មហាជននៅតែគិតថាតារាសម្ដែងប្រុស ទេព រិន្ទដារ៉ូ ដើរតួអង្គក្សត្រខ្មែរបុរាណ សមបំផុត

តារា​សម្ដែង​ប្រុស​ដែល​ប្រឡូក​ក្នុង​សិល្បៈ​ជិត ៤០ ឆ្នាំ លោក ទេព រិន្ទដារ៉ូ នៅតែ​ជា​តួអង្គ​ស្ដេច​សម័យ​បុរាណ ដែល​មហាជន​គិត​ថា​ដើរ​តួ​បាន​សម​បំផុត។ បើ​ទោះ​ជា​ស្ថិត​ក្នុង​វ័យ​ជ្រេ​ក៏​ពិតមែន តែ​តារា​សម្ដែង​ដែល​មិន​ចេះ​ថមថយ​ប្រជាប្រិយភាព​រូបនេះ នៅតែ​មាន​ទីផ្សារ​ការងារ ព្រម​ទាំង​នៅ​រក្សា​បាន​រូបរាង​ស្រស់​សង្ហា​ដដែល គ្មាន​ខុស​កាលពី​ភាពយន្ត​លោក​សម្ដែង​កាល​ពី​ទសវត្សរ៍ ៨០ ដែរ។

តួ​ប្រុស​ក្នុង​រឿង «លោកប៉ាមហាកូរ» គឺជា​តារា​ជើង​ចាស់ មួយ​រូប ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ជំនាន់​ឆ្នាំ ៨០ មក​ម្ល៉េះ ហើយ​ថ្មី​ៗ​នេះ​ទៀតសោត ទេព រិន្ទដារ៉ូ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​លើកឡើង​ថា លោក​គឺជា​តារា​សម្ដែង​ជើងចាស់​ដែល​ដើរ​តួ​អង្គ​ជា​ស្ដេច​នា​សម័យ​បុរាណ​បាន​យ៉ាង​សម​ឥត​ទាស់។ ទាំង​រូបរាង និង​ទឹកមុខ ព្រម​ជាមួយ​បទពិសោធន៍​ជា​តារា​សម្ដែង​ជោកជាំ​ជិត ៤០ ឆ្នាំ​ហើយ​នោះ ទេព រិន្ទដារ៉ូ ចេញ​មក​សម ដោយ​មិន​បាច់​ប្រឹង។

មាន​ការ​វែកញែក និង​លើក​ឡើង​ពី ទេព រិន្ទដារ៉ូ ព្រោះ​ក្នុង​ពិធី​ដង្ហែ​ក្បួន​ព្រះមហាក្សត្រ​សម័យ​អង្គរ​ដ៏​អស្ចារ្យ នៅ​ប្រាសាទ​អង្គរវត្ត​ក្នុង​ព្រឹត្តិការណ៍ «ស្នាម​ញញឹម​នៃ​កម្ពុជា» ឆ្នាំនេះ តួអង្គ​ស្ដេច​មិនមែន​ជា​លោក ហើយ​កាល​ឆ្នាំ ២០២៣ ក្នុង​កម្មវិធី «រាត្រី​ចងចាំ» បាន​ដើរ​តួអង្គ ជា​អតីត​ស្ដេច​ខ្មែរ កាល​សម័យ​អង្គរ។ សម្រាប់​អ្នក​គាំទ្រ​ភាគច្រើន​អះអាង​ថា ទេព រិន្ទដារ៉ូ ស័ក្ដិសម​សម្ដែង​ជា​តួអង្គ​ក្សត្រ​សម័យ​អង្គរ ព្រោះ​ទាំង​វ័យ និង​មាឌ ស៊ី​នឹង​ការ​ចារ​នៅ​សិលាចារឹក ពី​លក្ខណៈសម្បត្តិ​អតីត​វីរ​ក្សត្រ​ខ្មែរ​ខ្លាំង។

តារា​ប្រុស​រូបនេះ បើ​ទោះ​ជាវ័យ​កណ្ដាល​ទៅ​ហើយ​ក្ដី តែ​រាងកាយ​នៅ​មាំមួន និង​ស្រស់​សង្ហា​មិន​ប្រែ បើ​ទោះ​ជា​សម្ដែង​ជា​មួយ​តារា​ស្រី​វ័យ​ក្មេង​ជំនាន់​ក្រោយ ក៏​នៅ​តែ​សម​គ្នា​ដែរ។ មួយវិញ​ទៀត តារា​ប្រុស​រូបនេះជា​តារា​គ្មាន​រឿង​អាស្រូវ​សោះ ទោះ​ប្រឡូកក្នុង​សិល្បៈច្រើន​ឆ្នាំហើយ​យ៉ាង​ណាក៏​ដោយ។ ចំណែក​ហេតុផល​ដែល ទេព រិន្ទដារ៉ូ មើល​ទៅ​នៅ​តែ​ក្មេង ព្រោះ​លោក​ស្រលាញ់​សុខភាព ដោយ​ហាត់​ប្រាណ​ទៀងទាត់ ព្រម​ទាំង​ទទួល​ទាន​អាហារ​ល្អ​ៗ និង​ជា​មនុស្ស​មិនចេះ​ខ្វាយខ្វាល់​រឿង​អ្នក​ដទៃ​ច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *