លោក ​ប៉ាន់ ​រិទ្ធី​ ផលិតករ «ការណាត់ជួបជាមួយប៉ុលពត» ក្ដៅស្លឹកត្រចៀក ក្រោយគេលួចរឿងខ្លួនទៅបង្ហោះគ្មានការអនុញ្ញាត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ផលិតករ​ជើង​ចាស់​លោក ​ប៉ាន់ ​រិទ្ធី​ ដាក់​ផាំង​ៗ​លែង​ទុក​មុខ​ឱ្យ​ ខណៈ​បុរស​ម្នាក់​បាន​យក​ភាគ​យន្ត​ខ្នាត​ធំ​រឿង ​«​ការ​​ណាត់​ជួប​ជាមួយប៉ុល​ពត​»​ មក​បង្ហោះ​នៅ​លើ​ឆាណែល​យូ​ធូប​ព្រម​ទាំង​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ដោយ​ពុំ​បាន​សុំ​ការ​អនុញ្ញាត​ពី​រូប​លោក​។

ទង្វើ​លួច​ចម្លង​ស្នាដៃ​របស់​អ្នក​ដទៃ​ដោយ​ពុំ​បាន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​កម្មសិទ្ធិ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទង្វើ​មួយ​ដែល​អសីលធម៌​ជា​ទី​បំផុត​។ ​ជាក់​ស្ដែង ​កាល​ពី​ម្សិល​មិញ​លោក​ ប៉ាន់ ​រិទ្ធី​​ ដែល​ជា​ផលិតករ​ជើង​ចាស់ខ្មែរ​ដ៏​ល្បី​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​មួយ​រូប បាន​បង្ហោះ​សារ​ព្រមាន​បុរស​ម្នាក់​ដែល​មាន​អាខោន​ហ្វេសបុក​ឈ្មោះ Kim Chhay ឱ្យ​បញ្ឈប់​នូវ​ការ​លួច​ចម្លង​ស្នាដៃ​របស់​អ្នក​ដទៃ​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ខណៈ​បុរស​ដែល​មាន​ឈ្មោះ​ខាង​លើ​បាន​យក​រឿង​ «​ការ​​ណាត់​ជួប​ជាមួយប៉ុល​ពត​»​​ ទៅ​ចាក់​ផ្សាយ​ឡើងវិញនៅ​លើ​ឆាណែល​យូធូប​របស់​ខ្លួន​​ព្រម​ទាំង​បាន​ចែក​ចាយ​នៅ​លើ​អាខោន​ហ្វេសបុក​ថែម​ទៀត​។​

ក្រោយ​បាន​ឃើញ​ទង្វើបែប​នេះ​ផលិតករ​ ប៉ាន់​ រិទ្ធី​ ក៏​បាន​ចេញ​សារ​ព្រមាន​ភ្លាម​ៗ​ថា៖ «Kim Chhay អ្នក​ត្រូវ​គោរព​កម្មសិទ្ធិ​បញ្ញា​របស់​ខ្ញុំ​ព្រោះ​ថា​នេះ​វា​ជា​សិទ្ធ​មនុស្ស កុំ​លួច​រឿង​របស់​ខ្ញុំ​បែប​នេះ​​​ កុំ​ទាញ​ផល​ចំណេញ​ពី​ភាពយន្ត​របស់​ខ្ញុំ​ ប្រសិន​បើ​អ្នក​ចង់​មើល​​ប្រាប់​ខ្ញុំ​មក​»។

ក្រោយទទួលបានសារ​ព្រមានពីសំណាក់ផលិករ ប៉ាន់ រិទ្ធី ​ម្ចាស់​អាខោន​ហ្វេសបុក​ឈ្មោះ Kim Chhay បាន​ចូល​ខមិន​ប្រាប់​ថា​ខ្លួន​បាន​ដោន​ឡូត​រឿង​មួយ​នេះ​ពី​គេហទំព័រ​មួយ​នៅ​លើ​ហ្វេសបុក​ ដើម្បី​ផុស​បន្ត​តែ​ប៉ុណ្ណោះ​ តែទោះ​ជា​យ៉ាង​នេះ ​Kim Chhay ​ក៏បាន​សុំ​ទោស​ និង​បាន​លុប​វីដេអូ​រឿង ​​«​ការ​​ណាត់​ជួប​ប៉ុល​ពត​»​​​ ទាំង​នៅ​លើ​ឆាណែល​យូធូប​ និង​ហ្វេស​បុក​រួច​ហើយ​ដែរ។

​គួរ​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា ​ភាពយន្ត​ប្រវត្តិសាស្ត្រ​រឿង ​​​​«​ការ​ណាត់​ជួបជាមួយ ​ប៉ុល ​ពត​»​ ត្រូវបានចងក្រងឡើងដោយផលិតករ ​ប៉ាន់​ រិទ្ធី ​ដោយ​លោកបាន​ចំណាយ​រយៈ​ពេល​ជិត​ ៣០​ ឆ្នាំ​ក្នុង​ការ​និយាយ​អំពី​តួអង្គ​ខ្មែរ​ក្រហម ​ក្នុង​របប​ខ្មៅ​ងងឹត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *