ក្រៅពីស្បែកជើងហើយ ស្រឡាញ់គ្នាចង់ទិញកាដូជូនគ្នាត្រូវជៀសវាងរបស់ ៧ មុខនេះ

គូស្នេហ៍ភាគច្រើន មានជំនឿថាការទិញស្បែកជើងជូនគឺប្រផ្នូលអាក្រក់ដែលតំណាងឱ្យការចាកចេញ ឬចែកផ្លូវគ្នា។ ប៉ុន្តែក្រៅពីស្បែកជើងក៏មានកាដូផ្សេងទៀតដែលមានអត្ថន័យមិនល្អចំពោះទំនាក់ទំនងស្នេហារបស់មនុស្សពីរនាក់ដែរ។ ក្នុងនោះមានដូចជា៖

១. នាឡិកា

បើយោងតាមជំនឿនៅប្រទេសចិននាឡិកាតំណាងឱ្យថាមពល ខណៈដែលនៅបណ្ដាប្រទេសភាគកើតជឿថានាឡិកាគឺជាការរាប់ថយក្រោយនូវពេលវេលាដើម្បីបញ្ចប់ទំនាក់ទំនង។ គេថែមមានជំនឿទៀតថានៅពេលដែលនាឡិកាអស់ថ្ម ឬឈប់ដំណើរការស្មើនឹងស្នេហាមួយនេះដើរមកដល់ទីបញ្ចប់ហើយ។

២. ទឹកអប់

ថ្វីបើទឹកអប់មានក្លិនក្រអូបមែន ប៉ុន្តែការជូនទឹកអប់ជាអំណោយដល់មនុស្សជាទីស្រឡាញ់ក៏ត្រូវរាប់ចូលជារបស់ដែលនាំមកនូវសំណាងអាក្រក់។ នៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ី គេជឿថាការជូនទឹកអប់នឹងអាចធ្វើស្នេហារសាត់បាត់ទៅតាមខ្យល់ដូចក្លិនទឹកអប់ដែរ។

៣. កន្សែងដៃ

នៅប្រទេសវ៉េណេស៊ុយអេឡាគេមានជំនឿថាការជូនអំណោយជាកន្សែងគឺជានិមិត្តរូបតំណាង​ឱ្យជម្លោះមិនចេះចប់ ជាពិសេសសម្រាប់គូស្នេហ៍។ បើនៅប្រទេសផ្សេងពីនេះ គេជឿថាការជូនកន្សែងដៃគឺជានិមិត្តរូបតំណាងឱ្យភាពសោកសៅ ហើយទុកសម្រាប់ជូតទឹកភ្នែក។

៤. កន្លាស់អាវ

ជាការពិតកន្លាស់អាវគឺជាគ្រឿងលម្អខ្លួនមួយប្រភេទដែលអាចជួយលើកសម្រស់ឱ្យមានភាពស្រស់ស្អាត និងថ្លៃថ្នូរ ប៉ុន្តែអត្ថន័យពីក្រោយគ្រឿងដ៏ស្រស់ស្អាតមួយនេះគឺជាភាពឈឺចាប់។ សម្រាប់គូស្នេហ៍ណាដែលជ្រើសរើសកន្លាស់អាវសម្រាប់ជូនគ្នាជាកាដូនោះ គេមានជំនឿថាអ្នកកំពុងចាក់ដោតបេះដូងរបស់ភាគីម្ខាងទៀតឱ្យមានភាពឈឺចាប់ហើយ។

៥. កែវទឺក

ជឿថាមានមនុស្សជាច្រើនចូលចិត្តជូនអំណោយអ្នកជាទីស្រឡាញ់ជាកែវទឹកដោយសារវាមានទាំងភាពស្រស់ស្អាត ងាយស្រួលរកទិញ និងស្រួលប្រើប្រាស់ផងដែរ។ ប៉ុន្តែប្រសិនបើកែវទឹកនោះធ្លាក់បែក វាអាចសញ្ញាមិនល្អមួយសម្រាប់ទំនាក់ទំនងអ្នកទាំងពីរ ឬឈានអាចដល់ការផ្លូវបញ្ចប់តែម្ដង។

៦. ខោអាវពណ៌ខ្មៅ

នៅប្រទេសមួយចំនួនការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅគឺតំណាងឱ្យកាន់ទុក្ខមរណភាពរបស់អ្នកណាម្នាក់។ លើសពីនេះ គេក៏មានជំនឿថាសម្លៀកបំពាក់ពណ៌ខ្មៅនឹងនាំមកនូវភាពសោកសៅចូលមកក្នុងជីវិតគូ និងប្រៀបដូចជាបន់ឱ្យមនុស្សដែលយើងស្រឡាញ់ឆាប់ចាកចេញផងដែរ។

៧. ក្រាសសិតសក់

បើទោះបីជាក្រាស់សិតសក់ជារបស់តូចសាមញ្ញមួយមែន ប៉ុន្តែអត្ថន័យរបស់វាមិនតូចនោះទេ។ មនុស្សមួយចំនួនមានជំនឿថាការជូនក្រាសសិតសក់ឱ្យមិត្តភក្ដិ ឬមនុស្សជាទីស្រឡាញ់នឹងធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរឃ្លាតឆ្ងាយពីគ្នាប្រៀបដូចជាធ្មេញក្រាស ឬពីសរសៃសក់ និងស្បែកក្បាលដូច្នោះដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី