ្ងាយ។ ដូច្នេះចង់យកឈ្នះមនុស្សទាំងនោះមិនចាំបាច់សងសឹកជាមួយពួកគេទេ គ្រាន់តែយកភាពរឹងមាំនិងភាពជោគជ័យរបស់អ្នកបង្ហាញគេ វាគ្រប់គ្រាន់នឹងឱ្យអ្នកទាំងនោះក្អួតឈាមហើយ។

២. កុំទោរទន់តាមសម្ដីគេ

ជីវិតមនុស្សពិតជាខ្លីខ្លាំងណាស់អ៊ីចឹងហេតុអីចាំបាច់យកសម្ដីសម្រាមទាំងនោះមកទុកដាក់ក្នុងចិត្តធ្វើអី? អ្នកគួរតែយកពាក្យសម្ដីទាំងនោះមកលើកទឹកចិត្តខ្លួនទៅវិញទើបត្រូវហើយពង្រឹងខ្លួនឯងឱ្យកាន់តែរឹងមាំថែមទៀត។ ការឆ្លងកាត់ឧបសគ្គម្ដងវាគឺជាមេរៀនមួយក្នុងជីវិត ដូចនេះនៅពេលអ្នកមានភាពរឹងមាំគ្រប់គ្រាន់ហើយអ្នកនឹងមិនចាំបាច់ទៅឈឺក្បាលវិលមុខនឹងសម្ដីអស់នោះទៀតទេ។ ផ្ទុយទៅវិញ ពេលពួកគេរឹតតែចង់ឱ្យអ្នកឈឺចាប់នឹងសម្ដីគេហើយអ្នកមិនអើពើនោះ វាក៏សមល្មមឱ្យគេឈឺខួរបានដែរ។

៣. អត់ធ្មត់និងលត់ដំចិត្តឱ្យដូចដែកថែប

ជាធម្មតា នៅពេលអ្នកដើរកាត់ភ្លៀងទោះតិច ឬច្រើនវាតែងតែទទឹកខ្លួនខ្លះនិងត្រូវខ្យល់បោកបក់ខ្លះហើយ។ ដូចគេច្រើននិយាយថាក្រោយភ្លៀងមេឃស្រឡះ ហេតុអ្វីចាំបាច់ធ្វើបាបខ្លួនឯងពេលត្រូវគេមើលងាយ? ពិតប្រាកដណាស់កើតមកជាមនុស្សមានបេះដូង ដូចនេះពេលត្រូវគេមើលងាយ​យើងតែងតែឈឺចិត្តណាស់ តែក៏មិនចាំបាច់ត្រូវទុកវាឱ្យដក់ជាប់ពេកដែរ។ ក្រៅពីដេកឈឺចិត្ត និងរងទុក្ខវេទនាផ្លូវចិត្ត ជម្រើសដែលល្អបំផុតនោះគឺលត់ដំចិត្តខ្លួនឯងឱ្យរឹងមាំ កំណត់គោលដៅឱ្យច្បាស់ ព្យាយាមសម្រេចគោលដៅ កុំងាយបោះបង់ចោលគោលដៅ នោះវាស្មើរនឹងការទះកំភ្លៀងអ្នកចូលចិត្តមើលងាយគេដោយភាពជោគជ័យហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន