កត់ចំណាំក្នុងចិត្ត! គួរតែនិយាយឱ្យបានតិចបំផុតក្នុងកាលៈទេសៈទាំង ៣ ពេលនេះ

មានពេលខ្លះមនុស្សយើងមិនអាចគ្រប់គ្រងពីអ្វីដែលខ្លួនបាននិយាយចេញមកក្រៅនោះទេ ឬអាចនិយាយបានថាពោលពាក្យទាំងនោះចេញមកដោយមិនដឹងខ្លួនដោយសារតែអារម្មណ៍មួយគ្រា។ ជាក់ស្ដែងដូចជាក្នុងកាលៈទេសៈទាំង ៣ អាចធ្វើឱ្យយើងងាយពោលពាក្យដែលមិនបានគិតចេញមកដោយមិនដឹងខ្លួន ដូច្នេះគួរដាស់តឿនខ្លួនឯងឱ្យនិយាយកាន់តែតិចកាន់តែល្អ៖

១. ពេលរីករាយ

ពេលមនុស្សមានអារម្មណ៍សប្បាយចិត្តខ្លាំង ភាគច្រើនអាចនឹងធ្វើឱ្យពួកគេបញ្ចេញទង្វើមិនសមរម្យមួយចំនួនដូចជាភាពក្រអឺតក្រទម និយាយអួតអាងមិនខ្វល់ពីអ្នកដទៃ និងងាយបាត់បង់សណ្ដាប់ធ្នាប់ផងដែរ។ ជួនកាលអាចនឹងលាតត្រដាងចេញនូវចំណុចខ្សោយរបស់ខ្លួនថែមផង ឬអាចនឹងបាត់បង់ម្ចាស់ការដោយការសន្យាអ្វីមួយជាមួយនឹងអ្នកណាម្នាក់ផងដែរ។ ដូច្នេះហើយប្រសិនបើមិនអាចគ្រប់គ្រងការនិយាយរបស់ខ្លួនឯងក្នុងកាលៈទេសៈមួយនេះទេ នោះមិនត្រឹមតែធ្វើឱ្យខ្លួនឯងអស់តម្លៃប៉ុណ្ណោះទេ ថែមទាំងអាចបាត់បង់មនុស្សជុំវិញខ្លួនផងដែរ។

២. ពេលមានកំហឹង

ការអនុញ្ញាតឱ្យកំហឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានគឺប្រៀបដូចជាការបាត់បង់ស្មារតីមួយភាគធំ។ យើងអាចនឹងបញ្ចេញអាប្បកិរិយា ជាពិសេសពាក្យសម្ដីដែលងាយធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តអ្នកដទៃដោយប្រៀបដូចជាកំពុងយកភ្លើងមួយដុំទៅដុតគេដែរ។ ជាងនេះទៅទៀត វាងាយនឹងធ្វើ​ឱ្យយើងមានគំនិតអវិជ្ជមានជាច្រើនទាំងជាមួយខ្លួនឯង និងអ្នកជុំវិញខ្លួនដែលបណ្ដាលឱ្យគេឈឺចាប់ដោយមិនដឹងខ្លួន។ ដូច្នេះប្រសិនបើដឹងថាខ្លួនឯងកំពុងមានកំហឹងគួរតែផ្អាកនិយាយ ឬដើរចេញសិនដើម្បីរម្ងាប់អារម្មណ៍ក៏ដូចជាតាំងសតិខ្លួនឯងឡើងវិញឱ្យបានល្អសិនមុននឹងនិយាយអ្វីមួយ។

៣. ពេលសោកសៅ

មនុស្សនៅពេលសោកសៅច្បាស់ណាស់ងាយនឹងជួបជាមួយអារម្មណ៍ទុក្ខព្រួយ បាក់ទឹកចិត្ត និងបាត់បង់កម្លាំងចិត្តក្នុងការដើរទៅមុខតែ​ម្ដង។ ជាក់ស្ដែងមនុស្សយើងពេលកំពុងមានទុក្ខងាយនឹងនិយាយរឿងអវិជ្ជមាន ចេះតែតូចចិត្ត និងចូលចិត្តត្អូញត្អែរជាដើម។ ការនិយាយពាក្យទាំងនេះមកមិនត្រឹមតែធ្វើឱ្យមិនអាណិតអាសូរប៉ុណ្ណោះទេ ប៉ុន្តែវាបែរជាធ្វើឱ្យគេឆាប់ធុញទ្រាន់នឹងយើង ថែមទាំងជៀសមិនចង់ជួបតែម្ដង។ ដូច្នេះប្រសិនបើជួបនឹងអារម្មណ៍បែបនេះ កុំទៅត្អូញត្អែរប្រាប់គេនាំខាតពេល គ្រាន់តែសម្រាកបន្ដិចសម្រួលផ្លូវចិត្តឡើងវិញហើយបន្ដដំណើរទៅមុខទៀតជាការស្រេច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។



Leave a Reply

Your email address will not be published.Required fields are marked *