ពេលមានស្នេហាការអត់ឱនជារឿងសំខាន់ តែរឿង ៥ យ៉ាងនេះ មនុស្សស្រីមិនគួរអត់ឱនដាច់ខាត

នៅក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ ការអត់អោនគឺជាកូនសោរដ៏សំខាន់ក្នុងការរក្សាស្នេហាឱ្យបានយូរអង្វែង ប៉ុន្តែក៏មិនមែនចេះតែមានគ្រប់ពេលនោះទេ។ មានរឿងមួយចំនួនដែលមនុស្សស្រីមិនគួរអត់អោនបានឡើយទោះស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយដោយសារវាអាចធ្វើឱ្យប៉ះពាល់ផ្លូវចិត្ត និងបំផ្លាញទឹកចិត្តយើងបានយ៉ាងងាយ។ ដូច្នេះថ្ងៃនេះ AMS នឹកចែករំលែកជូនប្រិយមិត្តនូវរឿង ៥ យ៉ាងដែលមនុស្សស្រីមិនគួរអត់អោនពេលមានស្នេហា៖  

១. ការមើលងាយ

ការគោរពគឺជារឿងសំខាន់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួន ហើយវានឹងរឹតតែសំខាន់ខ្លាំងសម្រាប់ស្នេហារបស់មនុស្សពីរនាក់។ នៅពេលដែលដៃគូរបស់យើងតែងតែបញ្ចេញសកម្មភាព ឬពាក្យសម្ដីបង្កប់ដោយការសើចចម្អក មើលងាយ និងមិនយកចិត្តទុកដាក់ចំពោះគំនិតរបស់យើងជាញឹកញាប់ នោះហើយជាសញ្ញានៃការមិនគោរព។ ប្រសិនបើហេតុការណ៍បែបនេះកើតឡើងញឹកញាប់ មនុស្សស្រីយើងមិនគួរស្ទាក់ស្ទើរក្នុងការសម្រេចចិត្ដបោះបង់ទំនាក់ទំនងមួយនេះទេដោយសារវាអាចធ្វើឱ្យយើងបាត់បង់តម្លៃ ការគោរពចំពោះខ្លួនឯង និងទំនុកចិត្តលើខ្លួនឯងបន្ដិចម្ដង។

២. ការគាំទ្រ

ស្នេហាមនុស្សពីរនាក់ចាំបាច់ត្រូវតែស្ដាប់គ្នា និងចែករំលែកគ្នាទៅវិញទៅមកដើម្បីរីកចម្រើនលូតលាស់ទៅមុខជាមួយគ្នា។ ប្រសិនបើបុរសម្នាក់មិនចំណាយពេលមើលថែ ចែករំលែកការលំបាក និងក្ដីសុបិនជាមួយយើងនោះទេ នឹងធ្វើឱ្យយើងមានអារម្មណ៍ឯកាក្នុងទំនាក់ទំនងស្នេហាមួយនេះជាមិនខាន។ ជាងនេះទៅទៀត វាក៏អាចជាមូលហេតុមួយដែលបណ្ដាលឱ្យស្នេហាចាប់ផ្ដើមរសាត់ទៅបាត់បន្ដិចម្ដងៗ ថែមទាំងបន្សល់ទុកស្នាមប្រេះបែកពិបាកព្យាបាលផងដែរ។

៣. ការគ្រប់គ្រង

បើទោះជាមនុស្សស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ ក៏មិនចង់ឱ្យខ្លួនឯងត្រូវបានភាគីម្ខាងទៀតគ្រប់គ្រងដែរ។ ប្រសិនបើមនុស្សប្រុសដែលយើងស្រឡាញ់តែងតែតាមដាន និងត្រួតពិនិត្យគ្រប់សកម្មភាពរបស់យើង នោះហៅថាជាការគ្រប់គ្រងជ្រុលហួសហេតុ មិនមែនជាការស្រឡាញ់នោះទេ។​ នៅពេលដែលមនុស្សស្រីព្យាយាមអត់ធ្មត់ និងអត់អោនរឿងបែបនេះដដែលៗនឹងធ្វើឱ្យពួកគេបាត់បងសេរីភាព និងឯកជនភាពផ្ទាល់ខ្លួនផងដែរ។ លើសពីនេះ វាក៏អាចប៉ះពាល់ដល់ផ្លូវចិត្តថែមទៀតផង។

៤. ការរំលោភបំពាន

រាល់ទម្រង់នៃការរំលោភបំពានមិនថាផ្លូវកាយ​ ឬផ្លូវចិត្តនោះទេគឺសុទ្ធតែមិនអាចទទួលយកបានឡើយ។ របួសផ្លូវកាយអាចនឹងរលុបបាត់នៅថ្ងៃណាមួយ ប៉ុន្តែរបួសផ្លូវចិត្តមិនអាចងាយនឹងលុបបំបាត់ស្នាមចេញពីបេះដូងនោះទេដោយវាច្បាស់ជាជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវចិត្តនាពេលអនាគត។ ដូច្នេះហើយត្រូវចាំថា ជាមនុស្សស្រីគឺអាចទទួលយកស្នេហាដែលមានបង្កប់ដោយអំពើហិង្សានោះទេ ព្រោះយើងមិនស័ក្ដិសមនឹងរងទុក្ខបែបនេះឡើយ។

៥. ភាពមិនស្មោះត្រង់

នៅក្នុងទំនាក់ទំនងស្នេហាចំណុចចុងក្រោយដែលសំខាន់មួយទៀតនោះគឺទំនុកចិត្តរបស់អ្នកទាំងពីរ។ នៅពេលដែលយើងត្រូវបានគេកុហកញឹកញាប់ពេក នោះអាចរាប់ថាជាការបោកបញ្ឆោតតែម្ដង។ ពេលខ្លះយើងអាចនឹងគិតថាវាជារឿងស្រាលដែលគួរអភ័យទោសឱ្យ ប៉ុន្តែយូរទៅច្បាស់ណាស់យើងនឹងក្លាយជាឈ្នាន់សម្រាប់ពួកគេកេងចំណេញយកផលប្រយោជន៍នៅពេលណាមួយមិនខាន។

ដូច្នេះហើយក្នុងសេចក្ដីស្រឡាញ់មនុស្សស្រីសមនឹងទទួលបានការកោតសរសើរ ស្រឡាញ់ និងគោរពពីដៃគូជាជាងការទទួលបានរឿងអវិជ្ជមាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *