កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ

ពេលមានស្នេហាមនុស្សនឹងចូលចិត្តស្ដាប់ពាក្យផ្អែមល្ហែមដោយមិនចាំបាច់បង្កប់អត្ថន័យអ្វីច្រើននោះទេ ជាពិសេសគឺភាគីខាងស្រីតែម្ដង។ ហេតុនេះហើយទើបមនុស្សប្រុសមានទម្លាប់ពោលពាក្យផ្អែមល្ហែម និងស្រឡាញ់មិនដាច់ពីមាត់ដើម្បីផ្គាប់ចិត្តមនុស្សជាទីស្រឡាញ់របស់ខ្លួន។ ប៉ុន្តែត្រឹមតែការនិយាយចេញពីមាត់គឺនៅមិនទាន់ច្បាស់នៅឡើយទេ ពេលខ្លះពួកគេគ្រាន់តែនិយាយឱ្យផុតពីមាត់តែប៉ុណ្ណោះ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកនូវគន្លឹះខ្លះៗសម្រាប់ជូនប្រិយមិត្តសង្កេតមើល បើដៃគូរបស់ខ្លួនមិនបានបង្ហាញទង្វើទាំង ៥ នេះមានន័យថាពួកគេមិនទាន់ច្បាស់លាស់ជាមួយយើងនោះទេ៖

១. យកចិត្តទុកដាក់លើចំណុចតូចៗ

នៅពេលដែលមនុស្សម្នាក់ស្រឡាញ់យើងពិតប្រាកដ គេនឹងយកចិត្តទុកដាក់ចំពោះរឿងតូចៗរបស់យើងជាមិនខាន។ ឧទាហរណ៍គេនឹងចងចាំថ្ងៃកំណើតរបស់យើង ថ្ងៃគម្រប់ខួបក្ដីស្រឡាញ់ ចំណង់ចំណូលចិត្ត និងអ្វីដែលយើងចូលចិត្តញ៉ាំជាដើម។ ដូច្នេះហើយនៅពេលអ្នកណាម្នាក់ដែលព្យាយាមសង្កេតមើល និងចងចាំពីចំណុចតូចៗរបស់យើងដោយមិនចាំបាច់ត្រូវប្រាប់ច្រើន នោះជាសញ្ញានៃស្នេហាពិតប្រាកដមួយហើយ។

២. តែងមានវត្តមានពេលយើងត្រូវការបំផុត

មនុស្សពីរនាក់ស្រឡាញ់គ្នាជាការពិតគឺមិនចាំត្រូវតែនៅជិតគ្នាគ្រប់ ២៤ ម៉ោងជារៀងរាល់ថ្ងៃនោះទេ។ ប៉ុន្តែយើងអាចសង្កេតមើលបាននៅពេលអ្នកណាម្នាក់ស្រឡាញ់យើងពិត នោះពួកគេតែងតែវត្តមាននៅក្បែរយើងជានិច្ចរាល់ពេលដែលយើងស្ថិតនៅក្នុងគ្រាលំបាកបំផុត។ ជាងនេះទៀត ពួកគេថែមទាំងសុខចិត្តចែករំលែករាល់ទុក្ខកង្វល់ និងបន្ទុករបស់យើងមួយចំណែកទៀតផង។ ការបង្ហាញវត្តមានក្នុងគ្រាលំបាកបែបនេះត្រូវបានចចាត់ទុកជាភស្ដុតាងដ៏រឹងមាំសម្រាប់ក្ដីស្រឡាញ់ផងដែរ។

៣. ទទួលយកចំណុចមិនល្អ

ក្នុងទំនាក់ទំនងស្នេហារបស់មនុស្សពីរនាក់ ការទទួលយកចំណុចមិនល្អ និងអត់អោនចំពោះទោសកំហុសគ្នាទៅវិញទៅមកគឺជារឿងសំខាន់ក្នុងថែរក្សាចំណងស្នេហ៍ឱ្យកាន់តែរឹងមាំ។ ហេតុនេះហើយសម្រាប់មនុស្សស្រឡាញ់គ្នាពិតប្រាកដ គេនឹងមិនមែនស្រឡាញ់តែចំណុចល្អរបស់យើងហើយព្យាយាមផ្លាស់ប្ដូរយើងនោះទេ។ ប៉ុន្តែគេនឹងគោរពចំពោះគំនិត និងទទួលយកគ្រប់យ៉ាងរបស់យើងដោយមិនរារែកឡើយ។

៤. ចាត់ទុកយើងជាអាទិភាព

មនុស្សប្រុសដែលស្រឡាញ់យើង ច្បាស់ជាដាក់យើងក្នុងតំណែងដ៏សំខាន់ក្នុងជីវិតរបស់គេហើយ។ គេនឹងមិននិយាយបានតែមាត់ថាស្រឡាញ់នោះទេ ប៉ុន្តែថែមទាំងផ្ដល់អាទិភាពដល់យើងនៅក្នុងការសម្រេចចិត្តទៀតផង។ មិនត្រឹមប៉ុណ្ណេះ ប្រសិនបើគេមើលឃើញថាយើងជាផ្នែកសំខាន់នៅក្នុងជីវិត គេនឹងមិនស្ទាក់ស្ទើរនៅក្នុងការចែករំលែកផែនការអនាគតដើម្បីកសាងជីវិតជាមួយយើងនោះទេ។

៥. បង្ហាញទង្វើ

បើគ្រាន់តែនិយាយពាក្យស្រឡាញ់មិនមានអ្វីពិបាកឡើយ ប៉ុន្តែការបង្ហាញទង្វើទើបជារឿងលំបាក។ ពេលខ្លះគេអាចនឹងមិននិយាយច្រើននោះទេ ប៉ុន្តែគេនឹងបង្ហាញសកម្មភាពតែម្ដងដូចជាតែងតែយកចិត្តទុកដាក់ ការពារ​ មើលថែយើងបានយ៉ាងដិតដល់ និងផ្ដល់អ្វីដែលល្អបំផុតសម្រាប់យើងជាដើម។ ដូច្នេះជាការពិតមិនអាចប្រកែកបានឡើយដែលគេតែងឱ្យតម្លៃលើពាក្យថា “ទង្វើច្បាស់លាស់ជាងសម្ដី”។

ដូច្នេះសម្រាប់មនុស្សស្រីពេលមានស្នេហាមិនគួរស្ដាប់តែពាក្យផ្អែមល្ហែមមួយមុខនោះទេ គួរណាសង្កេតមើលទង្វើរបស់ដៃគូផង ពុំដូច្នោះទេយើងងាយនឹងជួបប្រទះស្នេហាភ្លើងចម្បើងខ្លាំងណាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *